16/10/2025 - 06:00

អភិ​វឌ្ឍ​វិញ្ញា​សា​កីឡា​ប្រ​ពៃ​ណី​ 

ព្រះ​តេជ​ព្រះ​គុណ​ លី​ហ៊ុង អនុ​ប្រ​ធាន​គណៈ​អភិ​បាល​ និង​ជា​ព្រះ​វិន័យ​ធម៌​នៃ​គណៈ​អភិ​បាល​ពុទ្ធ​សា​សនា​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ព្រះ​ចៅ​អធិ​ការ​វត្ត​ពិទូ​ឃោស​រង្សី​ មាន​ថេរ​ដី​កា​ តួ​នាទី​របស់​សា​លា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្នុង​ការ​អភិ​រក្ស​និង​អភិ​វឌ្ឍ​វិញ្ញា​សា​កីឡា​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​ គឺ​សំ​ខាន់​ណាស់។

​ សិស្សានុ​សិស្ស​សា​លា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេវា​សិក​ទីក្រុង​កឹង​ធើ ខ្នះ​ខ្នែង​ចូល​រួម​សកម្ម​ភាព​កីឡា​ជា​មួយ​នឹង​គ្រូ​បង្រៀន​របស់​សា​លា។ រូប​ថត​៖ សហ​កា​រី

នៅ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេវា​សិក​ទី​ក្រុង​កឹង​ធើ មាន​សិស្ស​ស្នាក់​នៅ​រៀន​ជាង​ ៥០០ នាក់​ដែល​មាន​បញ្ជី​គ្រួ​សារ នៅ​ក្រុង​កឹង​ធើ (ចាស់​) ចលនា​កីឡា​និយាយ​រួម​ និង​ការ​ហ្វឹក​ហាត់​កីឡា​ប្រ​ពៃ​ណី​ខ្មែរ​និយាយ​ដោយ​ឡែក​ តែង​បាន​សា​លា​រៀន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​យ៉ាង​ល្អ។ អ្នក​ស្រី​ដាវ​ធី​សា​រ៉ន ចាង​ហ្វាង​រង​របស់​សា​លា​ មាន​ប្រ​សាសន៍៖ “សា​លា​រៀន​បាន​ទី​ក្រុង​វិនិ​យោគ​គ្រប់​សព្វ ដូចជា​ បន្ទប់​រៀន​អន្តេ​វា​សិក​ដ្ឋាន​ អា​ហា​រដ្ឋាន​ កន្លែង​លេង​ និង​ពហុ​កីឡា​ដ្ឋាន​សម្រាប់​ប្អូន​ៗ​ហ្វឹក​ហាត់​កាយ​សម្បទា​ជា​ដើម។ ក្នុង​នោះ​វិញ្ញា​សា​កីឡា​ប្រ​ពៃ​ណី​តែង​បាន​ប្អូន​ៗហ្វឹក​ហាត់​ជា​ប្រចាំ​ ដោយ​ទឹក​ចិត្ត​ស្រ​ឡាញ់​ ក៏​ដូច​ជា​រួម​កម្លាំង​អភិ​រក្ស​និង​អភិ​វឌ្ឍ​វិញ្ញា​សាកី​ឡា​ប្រ​ពៃ​ណី”។

