កីឡា - ទេសចរណ៍ ទេសចរណ៍

07/07/2025 - 10:42

កឹង​ធើ​ថ្មី​សម្បូរ​បែប​ទម្រង់​ទេស​ចរណ៍ 

តាម​ប្រ​សាសន៍​ក្រុម​អ្នក​ជំ​នាញ​ផ្នែក​ទេស​ចរណ៍ ក្រុង​កឹង​ធើ​ថ្មី នឹង​ជា​គោល​ដៅ​ដ៏​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ក្នុង​អនា​គត អា​ស្រ័យ​ដោយ​ការ​សម្បូរ​បែប​ផលិត​ផល​ទេស​ចរណ៍​របស់​ក្រុង​ដែល​មាន​ប្រ​ជា​ជន​ជាង​៤​លាន​នាក់ និង​មាន​ច្រើន​ជន​ជាតិ​រួម​រស់​ជា​មួយ​គ្នា។

​ វត្ត​សំ​រោង នៅ​សង្កាត់​សុក​ត្រាំង។ រូប៖ លី​ធាន

ពី​មុន ពេល​ភ្ញៀវ​ទេស​ចរ​មក​ក្រុង​កឹង​ធើ (ចាស់) ធ្វើ​ដំ​ណើរ​បណ្តោយ​តាម​ផ្លូវ​វ៉ុង​កុង​ប្រ​វត្តិ​សាស្ត្រ នឹង​មាន​គោល​ដៅ​អេ​កូ​ទេស​ចរណ៍​ដ៏​ទាក់​ទាញ​អា​រម្មណ៍។ ភាគ​ច្រើន​គឺ​ចម្ការ​ឈើ​ហូប​ផ្លែ ជា​កន្លែង​សម្រាប់​ភ្ញៀវ​ទេស​ចរ​សម្រាក​លំ​ហែ​កាយ ឆ្លង​កាត់​បទ​ពិ​សោធន៍​ដ៏​អស្ចារ្យ​នៅ​ពេល​ស្រូប​យក​ខ្យល់​អា​កាស​ស្រ​ឡះ​ស្រ​ឡំ និង​បរិ​សុទ្ធ។ អេ​កូ​ទេស​ចរណ៍​នៅ​ទី​នេះ​កំ​ពុង​តែ​អភិវឌ្ឍ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​មាន​គោល​ដៅ​ជា​ច្រើន​ដ៏​ទាក់​ទាញ​អា​រម្មណ៍ ដូច​ជា​៖ មណ្ឌល​ចម្ការ​ដំ​ណាំ ឈើ​ហូប​ផ្លែ​ដែល​មាន​ផ្លែ​ទន់​មែក សកម្ម​ភាព​ឆ្លង​កាត់​បទ​ពិ​សោធន៍​តំ​បន់​ស្រែ​ចម្ការ​ដ៏​អស្ចារ្យ និង​បរិ​យា​កាស​ព្រែក​ទន្លេ​ដ៏​ស្ងប់​ស្ងាត់។ ទី​តាំង​អេ​កូ​ទេស​ចរណ៍​ដ៏​លេច​ធ្លោ​នៅ​ផុង​ដៀង រួម​មាន៖ ភូមិ​ទេស​ចរណ៍​មី​ខាញ់ ចម្ការ​ឈើ​ហូប​ផ្លែ​វ៉ាម​សាង ចម្ការ​ឈើ​ហូប​ផ្លែ​ជិន​ហុង ចម្ការ​កា​កាវ​មើុយ​កឿង និង​ភូមិ​អេ​កូ​ទេស​ចរណ៍​អុង​ដេ​។ល។ នៅ​ចម្ងាយ​ពី​មជ្ឈ​មណ្ឌល​ក្រុង​កឹង​ធើ​ជាង ១០ ​គីឡូ​ម៉ែត្រ ស្ថិត​នៅ​ឃុំ​ផុង​ដៀង ឃុំ​ញើង​អាយ សង្កាត់​អាង​ប៊ិញ​។ល។ មាន​ចម្ការ​ដំ​ណាំ​ឈើ​ហូប​ផ្លែ​ជា​ច្រើន ប្រ​ភេទ​ដោយ​មាន​ផ្ទៃ​ដី​ជាង ៨.៥០០ ហិក​តា ដូច​ជា៖ ទុរេន មង្ឃុត ប្រ​ឡុង​កុង ផ្ញៀវ សាវ​ម៉ាវ។ល។ សម្រាប់​ភ្ញៀវ​ទេស​ចរ​អាច​ទទួល​ទាន​នៅ នឹង​កន្លែង​តែ​ម្តង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ចម្ការ​នៅ​ទាំង​បង្កើត​នូវ​ផលិត​ផល​ទេស​ចរណ៍​ថ្មី​ប្លែក ទាក់​ទាញ​អា​រម្មណ៍​ផង​ដែរ ដូច​ជា៖ ឆ្លង​កាត់​បទ​ពិសោធន៍​ធ្វើ​កុម្ភ​ការ​ភ័ណ្ឌ​បាក​ត្រាង​ដោយ​ដៃ សាក​ល្បង​ធ្វើ​ជា​សិប្ប​ករ ឆ្លង​កាត់​បទ​ពិ​សោធន៍ ដោយ​ដៃ​ខ្លួន​ឯង ដើម្បី​បង្កើត​ផលិត​ផល​ដោយ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​រចនា​ក្បូរ​ក្បាច់ លាប​ពណ៌​តាម​ចិត្ត និង​យក​ផលិត​ផល​នោះ​ទុក​ជា​អនុ​ស្សាវ​រីយ៍ រីឯ​ភ្ញៀវ​ទេស​ចរ​វ័យ​ក្មេង​អាច​រៀន​ធ្វើ​ជា​យោ​ធិន​ពន្លត់​អគ្គិ​ភ័យ ធ្វើ​រូប​ស្មូន​ម្សៅ ថែ​ទាំ​សុខ​ភាព កុមារ​ស្រាវ​ជ្រាវ​វត្ថុ​បុរាណ​ដាយ​ណូ​ស័រ សម្តែង​បង្ហាញ​សម្លៀក​បំ​ពាក់ ចុះ​អណ្តូង​ចាប់​ត្រី​និង​ងូត​ទឹក​ទន្លេ​ជា​ដើម។ បើ​ចង់​ជិត​ដិត​នឹង​ធម្ម​ជាតិ​ជាង​ទៀត ភ្ញៀវ​ទេស​ចរ​អាច​មក​កាន់​ឡុង​ង៉ុក​ហ្វាង នៅ​ឃុំ​ផុង​ហ៊ីប ដើម្បី​បន្ធូរ​អា​រម្មណ៍​ជា​មួយ​នឹង​ក្លិន​ផ្កា​ស្មាច់​ធម្ម​ជាតិ​រាប់​រយ​ហិក​តា ដែល​កំ​ពុង​បាន​ប្រ​ជា​ជន​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​អភិ​រក្ស។

