ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/11/2024 - 16:39

សកម្ម​ភាព​ដ៏​ពុះ​ពោរ អំណរ​បុណ្យ​អក​អំបុក 

សកម្ម​ភាព​ជា​ច្រើន​ដ៏​ពុះ​ពោរ​អំ​ណរ​បុណ្យ​អក​អំ​បុក ឆ្នាំ​២០២៤ កំ​ពុង​ប្រ​ព្រឹត្ត​ឡើង​នៅ​បណ្ដា​ខេត្ត ក្រុង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង។

​​ ពិធី​ប្រ​ណាំង​ទូក-ង​សុក​ត្រាំង តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង លើក​ទី ៦ ឆ្នាំ​២០២៤ ទាក់​ទាញ​ទូក-ង​ ផ្នែក​បុរស​និង​នារី​ចំ​នួន ៦០ ទូក​ចូល​រួម។ រូប​ថត៖ លី​ធាន

សម្ដែង​បង្ហាញ​ពិធី​បណ្ដែត​ប្រ​ទីប​និង​ទូក​គែ​ហ៊ៅ។ រូប​ថត៖ លី​ធាន

 ​​ ភ្ញៀវ​មក​ទស្សនា​ល្វែង​ដាក់​តាំង​នំ​ប្រ​ពៃ​ណី។ រូប​ថត៖ ម៉ា​ល័យ

លេច​ធ្លោ​គឺ​ពិធី​បុណ្យ​អក​អំ​បុក ប្រ​ណាំង​ទូក-ង​សុក​ត្រាំង តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង លើក​ទី​៦ និង​សប្ដាហ៍​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍ ខេត្ត​សុក​ត្រាំង លើក​ទី​១ ឆ្នាំ​២០២៤ (ហៅ​កាត់​ថា ពិធី​បុណ្យ) ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា។ ពិធី​បុណ្យ​មាន​សកម្ម​ភាព​វប្ប​ធម៌ កី​ឡា​ដ៏​សម្បូរ​បែប ផ្សារ​ភ្ជាប់​នឹង​ប្រ​វត្តិ​សាស្រ្ត​វប្ប​ធម៌​ដ៏​ពិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ។ ពេល​បើក​ពិធី​បុណ្យ ខេត្ត​សុក​ត្រាំង​នឹង​ទទួល​ប័ណ្ណ​បំ​បែក​កំ​ណត់​ត្រា​ហ្គី​ណេស​វៀត​ណាម អំ​ពី​ការ​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ - បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ ដែល​មាន​ទ្រង់​ទ្រាយ​ធំ​បំ​ផុត​វៀត​ណាម។ ពិ​សេស នៅ​ថ្ងៃ​ទី ១៤ និង​ទី​១៥ ខែ​វិច្ឆិកា ពិ​ធី​ប្រ​ណាំង​ទូក-ង​សុក​ត្រាំង នឹង​បាន​ប្រ​ព្រឹត្ត​ឡើង​នៅ​លើ​ដង​ព្រែក Mespero ក្រុង​សុក​ត្រាំង ដោយ​ទាក់​ទាញ​ទូក-ង​ផ្នែក​បុរស នារី​ចំនួន ៦០ ទូក មក​ពី​ខេត្ត ក្រុង​នានា​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង ចូល​រួម​អុំ​ប្រ​ណាំង។ ចំ​ណែក​សកម្ម​ភាពផ្សេងៗ​ទៀត ក៏​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​ផង​ដែរ ដូច​ជា៖ ពិធី​សំ​ពះ​ព្រះ​ខែ បណ្តែត​ប្រ​ទីប និង​ទូក​គែ​ហ៊ៅ; ផ្សារ​ណាត់​ជំ​រុញ​ពា​ណិជ្ជ​កម្ម​ផលិត​ផល​ OCOP សុក​ត្រាំងនិងផលិត​ផល​ពិ​សេស នៅ​តំបន់​នានា; ពិធី​ប្រ​ឡង​សិល្បៈ​មហា​ជន​និង​បង្ហាញ​ម៉ូដ​សម្លៀក​បំ​ពាក់​ខ្មែរ; សមោ​សរ​ចំ​ណី​អា​ហារ​តាម​ដង​វិថី “រស​ក្លិន​សុក​ត្រាំង”។ល។

* នៅ​ខេត្ត​ត្រា​វិញ សប្ដាហ៍​វប្ប​ធម៌​ទេស​ចរណ៍ - ផ្សារ​ភ្ជាប់​ជា​មួយ​ពិធី​បុណ្យ​អក​អំ​បុក​នឹង​ប្រ​ព្រឹត្ត​ឡើង​អម​ដោយ​សកម្ម​ភាព​ពុះ​ពោរ​ជា​ច្រើន​ផង​ដែរ មាន​ដូច៖ ផ្សារ​ណាត់​ជំ​រុញពាណិជ្ជ​កម្ម​ផលិត​ផល​ឧស្សា​ហកម្ម​ជន​បទនិង OCOP; មហោ​ស្រព​របាំ​ក្រៅ​អា​ជីព​ជន​ជាតិខ្មែរ​ខេត្ត​ត្រា​វិញ លើក​ទី ២ ឆ្នាំ​២០២៤; តាំង​ពិ​ព័រណ៍​និង​ដាក់​តាំង​ផលិត​ផល​ពិ​សេស​ដោយ​ឡែក​របស់​ជន​រួម​ជាតិ​ខ្មែរ; បង្ហាញ​ម៉ូដ​សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី​ខ្មែរ ។ល។ ជា​ពិ​សេស គឺ​កម្ម​វិធី​រាត្រី​នៃ​បុណ្យ​អក​អំ​បុក​នឹង​បាន​ប្រ​ព្រឹត្ត​ឡើង​នៅ​មណ្ឌល​កេរ​ដំ​ណែល​ស្ថា​បត្យ​កម្ម - វិចិត្រ​សិល្បៈ​និង​រមណី​យដ្ឋាន​ជាតិ វត្ត​អង្គរ​រាជ​បូរី និង​គូស្រះ​ស្រី ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​រាប់​ពាន់​នាក់​មក​ទស្សនា​កម្សាន្ត។ ទន្ទឹម​នឹង​នោះ នៅ​មាន​សកម្ម​ភាព​កីឡា​អប់រំ​កាយ ដូច​ជា៖ ប្រ​ណាំង​ទូក-ង បាល់​ទះ​យុវ​ជន​ខ្មែរ បាល់​ទាត់ ល្បែង​ប្រ​ជា​ប្រិយ​ជា​ដើម៕

      លី​ធាន - ម៉ា​ល័យ - ថាច់​ធី

ចែករំលែកអត្ថបទ