ក្រុមបាល់ទះនារីនៃទឹកដីឡុងអាង៖ VTV-ប៊ិញដៀងឡុងអាង កំពុងផ្តុំកម្លាំងសម្រាប់ការប្រកួតជាលក្ខណៈអន្តរជាតិ គឺពានរង្វាន់ជើងឯកបាល់ទះនារី AVC ២០២៥។

កីឡាការិនីត្រឹងធីថាញធី្វ ត្រូវបានជ្រើសរើសជាកីឡាការិនីឆ្នើមបំផុតក្នុងការប្រកួត។
ឆ្នាំនេះ ពានរង្វាន់ជើងឯកបាល់ទះក្លឹបនារីអាស៊ី ត្រូវបានប្តូរឈ្មោះទៅជាពានរង្វាន់ជើងឯកបាល់ទះនារី AVC។ នេះជាលើកទី ២៥ ពានរង្វាន់ត្រូវបានរៀបចំឡើង។ ឆ្នាំ ២០២៥ ពានរង្វាន់អាស្រ័យសហព័ន្ធបាល់ទះអាស៊ី (AVC) សហការជាមួយសហព័ន្ធបាល់ទះថ្នាក់ជាតិហ្វីលីពីន (PNVF) និងពានរង្វាន់បាល់ទះលំដាប់កំពូល (PVL) រៀបចំនៅហ្វីលីពីន។ ជាម្ចាស់ជើងឯកថ្នាក់ជាតិ ម្ល៉ោះហើយក្លឹប VTV - ប៊ិញដៀងឡុងអាង ទៅចូលរួមប្រកួតតំណាងឱ្យវៀតណាម។
មុនការប្រកួត អ្នកគាំទ្រមានសោមនស្សរីករាយ ខណៈពេលដឹងព័ត៌មានថា VTV – ប៊ិញដៀងឡុងអាង បានខ្ចីដៃកីឡាការិនី ង្វៀងប៊ិតត្វៀង របស់និញប៊ិញ។ ប្រសិនបើមានទាំងកីឡាការិនីប៊ិតត្វៀងនិងកីឡាការិនីថាញធ្វី ប្រកួតរួមគ្នា នោះគឺខ្សែប្រយុទ្ធរបស់ប៊ិញដៀងឡុងអាង ពិតជាខ្លាំងពូកែ។ ថ្វីដ្បិតដូច្នោះ មកពីមូលហេតុមួយចំនួន ទើបបិញដៀងឡុងអាង មិនមានការចូលរួមរបស់កីឡាការិនីប៊ិតត្វៀង។ ជំនួសវិញ ក្រុមខ្ចីបានជោគជ័យដៃវាយលុកម្នាក់គឺកីឡាការិនីវីធីញ៉ឺហ្វិញ។ ញ៉ឺហ្វិញ បានសម្របខ្លួនយ៉ាងរហ័សនឹងចង្វាក់ប្រកួតទូទាំងក្រុម។ ប្រការនេះ បានបង្ហាញក្នុងការប្រកួតជួបជាមួយក្លឹប Saipa Terhan របស់អ៊ីរ៉ង់។ ខណៈពេលគីមថ្វ បញ្ជូនបាល់ចំទិសដៅ ញ៉ឺហ្វិញ មិនដែលធ្វើឱ្យរបូតពិន្ទុម្តងណាឡើយ។ ស្នាដៃរកបាន ២៤ ពិន្ទុ - សបញ្ជាក់ពីការរកបានពិន្ទុច្រើនជាងគេបំផុតក្នុងការប្រកួត។ ប្រសិនបើថាញធ្វី មិនខ្លាំងពូកែ និងញ៉ឺហ្វិញ ការពារបានល្អជាង នោះកិត្តិនាមកីឡាការិនីឆ្នើមបំផុតក្នុងការប្រកួតនឹងបានមកញ៉ឺហ្វិញជាមិនខាន។
អាចនិយាយបានថា កីឡាការិនីញឺហ្វិញ និងថាញធ្វី ជាប្រមុខដឹកនាំក្រុម VTV - ប៊ិញដៀង ឡុងអាង ឈានចូលវគ្គប្រកួត ៨ ក្រុម។ ការគប់បាល់របស់ញ៉ឺហ្វិញ និងការសង្រ្គោះបាល់របស់ថាញធ្វី ខាញ់ដាង និងភាពម៉ឺងម៉ាត់ក្នុងការរាំងបាល់របស់ឡឺធីភឿង គឺជាចំណុចលេចធ្លោនៃការប្រកួត។ នៅវគ្គ ៨ ក្រុម ជួបក្លឹបរបស់តៃវ៉ាន់ គឺជាឱកាសល្អ ដើម្បីក្រុមបាល់ទះតំបន់ភាគខាងលិចមានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បើប្រៀបធៀបពីកម្លាំងបច្ចុប្បន្ន ក្រុមបាល់ទះមកពីវៀតណាមមានប្រៀបជាង។ ប្រសិនបើឈ្នះនៅវគ្គ ៨ ក្រុម ក្រុមបាល់របស់គ្រូបង្វឹក ថាយក្វាងឡាយ មានឱកាសសងសឹកក្លឹបមកពីប៉េកាំង។ ព្រោះការប្រកួតនៅវគ្គដំបូង ប៊ិញដៀងឡុងអាង ត្រូវក្រុមបាល់នេះក្រឡាស់ស្ថានភាពដោយលទ្ធផល ២-៣។
វិលមកការប្រកួតឈ្នះដោយលទ្ធផល ៣-១ ទៅលើក្លឹប Saipa Terhan - នេះជាការប្រកួតក្រឡាស់ស្ថានភាពដ៏គាប់ភ្នែករបស់នារីឡុងអាង ក្រោយពីចាញ់នៅសិតទី ១ ដោយលទ្ធផល ២២- ២៥។ ចូលសិតទី ២ គ្រូបង្វឹកក្វាងឡាយ សម្រេចចិត្តឱ្យកីឡាការិនី ឡឺធីភឿង ចូលជំនួសញ៉ឺអាញ។ ឡឺធីភឿង មានបទពិសោធន៍ប្រកួតបានល្អជាង កីឡាការិនីញ៉ឺអាញ ម្ល៉ោះហើយរាំងបាល់បានល្អ ធ្វើឱ្យគូប្រកួតរកវិធីវាយលុកមកវិញមិនកើត។ អាស្រ័យហេតុនោះ ក្រុមក៏បានក្រឡាស់ស្ថានភាព។ សង្ឃឹមថា នៅពេលរំដោះបានសម្ពាធផ្លូវចិត្ត ប៊ិញដៀងឡុងអាងនឹងនាំមកនូវភាពភ្ញាក់ដល់អ្នកគាំទ្រសម្រាប់ការប្រកួតជាបន្ត៕
ហាថាញ-លីសៀ