17/06/2025 - 08:39

ចលនា​បាល់​ទាត់​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​រីក​ចម្រើន​ 

ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ទាន​និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ​ បណ្ដាភូមិ​ភាគ​ក្នុង​ខេត្ត​សុក​ត្រាំង​ តែង​រៀប​ចំ​ការ​ប្រ​កួត​កីឡា។​ ក្នុង​នោះ​ មាន​វិញ្ញា​សា​បាល់​ទាត់​បាន​ទាក់​ទាញ​យុវ​ជន​ខ្មែរ​ជា​ច្រើន​ចូល​រួម។​

​ ការ​ប្រ​កួត​កីឡា​បាល់​ទាត់​កសិករ​ខ្មែរ​ ដណ្តើម​ពាន​រង្វាន់​ទូរ​ស្សន៍​សុក​ត្រាំង​ STV - ប៊ិញ​ឌៀង លើក​ទី ២ ឆ្នាំ​ ២០២៥ បាន​ទាក់​ទាញ​ក្រុម​បាល់​ជា​ច្រើន​ចូល​រួម។​

ចំ​ពោះ​តំ​បន់​ជន​បទ​ដែល​មាន​ប្រ​ជា​ជន​ខ្មែរ​កុះ​ករ​ បាល់​ទាត់​តែង​បាន​យុវ​ជន​លេង​នៅ​តាម​ទីលាន​ដី​ដែល​ធំ​ទូ​លាយ។​ ក្នុង​ពិធី​បុណ្យ​កម្សាន្ត​ភូមិ​ និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ នៅ​តាម​ភូមិ​ភាគ​ តែង​មាន​រៀប​ចំ​ការ​ប្រ​កួត​បាល់​ទាត់​សម្រាប់​យុវ​ជន​ខ្មែរ​ផង​ដែរ។​ សកម្ម​ភាព​នេះ​ តែង​មាន​ភាព​ពុះ​ពោរ​និង​ទាក់​ទាញ​ បំ​ផុស​ស្មារតី​សាមគ្គី​និង​បំ​ពេញ​ចំ​ណង់​ចំ​ណូល​ចិត្ត​កីឡា។​ បង​សើុង​មិញ​ថេ នៅ​ភូមិ​ព្រែក​ឈ្វេង​ ឃុំ​ថាញ​ភូ ស្រុក​មី​ស្វៀង​ ឱ្យ​ដឹង៖ “រៀង​រាល់​ឆ្នាំ​ ក្នុង​ពិធី​បុណ្យ​កម្សាន្ត​ភូមិ​ និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ក្រៅ​ពី​ការ​អនុវត្ត​កម្ម​វិធី​តាម​ទំ​នៀម​ទម្លាប់​ គឺ​មា​មីង​ខ្មែរ​នៅ​ទាំង​ចូល​រួម​ទឹក​ប្រាក់​រៀប​ចំ​ប្រ​កួត​បាល់​ទាត់​ផង​ដែរ។​ ការ​ប្រ​កួត​នៅ​ទាំង​បង្កើត​បរិយា​កាស​សប្បាយ​រីក​រាយ​សម្រាប់​ថ្ងៃ​បុណ្យ​ផង​ ថែម​ទាំង​បង្កើត​ទី​លាន​លេង​កម្សាន្ត​ដ៏​ត្រឹម​ត្រូវ​និង​មាន​ប្រ​យោជន៍​ដល់​កូន​ចៅ​ខ្មែរ​ ដែល​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​លេង​កីឡា​បាល់​ទាត់​ផង”។​

