កំសាន្ត រឿងពីនេះពីនោះ

16/01/2026 - 05:51

គន្លឹះ​៨យ៉ាង​ដើម្បី​សម្រេច​ទិស​ដៅ​ក្នុង​ឆ្នាំ​ថ្មី​ 

ការ​ប្តេជ្ញាចិត្ត​ដើម​ឆ្នាំ​ថ្មី​ ច្រើន​តែ​ចោល​រំ​លង​ជា​រឿយ​ៗ ប៉ុន្តែ​ប្រ​សិន​អនុ​វត្ត​សម​ស្រប​ លោក​អ្នក​អាច​រក្សា​បាន​កម្លាំង​ជំ​រុញ​និង​សម្រេច​ទិស​ដៅ​ដោយ​ជោគ​ជ័យ​។

រូប​ជា​ឧទាហរណ៍​៖ មាន​ទិស​ដៅ​ច្បាស់​លាស់​ សម​ស្រប​ ជួយ​ឱ្យ​លោក​អ្នក
សម្រេចបានជោគជ័យ។

ភាពប្រាកដ​ប្រ​ជា​៖ មូល​ហេ​តុ​ចម្បង​ដែល​ធ្វើ​ឱ្យ​អ្នក​រាល់​គ្នា​ច្រើន​តែ​បោះ​បង់​ ដោយ​សា​រកា​រដាក់​ទិស​ដៅ​វែង​ឆ្ងាយ​ពេក​។ បើ​លោក​អ្នក​ចង់​ចេះ​ស្ទាត់​ជំនាញ​ភាសា​ថ្មី​មួយ​ក្នុង​រយៈ​ពេល​ត្រឹម​បី​ខែ​ គឺ​លោក​ អ្នក​កំ​ពុង​ដាក់​ខ្លួន​ទៅ​ក្នុង​ភាព​បរា​ជ័យ​។ អា​ស្រ័យ​ហេ​តុ​នោះ​ លោក​អ្នក​គប្បី​បង្កើត​នូវ​ទិស​ដៅ​ដែល​អាច​សម្រេច​បាន​និង​ជ្រើស​ពេល​វេលា​អនុ​វត្ត​សម​ស្រប​។ ការ​សម្រេច​ជោគ​ជ័យ​តូច​នឹង​ជួយ​ឱ្យ​លោក​អ្នក​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​បន្ថែម​ និង​បង្ក​សម្ទុះ​ដល់​ជំ​ហាន​វិវឌ្ឍធំ​ជាង​។

កំ​ណត់​ទិស​ដៅ​៖ ការ​ប្តេជ្ញាចិត្ត​ទូ​ទៅ​បំផុត​ ធម្ម​តា​ដូច​ជា​ការ​ធ្វើ​លំ​ហាត់​ប្រា​ណ​ សម្រក​ទម្ងន់​ ឬ​រៀន​អ្វី​មួយ​ថ្មី​។ ប្រ​សិន​បើ​ប្រ​ការ​នោះ​ លោក​ អ្នក​ចង់​ធ្វើ​ពិត​ប្រាកដ​ ចូរ​ចាប់​ផ្តើ​មធ្វើ​ភ្លាម​។ ប៉ុន្តែ​ បើ​លោក​អ្នក​បាន​ដាក់​ចេញ​ទិស​ដៅ​នោះ​រយៈ​ពេល​ ៥ ឆ្នាំ​ ប៉ុន្តែ​មិន​ទាន់​សម្រេច​នោះ​ ចូរ​សួរ​ខ្លួន​ឯង​ថា​ ហេ​តុ​អ្វី​? ចម្លើយ​ពិត​នឹង​ជួយ​ឱ្យ​លោក​ អ្នក​ដឹង​ថា​ ត្រូវ​ការ​យុទ្ធ​សាស្រ្ត​ថ្មី​ ឬ​គួរ​តែ​ផ្លាស់​ទិស​ដៅ​។

ដាក់​ចេញ​ការ​គួរ​អាទិ​ភាព​៖ លោក​អ្នក​កុំ​ព្យាយាម​ឱប​ក្រ​សោប​ការ​ងារ​ច្រើន​ពេក​។ ពេល​ការ​ផ្តោ​តអា​រម្មណ៍​ត្រូវ​បែក​រំលែក​នោះ​ លោក​អ្នក​ពិបា​កជោគ​ជ័យ​ណាស់​។ អា​ស្រ័យ​ហេ​តុ​នោះ​ ចូរ​ជ្រើស​នូវ​កិច្ច​ការ​មួយ​ចំ​នួន​ដែល​សំ​ខាន់​បំផុត​ រួច​អាទិ​ភាព​អនុ​វត្ត​វា​។ បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​ ទិស​ដៅ​មួយ​ចំ​នួន​រួច​ហើយ​ ទើប​លោក​អ្នក​បន្ត​ទៅ​ជំ​ហាន​បន្ទាប់​ទៀត​។