ផ្តើម​ពី​ការ​បាន​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការ​ហ្មត់​ចត់​របស់​គណៈ​ចាង​ហ្វាង​ក្នុង​ការ​ត្រួត​ពិ​និត្យ​ការ​បង្រៀន​និង​ហ្វឹក​ហាត់​វិញ្ញា​សា​អប់រំ​កាយ ដូច្នេះ​គ្រូ​និង​សិស្ស​របស់​សា​លា​មាន​ការ​ខ្នះ​ខ្នែង​ហ្វឹក​ហាត់​ជាង។ លោក​គ្រូ​លី​យ៉ាង​ថាវ ប្រ​ធាន​ក្រុម​វិញ្ញា​សា​អប់រំ​កាយ​សា​លា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេវា​សិក​ទីក្រុង​កឹង​ធើ មាន​ប្រ​សាសន៍​៖ “សិស្ស​សា​លា​តែង​ចូល​ចិត្ត​វិញ្ញា​សា​កីឡា​ប្រ​ពៃ​ណី​ ដូច​ជា​៖ រុញ​ឈើ​ ទាញ​ព្រ័ត្រ​ អុក​ចត្រង្គ​ជា​ដើម។ ហេតុ​ដូច្នេះ​ ក្រៅ​ពី​បង្រៀន​តាម​កម្មវិធី​ជាផ្លូវ​ការ​ វិញ្ញា​សា​អប់រំ​កាយ​បាន​ឯក​ភាព​ទុក​ពេល​វេលា​ឱ្យ​ប្អូន​ៗ​ហ្វឹក​ហាត់​កីឡា​ប្រ​ពៃ​ណី។ អា​ស្រ័យ​ប៉ិន​ លក​លៃ​ ទើប​សិស្សានុ​សិស្ស​របស់​សា​លា​មាន​ការ​ខ្នះ​ខ្នែង​ចូល​រួម​រាល់​សកម្ម​ភាព​កាយ​សម្ប​ទា​ ដែល​លោក​គ្រូ​ អ្នក​គ្រូ​រៀប​ចំ”។ ផ្ដើម​ពី​សកម្ម​ភាព​បង្រៀន​និង​ហាត់​ពត់​របស់​សា​លា​ បាន​រួម​ចំ​ណែក​ផ្គត់​ផ្គង់​អត្ត​ពលិក​មួយ​ចំ​នួន​ចូល​រួម​សកម្ម​ភាព​កីឡា​របស់​ផ្នែក​និង​ទី​ក្រុង​។ ប្អូន​ដាវ​ធីឡង​អាញ ជា​សិស្ស​ម្នាក់​ដែល​ចូល​រួម​ហ្វឹក​ហាត់​និង​សម្រេច​បាន​ស្នា​ដៃ​ល្អ។ ឡង​អាញ ឱ្យ​ដឹង៖ “កាល​នៅ​តូច​ ពេល​ទៅ​វត្ត​លេង​ ប្អូន​តែង​ចូល​ចិត្ត​មើល​គេ​លេង​កីឡា​រុញ​ឈើ​។ ព្រោះ​ហេតុ​នោះ​ ពេល​បាន​រៀន​សាលា​អន្តេវា​សិក​ ឃើញ​មាន​គ្រូ​បង្វឹក​ខាង​វិញ្ញា​សា​រុញ​ឈើ​ ប្អូន​ក៏​ចុះ​ឈ្មោះ​ចូល​រួម​ ហើយ​ទៅ​ប្រ​កួត​ក្នុង​មហោ​ស្រព​កី​ឡា​ថ្នាក់​ទី​ក្រុង​ ក៏​ឈ្នះ​បាន​រង្វាន់​លេខ ២។ អា​ស្រ័យ​ហ្វឹក​ហាត់​កាយ​សម្បទា​ខាង​វិញ្ញា​សា​រុញ​ឈើ​ ប្អូន​ក៏​បាន​ជម្រើស​ចូល​ក្រុម​បាល់​ទាត់​របស់​សា​លា​ ដើម្បី​ទៅ​ចូល​រួម​ក្នុង​ពិធី​ប្រ​កួត​រង្វាន់​ធំ​នានា”។

តាម​ប្រសាសន៍​លោក​គ្រូ​ លី​យ៉ាង​ថាវ ក្រៅ​ពី​រុញ​ឈើ​ ទាញ​ព្រ័ត្រ​ អុកចត្រង្គ​ បាល់​ទាត់​ បាល់​ទះ។ល។ សិស្សា​នុ​សិស្ស​របស់​សា​លា​ទាំង​អ្នក​កំ​ពុង​រៀន​ក្ដី​ ទាំង​អ្នក​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ហើយ​ក្ដី​ តែង​បាន​ក្រុម​កីឡា​នៅ​តាម​ភូមិ​ភាគ ឬ​អង្គ​ភាព​ជ្រើស​ចូល​រួម​ការ​ប្រ​កួត​ផង​ដែរ​។ ក្នុង​នោះ​ លេច​ធ្លោ​ជាង​គេ គឺ​វិញ្ញា​សា​កីឡា​ប្រ​ណាំង​ទូក​-ង ដោយ​មានសិស្ស​និង​អតីត​សិស្ស​ជា​ច្រើន​ គឺ​ជា​កីឡា​ករ កីឡា​កា​រិនី​របស់​ក្រុម​ទូក​នៅ​ចំ​ណុះ​វត្ត​នានា​លើ​ភូមិ​សាស្រ្ត​ទី​ក្រុង​។ កម្លាំង​ទាំង​នេះ​បាន​និង​កំ​ពុង​រួម​ចំ​ណែក​ថែ​រក្សា​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ៕

                                  ហាថាញ - ថាច់​ធី

ចែករំលែកអត្ថបទ