កំសាន្ត រឿងពីនេះពីនោះ

14/11/2025 - 08:03

គន្លឹះ​បង្ក​ករ​ក្សា​សាច់​នៅ​ស្រស់​ដូច​ទើប​ទិញ​មក 

ដើម្បី​ប្រិត​សំ​ចៃ​ពេល​វេលា​ ស្ត្រី​មេ​ផ្ទះ​មាន​ទម្លាប់​ទិញ​ម្ហូប​អា​ហារ​ច្រើន​មុខ​យក​មក​បង្ក​កទុក​ចម្អិន​ជា​ច្រើន​ដង។​ បង​ស្រី​ឌាំង​វៀ​លិញ (ហា​ណូយ) ចែក​រំលែក​ ពី​គន្លឹះ​បង្ក​កសាច់​ដើម្បី​ឱ្យ​នៅ​ស្រស់​ជា​និច្ច​ដូច​ទើប​ទិញ​មក។​

ច្នៃ​រក្សា​ទុក​ដើម្បី​ងាយ​ស្រួល​ ពេល​ចាប់​ចម្អិន​ក៏​មាន​ស្រាប់ៗ​។​ រូប​៖ វៀត​លិញ

ការ​ច្នៃ​សាច់​

សាច់​ក្រោយ​ពី​ទិញ​ម​ក បង​ស្រី​លិញ បែង​ចែក​ឱ្យ​គ្រប់​ហូប​មួយ​ពេលៗ​។​ ជា​ទូទៅ​បង​ស្រី​ តែង​លាង​សាច់​៣​លើក គ‌ឺ៖ លាង​ត្រួសៗ​ដោយ​ទឹក​ត្រ​ជាក់​ លាង​នឹង​ទឹក​អំ​បិល​លាយ​ជា​មួយ​ទឹក​ខ្មេះ​ និង​លាង​លើក​ចុង​ក្រោយ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ។​

សម្ងួត​ទឹក​

ខណៈ​ពេល​មាន​អ្នក​ជា​ច្រើន​រំលង​ដំ​ណាក់​ការ​នេះ​ តែ​បង​ស្រី​លិញ​បែរ​ជា​គិត​ថា​ នេះ​ជា​ប្រ​ការ​ចាំ​បាច់​ត្រូវ​តែ​ធ្វើ។​ សាច់​ត្រូវ​សម្រក់​ឱ្យ​ស្ងួត​ទឹក​ដោយ​ឧបករណ៍​ដែល​ជំ​នាញ​ប្រើ​ នៅ​ពេល​បង្ក​ក​នឹង​មិន​ក្រាំង​ទឹក​កកព័ទ្ធ​ជុំ​វិញ។​ ពេល​រំលាយ​ សាច់​បង្ក​ក ដុំ​សាច់​នឹង​មិន​ហៀរ​ទឹក​។​

បែង​ជា​ចំ​ណែក​ៗ​គ្រប់​បរិ​ភោគ​

វេច​ខ្ចប់​ជា​ចំ​ណែក​ៗ​សាច់​ដាក់​ក្នុង​ស្រ​ទាប់​ស្លឹក​ចេក​ ឬ​ស្លឹក​រលួស​បាយ​ រួច​ហើយ​ដាក់​ចូល​ក្នុង​ប្រ​អប់។​ សាច់​មួយ​ចំ​ណែកៗ​គ្រប់​តែ​ហូប​មួយ​ពេល​។​ បរិ​ភោគ​ពេល​ណា​គឺ​រំ​លាយ​សាច់​បង្ក​ក​ពេល​នោះ​ ចៀស​វាង​ចម្លង​មេ​រោគ​ឬ​ក៏​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​មុខ​ម្ហូប​ផ្សេង​ទៀត​ក្នុង​ទូ​ទឹក​កក។​

បិទ​គម្រប​ប្រ​អប់​និង​ផ្លាក​សម្គាល់​

ធ្វើ​យ៉ាង​ណា​ដើម្បី​ពេល​ចម្អិន​ម្តង​ៗ​មិន​ចាំ​បាច់​ រុក​រក​សាច់ នោះ​គប្បី​កត់​ឈ្មោះ​ប្រ​ភេទ​សាច់​និង​ថ្ងៃ​ខែ​ចូល​ក្នុង​តែ​ម​តូច​បិទ​លើ​គម្រប​ប្រ​អប់​។​

ដោយ​វិធី​នេះ​ បង​ស្រី​លិញ បាន​រក្សា​សាច់​ទុក​យ៉ាង​ “ឆ្ងាញ់​ពិ​សា​” សាច់​ជ្រូក​ជិត​ ១០ គី​ឡូ​ក្រាម​បង្ក​ក​ក្នុង​ទូទឹក​កក​ទុក​សម្រាប់​ចម្អិន​ហូប​ជា​សន្សឹម​ៗ។​ អា​ស្រ័យ​ទុក​ដាក់​ត្រូវ​របៀប​អនា​ម័យ សាច់​ធា​នា​ស្រស់​ឆ្ងាញ់​រហូត​ដល់​ចំ​ណែក​ចុង​ក្រោយ។​ ស្រ្តី​មេ​ផ្ទះ​ក៏​បាន​អនុវត្ត​វិធី​បង្ក​កម្ហូប​ អា​ហារ​ដោយ​វិធី​ចែក​ជា​ប្រ​អប់​នីមួយៗ​គ្រប់​តែ​ហូប​ដូច​ខាង​លើ​មាន​ដូច​ជា​បបរ ប្រ​ហិត​ឬ​ណែម៘

ប្រ​ហិត​ ក្រោយ​ពី​រំលាយ​បង្ក​ក​ស្រេច​បាច់​ កម្តៅ​បើក​ភ្លើង​តូច​ល្មម​ ដើម្បី​កុំ​ឱ្យ​ទឹក​ពុះ​ខ្ទាត​ ប្រ​ហិត​ នឹង​ឈ្ងុយ​ឆ្ងាញ់​ទន់​ដូច​នៅ​ថ្មី។​ ចំ​ពោះ​ថ្ងៃ​ចុង​សប្ដាហ៍​ បង​ស្រី​លិញ​មូរ​សាច់​ណែម​ដាក់​ពេញ​ចាន​គោម​ រួច​ហើយ​ចៀន​ត្រួសៗ​ ចែក​ជា​ចំ​ណែក​តូចៗ​គ្រប់​ហូប​មួយ​ពេល​និង​ដាក់​បង្ក​កទុក។​ ពេល​ត្រូវ​ការ​ហូប​ម្តង​ៗ​ យក​ចេញ​មួយ​ប្រ​អប់​ ងាយ​ស្រួល​និង​ទាន់​ពេល​ផង។​

“មាន​ទម្លាប់​ច្នៃ​ ត្រៀម​ម្ហូប​អា​ហារ​ទុក​ស្រាប់​ក្នុង​ពេល​ទំ​នេរ​ អាច​នឹង​ខាត​ពេល​វេលា​ពិត​មែន​ ប៉ុន្តែ​ផ្ទុយ​មក​វិញ​ រៀង​រាល់​ថ្ងៃ​អាច​នឹង​ប្រិត​សំ​ចៃ​បាន​ពេល​វេលា​យ៉ាង​ច្រើន​ក្នុង​ការ​ចម្អិន​” បង​ស្រី​លិញ បាន​ឱ្យ​ដឹង​ដូច្នេះ៕

       តាម​ https://thanhnien.vn - លី​សៀ

ចែករំលែកអត្ថបទ