ឆ្លង​កាត់​បទ​ពិសោធន៍​ប្រ​មូល​ផល​ផ្លែ​ឈើ​នៅ​ឃុំ​ញើង​អាយ។ រូប៖ លី​យ៉ាង

ធ្វើ​ដំ​ណើរ​បណ្តោយ​តាម​ផ្លូវ​ជាតិ​លេខ ១ ដល់ សង្កាត់​សុក​ត្រាំង... ភ្ញៀវ​ទេស​ចរ​អាច​ចូល​ទស្សនា ទី​តាំង​ទេស​ចរណ៍​បែប​សាសនា​ដ៏​ទាក់​ទាញ​អា​រម្មណ៍ ដោយ​មាន​វត្ត​អា​រាម​ជា​ច្រើន​ដែល​មាន​ស្ថា​បត្យ​កម្ម​ល្អ​ប្រ​ណីត និង​មាន​តម្លៃ​វប្ប​ធម៌ ប្រ​វត្តិ​សាស្រ្ត ដូច​ជា៖ វត្ត​មហា​ទប់ វត្ត​ស្រ​ឡូង វត្ត​សំ​រោង វត្ត​ដី​ឥដ្ឋ វត្ត​ឃ្លាំង​។ល។ វត្ត​នី​មួយៗ​មាន​លក្ខណៈ​ស្រស់​ស្អាត​និង​ប្លែកៗ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ដោយ​ភាព​ពិ​សិដ្ឋ​និង​លក្ខណៈ​បុរាណ។ តួយ៉ាង​ដូច​វត្ត​ឃ្លាំង លេច​ធ្លោ​ជា​មួយ​នឹង​ព្រះ​វិ​ហារ មាន​ខ្លោង​ទ្វារ​បួន ទ្វារ​ព្រះ​វិហារ​ធ្វើ​ពី​ឈើ​ប្រ​ណីត មាន​ចម្លាក់​ទិដ្ឋ​ភាព​ប្រ​យុទ្ធ​គ្នា​រវាង​តួ​អង្គ​ល្អ និង​អា​ក្រក់​នៅ​លើ​ផ្ទៃ​ផ្ទាំង​ឈើ​ច្រៀក ព្រម​ទាំង​រចនា​ក្បូរ​ក្បាច់​ល្អ​ឥត​ខ្ចោះ បង្ហាញ​ពី​កម្រិត​ឆ្លាក់​របស់​សិប្ប​ករ​មាន​ថ្វី​ដៃ​ជំ​នាញ។ វត្ត​មហា​ទប់ ជា​វត្ត​ដែល​មាន​សត្វ​ជ្រឹង​នៅ​ច្រើន ហើយ​លេច​ធ្លោ​ដោយ​បរិយា​កាស​បៃ​តង​ត្រ​ជាក់​របស់​ដើម​ឈើ​។ល។ ក្រៅ​ពី​នោះ ច្រក​ទ្វារ​សមុទ្រ​ត្រឹង​ដេ ឆ្នេរ​សមុទ្រ​វិញ​ចូវ​ក៏​ជា​គោល​ដៅ​ដ៏​ទាក់​ទាញ​អា​រម្មណ៍​ភ្ញៀវ​ទេស​ចរ​ពេល​មក​កាន់​ក្រុង​កឹង​ធើ​ក្នុង​ពេល​អនា​គត​ផង​ដែរ៕  

ហា​ថាញ-វិមាន

ចែករំលែកអត្ថបទ