14/07/2025 - 10:00

រួម​ចំ​ណែក​ធ្វើ​ឱ្យ​វិញ្ញា​សា​កីឡា​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់ 

បច្ចុប្បន្ន រាល់​ការ​ប្រ​កួត​កីឡា​ថ្នាក់​តំ​បន់ ថ្នាក់​ជាតិ​និង​អន្តរ​ជាតិ សុទ្ធ​សឹង​មាន​អត្ត​ពលិក​ជា​ជន​ជាតិ​ខ្មែរ​មក​ពី​ខេត្ត​កា​ម៉ាវ ចូល​រួម​ប្រ​កួត​ប្រ​ជែង​និង​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់ៗ​ជា​ច្រើន។

ថាច់​ហ្វាង​សាង (ខាង​ស្ដាំ) ទទួល​បាន​រង្វាន់​ខ្ពស់​លើ​វិញ្ញា​សា​លើក​ដុំ​ដែក។

ពេល​និយាយ​អំពី​អត្ត​ពលិក​ដែល​ដណ្តើម​បាន​រង្វាន់​ខ្ពស់​ជា​ច្រើន​ជូន​ខេត្ត​កា​ម៉ាវ និង​ក្រុម​កីឡា​ជម្រើស​ជាតិ​វៀត​ណាម យើង​គួរ​តែ​និយាយ​ដល់​កីឡា​ករ​ប្រ​ណាំង​ទូក Cenoeing ត្រឹង​ថាញ់។ ចាប់​ពី​ឆ្នាំ ២០២១ មក​ដល់​បច្ចុប្បន្ន ត្រឹង​ថាញ់ បាន​ប្រ​កួត​ឈ្នះ​មេ​ដាយ​គ្រប់​ប្រ​ភេទ​ជិត ១០០ គ្រឿង​ទាំង​ថ្នាក់​តំ​បន់ ថ្នាក់​ជាតិ​និង​ស៊ីហ្គេម។ កាល​នោះ នៅ​ឆ្នាំ ២០១១ ត្រឹង​ថាញ់ ជា​អត្ត​ពលិក​ជន​ជាតិ​ខ្មែរ​ដំ​បូង​គេ​បាន​ជម្រើស​ចូល​ហ្វឹក​ហាត់​វិញ្ញា​សា​ប្រ​ណាំង​ទូក Canoeing របស់​ខេត្ត។ នេះ​ជា​វិញ្ញា​សា​កីឡា​ថ្មី​មួយ ខេត្ត​មិន​ទាន់​មាន​ព្រ​លាន និង​ឧបករណ៍​ហ្វឹក​ហាត់ ហើយ​ត្រូវ​បញ្ជូន​ទៅ​ខេត្ត ក្រុង​ផ្សេងៗ មាន​ដូច៖ ក្រុង​កឹង​ធើ ក្រុង​ដា​ណាំង។ល។ ដើម្បី​ហ្វឹក​ហាត់។ បច្ចុប្បន្ន ត្រឹង​ថាញ់ គឺ​ជា​អត្ត​ពលិក​របស់​ខេត្ត​កា​ម៉ាវ​ដែល​មាន​ស្នា​ដៃ​ខ្ពស់​ជាង​គេ សព្វ​ថ្ងៃកំ​ពុង​ប្រ​កួត​ឱ្យ​ក្រុម​កីឡា​ជម្រើស​ជាតិ​វៀត​ណាម។

