09/12/2024 - 15:43

បងចិញ វិលមកវិញ 

បងចិញ(៩) គឺជារហស្សនាមដែលអ្នកគាំទ្រដាក់ឱ្យអតីតកីឡាការិនីជម្រើសជាតិ ង្វៀងធីង៉ុកហ្វា ជាកីឡាការិនីបាល់ទះឆ្នើមមួយរូប ស្ថិតក្នុងក្របខ័ណ្ឌរបស់ក្រុម VTV ប៊ិញដៀងឡុងអាង។

ក្រុម VTV ប៊ិញដៀងឡុងអាង ឈ្នះពានជើងឯក បាល់ទះថ្នាក់ជាតិ ឆ្នាំ២០១៤។

ឈានចូលដំណាក់កាលទី២នៃពាន រង្វាន់ជើងឯកជាតិ ឆ្នាំ២០២៤ ក្រុម VTV ប៊ិញដៀង​ឡុងអាង បានជូនដំណឹងថា អតីតកីឡាការិនីជម្រើសជាតិ ដែលកំពុងកាន់តំណែងជាគ្រូបង្វឹកក្រុមយុវវ័យរបស់ VTV ប៊ិញដៀងឡុងអាង ង្វៀងធីង៉ុកហ្វា មានឈ្មោះក្នុងបញ្ជីចូលរួមប្រកួតដែរ។ ជាធម្មតាអាវលេខ៩របស់ក្រុម តែងបានទៅលើខ្សែវាយលុកលេខ១​របស់​វៀតណាម នោះគឺង៉ុកហ្វា។

អ្នកគាំទ្រមានភាពភ្ញាក់ផ្អើល និងរំភើបខ្លាំងចំពោះព័ត៌មាននេះ ពីព្រោះង៉ុកហ្វា ជាសសរទ្រូងរបស់កីឡាបាល់ទះនារីវៀតណាមក្នុងចិត្តអ្នកគាំទ្រ។ ប៉ុន្តែកីឡាការិនីលេខ៩រូបនេះ ប្រកួតយ៉ាងណាក្នុងវ័យ៣៧ឆ្នាំ ក្រោយពីបានរៀបការនិងមានកូនស្រីម្នាក់នោះ។ តើការវិលមករបស់នាង មានប្រសិទ្ធភាពដូចមុនដែរឬទេ? កីឡាការិនីរូបនេះមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ ដោយទះបាល់លឿនទទួលបានពិន្ទុនិងសមត្ថភាព “យល់ពីយុទ្ធសាស្រ្ត” បានល្អ។ តួយ៉ាងដូច វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជួបជាមួយក្រុមនិញប៊ិញ កីឡាការិនីង៉ុកហ្វា ហាក់ដូចជារាំងជាប់ខ្សែវាយលុកលេខ១របស់វៀតណាមសព្វថ្ងៃនេះ គឺប៊ិចត្វៀង។ ប៊ិចត្វៀង ត្រូវរាំងជាប់ ញុាំងឱ្យចិត្តសាស្រ្តរបស់កីឡាការិនីក្នុងក្រុមត្រូវធ្លាក់ចុះ។ ហើយក្រុមបាល់ភាគខាងលិចក៏មិនបោះបង់ឱកាសក្រឡាស់ស្ថានភាព ដោយយកឈ្នះក្រោយពីប្រកួត៥សិត ហើយនៅសិតចុងក្រោយឈ្នះដោយពិន្ទុប្រកិតគ្នា លទ្ធផល១៦-១៤។ ប្រការគួរឱ្យចាប់អារម្មណ៍ គឺពិន្ទុកំណត់សម្រេចស្ទើរតែទាំងអស់អាចផ្លាស់ប្តូរស្ថានការណ៍ប្រកួតសុទ្ធសឹងមានការរួមចំណែករបស់កីឡារិនី​លេខ៩។ វគ្គផ្តាច់ព្រ័ត្រ ពេលក្រុមសារធាតុគីមីឌឹកយ៉ាង-ឡាវកៃ តាមប្រកិតស្វិតស្វាញក្នុងសិតទី ៣ គឺ ង៉ុកហ្វា បានបញ្ចប់ការប្រកួតដោយទះបាល់នៅជំហរលេខ ៣ ដែលជាជំនាញរបស់នាង នាំមកជ័យជម្នះនៅសិតទី ៣ ដែលជាសិតមូលដ្ឋាន មុននឹងឈានចូលសិតទី៤ វាយផ្ដាច់និងក្លាយជាម្ចាស់ជើងឯក។

អាចនិយាយបានថា វត្តមានរបស់ង៉ុកហ្វា នៅលើទីលានប្រកួតមានសារៈសំខាន់ផ្នែកខាងស្មារតីសម្រាប់កីឡាករវ័យក្មេងរបស់ក្រុម VTV ប៊ិញដៀងឡុងអាង។ ក្រៅពីសមត្ថភាពឆក់យកឱកាស សមត្ថភាពយល់ពីវិធីសាស្រ្តនិងរាំងបាល់របស់ដៃគូ គឺង៉ុកហ្វា ធ្វើបានល្អណាស់។ ការទះបាល់របស់ង៉ុកហ្វា មើលទៅហាក់ដូចជាមិនសូវមានកម្លាំង ប៉ុន្តវាគ្រោះថ្នាក់ខ្លាំងណាស់ ពីព្រោះរាល់ការទះបាល់សុទ្ធសឹងត្រង់ចំណុចខ្សោយរបស់គូប្រកួត។ ត្រូវតែស្ងើចសរសើរចំពោះគ្រូបង្វឹក ថាយក្វាងឡាយរបស់ក្រុម VTV ប៊ិញដៀងឡុងអាង ពេលចេះ “លាក់ទុក” និង “ប្តូរ” ង៉ុកហ្វា ចូលទីលានប្រកួតក្នុងដំណាក់កាលដ៏សំខាន់ ដើម្បីឱ្យនាងយកកម្លាំងឡើងវិញនិងលេងបានល្អចំពេល។

ក្រោយពី៦ឆ្នាំ ក្រុម VTV ប៊ិញដៀងឡុងអាង ក៏ទទួលបានពានជើងឯកបាល់ទះនារីថ្នាក់ជាតិឡើងវិញ។ ឆ្នាំ២០២៤ ក៏ជាឆ្នាំគួរឱ្យចាប់អារម្មណ៍របស់ក្រុមភាគខាងលិច ខណៈពេលទទួលបានពានជើងឯកក្នុងការប្រកួតធំៗទាំង៣ គឺ៖ ពានជើងឯក U២៣ ថ្នាក់ជាតិ ពានជើងឯកថ្នាក់ជាតិ និងពានជើងឯកហុងវឿង។ ក្រុម “កូនគោ” របស់ VTV ប៊ិញដៀងឡុងអាង ពិតជាធំពេញវ័យ គ្រប់កម្លាំងតទល់ជាមួយក្រុមបាល់ទះផ្សេងៗទៀត នៅពេលមានអ្នកនាំមុខដូចង៉ុកហ្វានិងថាញធ្វី នៅលើទីលាន៕

ហាថាញ-វិមាន

ចែករំលែកអត្ថបទ