កីឡា - ទេសចរណ៍ ទេសចរណ៍

14/11/2025 - 08:03

ភាព​ទាក់​ទាញ​នៃ​ស្ថាបត្យ​កម្ម​វប្ប​ធម៌​ខ្មែរ​ 

និយាយ​ពី​ទី​ក្រុង​កឹង​ធើ​ យើង​នឹក​ដល់​តំ​បន់​ដី​ដែល​មាន​វត្ត​ពុទ្ធ​សាស​នា​ខ្មែរ​ជា​ច្រើន​ ដោយ​មាន​សំ​ណង់​ស្ថា​បត្យ​កម្ម​សាសនា​ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ​មក​ទស្សនា​កម្សាន្ត​។​ ក្នុង​នោះ​ មាន​វត្ដ​ស្រ​ឡូង​ស្ថិត​នៅ​ភូមិ​ដាយ​អឹង ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ។​

ព្រះ​វិហារ​វត្ត​ស្រ​ឡូង។​

វត្ត​បាន​កសាង​នៅ​ឆ្នាំ​ ១៨១៥​ ឆ្លង​កាត់​ព្រះ​ចៅ​អធិ​ការ​ ១១​ ជំ​នាន់។​ ជន​ជាតិ​វៀត​ណាម តែង​ហៅ​វត្ត​នេះ​ថា​ វត្ត​ចែង​កេវ​ ដ្បិត​អី​នៅ​តាម​ជញ្ជាំង និង​សសរ​ព្រះ​វិហារ​ បាន​បិទ​ដោយ​អំ​បែង​ចាន​បាយ​ ចាន​ទៀប។​ ដោយ​មាន​រចនា​បថ​ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស​ទាំង​នេះ​ លាយ​ឡំ​ជា​មួយ​នឹង​សំ​ណង់​ស្ថា​បត្យ​កម្ម​ពុទ្ធ​សាសនា​ខ្មែរ​ផង​នោះ​ ម្ល៉ោះ​ហើយ​សោ​ភ័ណ​ភាព​ វត្ត​នេះ​តែង​ដក​ជាប់​ក្នុង​អា​រម្មណ៍​របស់​ភ្ញៀវ​ទេស​ចរ។​ តាម​ថេរដី​កា​ព្រះ​តេជ​ព្រះ​គុណ​គឹម​ហ្វាង​ហ៊ឹង ព្រះ​ចៅ​អធិ​ការ​វត្ត​ស្រ​ឡូ​ង ដូច​ជា​សំ​ណង់​ស្ថា​បត្យ​កម្ម​ពុទ្ធ​សាសនា​ខ្មែរ​ឯ​ទៀ​ត​ដែរ​ វត្ត​បាន​កសាង​ដោយ​វត្ថុ​ធាតុ​ដើម​ផ្សេងៗ​ ដូច​៖ ឈើ​ ដី​ ឫស្សី​ ប្រក់​ស្លឹក​ ៘ ប៉ុន្តែ​ដោយ​ការ​បំ​ផ្លិច​បំ​ផ្លាញ​ពី​សង្គ្រាម​ ព្រះ​វិហារ​ត្រូវ​ខូច​ខាត​យ៉ាង​ដំ​ណំ។​ លុះ​ដល់​ឆ្នាំ​ ១៩៦៩​ វត្ត​បាន​កសាង​ជួស​ជុល​ឡើង​វិញ​មាន​រចនា​បថ​ដូច​បច្ចុប្បន្ន​ មាន​ដូច៖ ព្រះ​វិហារ​ សា​លា​ ចេ​តិយ៘ ថ្វី​ដ្បិត​ដូច្នោះ​ ក្តី​ក្នុង​ដំ​ណាក់​កាល​កសាង​ អា​ស្រ័យ​ខ្វះ​សម្ភារៈ​ ម្ល៉ោះ​ហើយ​ព្រះ​សង្ឃ​ក៏​ផុស​គំ​និត​ប្រើ​ប្រាស់​អំ​បែង​ចាន​បិទ​តាម​ជញ្ជាំង សសរ​និង​ដំ​បូល៘