មិន​ខុស​ពី​ត្រឹង​ថាញ់ ចំ​ពោះ​ថាច់​ហ្វាង​សាង ក៏​ក្លាយ​ជា​អត្ត​ពលិក​លើក​ដុំ​ដែក​វ័យ​ក្មេង​លេច​ធ្លោ​របស់​ខេត្ត​កា​ម៉ាវ​ផង​ដែរ។ ដ្បិត​អី កី​ឡា​ករ​ជន​ជាតិ​ខ្មែរ​រូប​នេះ​ឈ្នះ​បាន​មេ​ដាយ​ជា​ច្រើន​ក្នុង​ការ​ប្រ​កួត​លើក​ដុំ​ដែក​ថ្នាក់​តំ​បន់​ទូ​ទាំង​ប្រ​ទេស​និង​ទ្វីប​អា​ស៊ី។ ក្នុង​ឆ្នាំ ២០១៩ កាល​នៅ​រៀន​ថ្នាក់​ទី ៦ ថាច់​ហ្វាង​សាង ត្រូវ​បាន​មជ្ឈ​មណ្ឌល​ហ្វឹក​ហាត់​និង​ប្រ​កួត​កីឡា​អប់រំ​កាយ​ខេត្ត​កា​ម៉ាវ​ជម្រើស​ចូល​ហ្វឹក​ហាត់។ ឆ្នាំ ២០២៣ ថាច់​ហ្វាង​សាង ចាប់​ផ្ដើម​ចូល​រួម​ប្រ​កួត​ដណ្ដើម​ពាន​រង្វាន់​កី​ឡា​លើក​ដុំ​ដែក​វ័យ​ក្មេង​ថ្នាក់​ជាតិ ដោយ​ប្រ​កួត​ប្រ​ភេទ​ទម្ងន់ ៥៥ គី​ឡូ​ក្រាម​ផ្នែក​បុរស​ទទួល​បាន​មេ​ដាយ​សំ​រឹទ្ធ ២ គ្រឿង; ទទួល​បាន​មេ​ដាយ​សំរឹទ្ធ​៣​គ្រឿង​លើ​ខ្លឹម​សារ​លើក​ដុំ​ដែក ប្រ​ភេទ​ទម្ងន់ ៦១ គី​ឡូ​ក្រាម​ផ្នែក​បុរស ក្នុង​ការ​ប្រ​កួត​ពាន​រង្វាន់​ជើង​ឯក​កីឡា​លើក​ដុំ​ដែក​ថ្នាក់​ជាតិ​ឆ្នាំ ២០២៣។ ឆ្នាំ ២០២៣ ថាច់​ហ្វាង​សាង បាន​ចូល​ក្រុម​ជម្រើស​ជាតិ​វ័យ​ក្មេង​ជា​ផ្លូវ​ការ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ហ្វឹក​ហាត់​នៅ​ក្រុង​ដា​ណាំង​និង​ក្រុង​កឹង​ធើ។ នៅ​ឆ្នាំ ២០២៤ ជា​លើក​ដំ​បូង​បាន​ចូល​ប្រ​កួត​កីឡា​លើក​ដុំ​ដែក​សម្រាប់​យុវ​វ័យ និង​ជើង​ឯក​លើក​ដុំ​ដែក​វ័យ​ក្មេង​អា​ស៊ី​ដែល​ធ្វើ​ឡើង​នៅ​ប្រ​ទេស​កា​តា ថាច់​ហ្វាង​សាង បាន​ប្រ​កួត​ក្នុង​ប្រ​ភេទ​ទម្ងន់ ៦១ គីឡូ​ក្រាម​ផ្នែក​បុរស ឈ្នះ​បាន​មេ​ដាយ​ប្រាក់​៣​គ្រឿង។ ខែ​មិថុនា ឆ្នាំ ២០២៥ ថាច់​ហ្វាង​សាង ឈ្នះ​បាន​មេ​ដាយ​មាស​និង​មេ​ដាយ​ប្រាក់​ខាង​វិញ្ញា​សា​លើក​ដុំ​ដែក​ក្នុង​ប្រ​ភេទ​ទម្ងន់​៦៧ គីឡូ​ក្រាម​ផ្នែក​បុរស។

ទន្ទឹម​នឹង​នោះ មាន​អត្ត​ពលិក​ខ្មែរ​ជា​ច្រើន​នាក់​ទៀត​នៅ​ខេត្ត​កា​ម៉ាវ ក៏​បាន​ចូល​រួម​ប្រ​កួត​វិញ្ញា​សា​កីឡា​ផ្សេងៗ​ដូច៖ អត្ត​ពល​កម្ម ប៉េ​តង់ តេ​ក្វាន់​ដូ យូដូ ។ល។ ទទួល​បាន​រង្វាន់​ថ្នាក់​ជាតិ​និង​ថ្នាក់​តំ​បន់​ជា​ច្រើន៕

       យ្វីអាញ - ថាច់ធី

ចែករំលែកអត្ថបទ