ឡើង​ផែន​ការ​៖ កា​រខិត​ខំ​អនុ​វត្ត​ទិស​ដៅ​ដោយ​គ្មាន​ផែន​ការ​ជាក់​លាក់​ ងាយ​ធ្វើ​ឱ្យ​លោក​អ្នក​បាក់​ ទឹក​ចិត្ត​ពេល​ជួប​ឧប​សគ្គ​ឬ​រអាក់រអួល​។ អា​ស្រ័យ​ហេ​តុ​នោះ​ អ្នក​ជំនាញ​ផ្តល់​អនុ​សាសន៍​ឱ្យ​លោក​អ្នក​គប្បី​កំ​ណត់​ផែន​ការ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់​៖ លោក​អ្នក​នឹង​ធ្វើ​អ្វី​ ហេ​តុ​អ្វី​បាន​ជា​ចង់​ធ្វើ​ប្រ​ការ​នោះ​ ហើយ​ធ្វើ​ដោយ​វិធី​សាស្រ្ត​ណា​ ដើម្បី​រក្សា​ការ​ប្តេជ្ញាចិត្ត​នោះ​។ តួ​យ៉ាង​ដូច​ បើ​ដាក់​ទិស​ដៅ​រត់​ ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍ ចូរ​លោក​អ្នក​គិត​ជា​មុន​វិធី​ដោះ​ស្រាយ​កា​រខក​ខាន​រត់​ច្រើន​ថ្ងៃ​ជាប់​គ្នា​។ ពេល​ត្រៀម​ស្មារតី​និង​មាន​វិធាន​ការ​ជម្នះ​ច្បាស់​លាស់​ លោក​អ្នក​នឹង​រក្សា​បាន​ការ​ប្តេជ្ញាចិត្ត​ និង​ជម្នះ​បាន​កត្តា​ដែល​ឱ្យ​លោក​អ្នក​ដើរ​ខុស​ទិស​នោះ​។

ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​៖ រង្វាន់​លើក​ទឹក​ចិត្ត​ដ៏​តូច​ក្រោយ​ពី​សម្រេច​ទិស​ដៅ​មួយ​លើក​ៗ នឹង​ជា​កម្លាំង​ជំ​រុញ​ដើម្បី​លោក​អ្នក​ឈាន​ដល់​ដំ​ណាក់​កាល​បន្ទាប់​ទៀត​។ តួ​យ៉ាង​ដូច​ ពេល​យើង​អាន​សៀវភៅ​មួយ​ក្បាល​ចប់​ ចូរ​លោក​អ្នក​ជូន​រង្វាន់​ដល់​ខ្លួន​ឯង​នូវ​សៀវភៅ​ថ្មី​មួយ​ក្បាល​។

ទទួល​យក​ភាព​មិន​ល្អ​ឥត​ខ្ចោះ​៖ មនុស្ស​ជា​ច្រើន​តែង​បោះ​បង់​ដោយ​សារ​កំ​ហុស​ឆ្គង​មួយ​លើក​ប៉ុណ្ណោះ​។ អ្នក​ជំនាញ​ផ្តល់​អនុ​សាសន៍​ លោក​អ្នក​កុំ​តឹង​តែង​ចំ​ពោះ​ខ្លួន​ឯង​ពេក​។ ប្រ​សិន​បើ​ផែន​ការ​បច្ចុប្បន្ន​មិន​រលូន​ទេ​ គួរ​កែ​តម្រូវ​វា​ ជាង​កា​របោះ​បង់​ទាំង​ស្រុង​នូវ​ការ​ប្រឹង​ប្រែង​កន្លង​មក​។ ភាព​រវៀស​រវៃ​គឺ​ជា​គន្លឹះ​ជួយ​លោក​អ្នក​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដោយ​ជោគ​ជ័យ​។

កត់​សម្គាល់​នូវ​ចំណុច​ដែល​លោក​អ្នក​ធ្វើ​បាន​ល្អ​៖ មុន​ពេល​សរ​សេរ​ការ​ប្តេជ្ញាចិត្ត​សម្រាប់​ឆ្នាំ​ ២០២៦ ចូរ​ក្រ​ឡេក​មើល​ឆ្នាំ​ ២០២៥ ឡើង​វិញ​។ តើ​លោក​អ្នក​បាន​សម្រេច​នូវ​សម័យ​ប្រឡង​ យ៉ាង​ដូច​ម្តេចខ្លះ​? ឬ​មាន​ដំណើរ​កម្សាន្ត​ណា​មួយ​ដែល​គួរ​ឱ្យ​ចង​ចាំ​ទេ​? ការ​មើល​ភាព​ខ្លាំង​របស់​ខ្លួន​ពី​អតីត​ នឹង​ជួយ​ឱ្យ​លោក​អ្នក​មាន​ភាព​ជឿ​ជាក់​បន្ថែម​ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ឆ្នាំ​ថ្មី​។

ស្វែង​រក​មិត្ត​ម្នាក់​រួម​ដំណើរ​៖ មាន​មិត្ត​ម្នាក់​រួម​ដំណើរ​ មិន​ត្រឹម​តែ​ជួយ​ឱ្យ​លោក​អ្នក​សប្បាយ​ចិត្ត​ ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្កើន​ការ​តាំង​ចិត្ត​ទៀត​ផង​។ ពេល​ដឹង​ថា​មាន​អ្នក​កំ​ពុង​តាម​ដាន​និង​លើក​ទឹក​ចិត្ត​នោះ​ លោក​អ្នក​នឹង​កាន់​តែ​ពិបាក​បោះ​បង់​ពេល​ជួប​ការ​លំបាក​សាក​ល្បង​ដំ​បូង​នោះ​ណាស់៕

               យោង​៖ Tap chi tri thuc - វិមាន​

ចែករំលែកអត្ថបទ