អំ​បែង​ចាន​ទៀ​ប រចនា​តាម​បង្កាន់​ដៃ​សសរ​ ជញ្ជាំង​នៃ​សំ​ណង់​ផ្សេងៗ​របស់​វត្ត។​

មក​ទល់​ពេល​នេះ​ វត្ត​ប្រ​ជុំ​នូវ​សំ​ណង់​ស្ថា​បត្យ​កម្ម​ដ៏​ប្រ​ណីត​ដោយ​មាន​លក្ខណៈ​ពិ​សេស​ដោយ​ឡែក​នៃ​ស្ថា​បត្យ​កម្ម​ប្រ​ពៃ​ណី​ខ្មែរ​ លាយ​បញ្ចូល​ជា​មួយ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​របស់​សិប្ប​ករ​ក្នុង​ការ​ប្រើ​ប្រាស់​អំ​បែង​ចាន​ ដើម្បី​រំលេច​នូវ​លក្ខណៈ​ពិ​សេស​ដោយ​ឡែក​ដែល​គ្មាន​វត្ត​ណា​មាន​នោះ​ឡើយ។​ ពិ​សេស​ព្រះ​វិហារ​បាន​កសាង​ដោយ​ភាព​ប៉ិន​ប្រ​សប់​និង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ ចំ​ពោះ​អំ​បែង​ចាន​ដែល​នៅ​ថ្មី​បាន​បិទ​ភ្ជាប់​តាម​ជញ្ជាំង បង្ក​បាន​ទៅ​ជា​ទម្រ​ស​សរ​របង​ បង្កាន់​ដៃ​ ស​សរ​មាន​ទាំង​បំ​ណែក​ អំ​បែង​ចាន​បាន​រចនា​ទៅ​ជា​ក្បូរ​ក្បាច់​រចនា​គួរ​ជា​ទី​គាប់​ភ្នែក។​ ឃើញ​ថា​ ក្បូរ​ក្បាច់​រចនា​បាន​ផ្គុំ​ដោយ​បំ​ណែក​អំ​បែង​ចាន​ទៀប រហូត​ដល់​រូប​សត្វ​ដែល​ផ្សារ​ភ្ជាប់​នឹង​ជីវ​ភាព​ជំ​នឿ​ប្រ​ជា​ប្រិយ​ខ្មែរ​ បាន​ផ្តល់​នូវ​ចំ​ណាប់​អា​រម្មណ៍​ដ៏​ពិសេស​សម្រាប់​អ្នក​ណា​ដែល​បាន​មក​ទស្សនា​កម្សាន្ត​វត្ត​នេះ។​

បង​ស្រី​ត្រឹង​ធី​ហុង​ថឹម ភ្ញៀវ​ទេស​ចរ​ទី​ក្រុង​កឹង​ធើ​ ចែក​រំលែក៖ “ពេល​មក​ទី​នេះ​ទស្សនា​កម្សាន្ត​ ខ្ញុំ​ចាប់​អា​រម្មណ៍​អំ​ពី​ស្ថា​បត្យ​កម្ម​ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​របស់​វត្ត​ ក៏​ដូច​ជា​ទឹក​ចិត្ត​រាក់​ទាក់​និង​អស់​ពី​ចិត្ត​ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​របស់​ប្រ​ជា​ជន​នៅ​ទី​នេះ”។​

អា​ស្រ័យ​មាន​រចនា​បថ​ស្ថា​បត្យ​កម្ម​ “ល្អ​ឥត​មាន​ពីរ” វត្ត​ស្រ​ឡូង​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ​ច្រើន​កុះ​ករ។​ ជា​ពិ​សេស​ វត្ត​ធ្លាប់​បាន​ទស្សនា​វដ្ដី​សៃ​ហ្គន់​ទីប​ធី ពិនិត្យ​ជ្រើស​រើស​ឋិត​ ក្នុង​ “លំ​ដាប់​ថ្នាក់​ទី​៧​នៃ​សំ​ណង់​ស្ថា​បត្យ​កម្ម​ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស​” ក្នុង​ក្រប​ខណ្ឌ​នៃ​កម្ម​វិធី​ “លំ​ដាប់​ថ្នាក់​ទី​៧​ ចំ​ណាប់​អា​រម្មណ៍​វៀត​ណាម​ឆ្នាំ​២០២២”។​

ដោយ​សំ​ណង់​ស្ថា​បត្យ​កម្ម​ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស​ វត្ត​ស្រ​ឡូង​មិន​ត្រឹម​តែ​ជា​ចំ​ណុច​ពិ​សេស​ក្នុង​បរិយា​កាស​វប្ប​ធម៌​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​រូប​ភាព​ទី​ក្រុង​កឹង​ធើ​- តំ​បន់​ដី​ពោរ​ពេញ​ដោយ​អត្ត​សញ្ញាណ​និង​រាក់​ទាក់​ភ្ញៀវ​ - ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ៕

                 អត្ថ​បទ​រូប​ថត​៖ ថាញ​វ៉ាង- លី​សៀ

ចែករំលែកអត្ថបទ