ផ្ដើម​ពី​ការ​ប្រ​កួត​នៅ​តាម​ភូមិ​ស្រុក​ បាន​បង្កើត​ទំ​នុក​ចិត្ត​ដល់​យុវ​ជន​ខ្មែរ​ជា​ច្រើន​ហ៊ាន​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រ​កួត​ធំ​ៗ​ដែល​ស្រុក​និង​ខេត្ត​រៀប​ចំ​ឡើង។​ ប្អូន​ប៊ូយ​ឌិញ​ថឹង ក្រុម​បាល់​ទាត់​សុក​ស្វយ ឃុំ​ភូមី ស្រុក​មី​ទូ បាន​ចូល​រួម​ប្រ​កួត​កីឡា​បាល់​ទាត់​កសិករ​ខ្មែរ​សម្រាប់​ពាន​រង្វាន់​ទូរ​ទស្សន៍​សុក​ត្រាំង STV-ប៊ិញ​ឌៀង លើក​ទី​២ ឆ្នាំ​ ២០២៥ ឱ្យ​ដឹង៖ “ជាធម្ម​តា​ ពួក​ប្អូន​លេង​បាល់​ទាល់​តែ​ថ្ងៃ​បុណ្យ​ទាន​និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដើម្បី​ដោះ​ដូរ​ជា​មួយ​គ្នា។​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​ ២០២៥ ពួក​ប្អូន​បាន​ចូល​រួម​ការ​ប្រ​កួត​ថ្នាក់​ខេត្ត​នៅ​វត្ត​បុព្វេ​វណ្ណា​រាម​ព្រែក​ពិន្ទង ដូច្នេះ​បរិយា​កាស​នៃ​ការ​ប្រ​កួត​គឺ​មាន​ភាព​ពុះ​ពោរ។​ នេះ​ជា​ទីលាន​លេង​កម្សាន្ត​ ដ៏​ល្អ​ជួយ​ឱ្យ​យុវ​ជន​ខ្មែរ​លត់​ដំ​សុខ​ភាព​និង​បាន​លេង​កីឡា​ដែល​ខ្លួន​ចូល​ចិត្ត​ផង”។​

ព្រះ​តេជព្រះ​គុណ​ ឡឹម​ញ៉ាង ព្រះ​ចៅ​អធិ​ការ​វត្ត​បុព្វេ​វណ្ណា​រាម​ព្រែក​ពិន្ទង ឃុំ​ភូម៉ី ស្រុក​មីទូ មាន​ថេរ​ដី​កា៖ “ជិត​២០ ឆ្នាំ​មក​នេះ​ ឱ្យ​តែ​ដល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជាតិ​ គឺវត្ត​បាន​រៀប​ចំ​ការ​ប្រ​កួត​បាល់​ទាត់​បុរស​សម្រាប់​យុវ​ជន​ខ្មែរ​ចូល​រួម​លេង​សប្បាយ​ ហើយ​មាន​មា​មីង​ជា​ច្រើន​មក​ទស្សនា​និង​លើក​ទឹក​ចិត្ត។​ រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ​ ស្ថា​នីយ​វិទ្យុ​និង​ទូរ​ទស្សន៍​សុក​ត្រាំង​ (បច្ចុប្បន្ន​ គឺ​ជា​កា​សែត​និង​វិទ្យុ​ទូរ​ទស្សន៍​សុក​ត្រាំង​) សហ​ការ​រៀប​ចំ​ការ​ប្រ​កួត​ទ្រង់​ទ្រាយ​ថ្នាក់​ខេត្ត​ ម្ល៉ោះ​ហើយ​មាន​ក្រុម​បាល់​ទាត់​ជា​ច្រើន​មក​ពី​ស្រុក​ ទីប្រ​ជុំ​ជន​ និង​ក្រុង​ក្នុង​ខេត្ត​មក​ចូល​រួម​ប្រ​កួត។​ ប្រ​ការ​នេះ​បង្ហាញ​ថា​ កីឡា​បាល់​ទាត់​នៅ​តំ​បន់​ជន​ជាតិ​ខ្មែរ​កំ​ពុង​អភិវឌ្ឍ​យ៉ាង​ខ្លាំង”៕​

   យ្វី​អាញ-មេងលី

ចែករំលែកអត្ថបទ