04/11/2024 - 15:07

ស្រុក​ហ្គ​ក្វាវ​អភិវឌ្ឍន៍​វិស័យ​អប់រំ 

តាម​ប្រ​សាសន៍​លោក ង្វៀង​តឹង​ផាក ប្រ​ធាន​កា​រិយា​ល័យ​អប់រំ​និង​បណ្ដុះ​បណ្ដាល​ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង រយៈ​ពេល​កន្លង ផ្នែក​អប់រំ​បាន​អនុវត្ត​ល្អ​តួនា​ទី​ធ្វើ​សេ​នា​ធិ​ការ​និង​ធ្វើ​ឱ្យ​ជាក់​ស្ដែង​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ អំ​ពី​ការ​អភិវឌ្ឍ​អប់រំ​នៅ​ភូមិ​ភាគ។ អា​ស្រ័យ​ហេតុ​នោះ ភាគ​កម្រិត​ជា​មូល​ដ្ឋាន​បាន​សម្រេច ក្នុង​នោះ​មាន​ការ​ងារ​គិត​គូរ​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច។

បន្ទប់​រៀន​ថ្មី​របស់​អនុ​វិទ្យា​ល័យ​ហ្គក្វាវ សាង​សង់​តាម​រយៈ​កម្ម​វិធី​វិនិ​យោគ​សា​ធារ​ណៈរយៈ​
ពេលមធ្យម ដំណាក់កាល២០២១ - ២០២៥ បានសម្រេចជាសា្ថពរ។

ការ​ងារ​កៀរ​គរ​កុមារ​កម្រិត​អា​យុ​៥​ឆ្នាំ សិស្ស​បឋម​សិក្សា អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ ប្រ​ព័ន្ធ​សា​លា​រៀន​ត្រូវ​បាន​ពិនិត្យ​និង​រៀប​ចំ​ឡើង​វិញ​ឱ្យ​បាន​សម​ស្រប លុប​បំ​បាត់​សា​លា​សា​ខា​ជា​សន្សឹមៗ និង​ប្រ​មូល​ផ្ដុំ​សិស្ស​រៀន​នៅ​សា​លា​មណ្ឌល។ កាល​ពី​ឆ្នាំ​សិក្សា​កន្លង ស្រុក​បាន​អនុវត្ត​តាម​កម្ម​វិធី​សៀវ​ភៅ​សិក្សា​គោល​ថ្មី​ថ្នាក់​ទី​៤  ថ្នាក់​ទី​៨​ដំ​ណាល​គ្នា សម្រេច​បាន​លទ្ធ​ផល​ជំ​ហាន​ដំ​បូង បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​សម្រាប់​ផ្លាស់​សៀវ​ភៅ​សិក្សា​គោល​ថ្នាក់​ទី​៥ ថ្នាក់ ទី៩ ថ្នាក់​ទី​១២ ក្នុង​ឆ្នាំ​សិក្សា​នេះ។ ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ការ​គ្រប់​គ្រង​និង​បង្រៀន​មាន​ជំហាន​វិវឌ្ឍ​ជា​វិជ្ជ​មាន ដោយ​រក្សា​បាន​នូវ​បទ​ដ្ឋាន​ឧត្តាន​កម្ម​គ្រប់​កម្រិត និង​លុប​បំ​បាត់​គ្រោះ​មិន​ចេះ​អក្សរ ។ល។

អនុ​វិទ្យា​ល័យ​ហ្គ​ក្វាវ​សម្រេច​បទ​ដ្ឋាន​ជាតិ ដោយ​មាន​ទី​ធ្លា​ធំ​ទូលាយ ស្រ​ឡះ​ស្រ​ឡំ។

លោក​ឡេ​គីម​ខ្វា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ហ្គក្វាវ បាន​ឱ្យ​ដឹង ការ​ងារ​អប់រំ​សម្រេច​បាន​ភាគ​កម្រិត​ខាង​លើ គឺ​អា​ស្រ័យ​ស្រុក បាន​អនុវត្ត​សម្រេច​រួច​រាល់​ផ្នែក​ការ​ងារ​សំ​ណង់​វិនិយោគ​សា​ធារណៈ​រយៈ​ពេល​មធ្យម​ដំ​ណាក់​កាល​២០២១​-២០២៥ របស់​ផ្នែក​អប់រំ។ ស្រុក​បាន​សង់​បន្ទប់​រៀន​ថ្មី​ជាង​១៤០​បន្ទប់ ថវិកា​សរុប ជាង​១០០​ពាន់​លាន​ដុង។ កា​រិយា​ល័យ​អប់រំ​បាន​ធ្វើ​សេនា​ធិការ​ក្នុង​ការ​បំ​ពាក់​សម្ភារៈ​ប្រើ​ប្រាស់ បំ​ពេញ​បន្ថែម​ឧបករណ៍​បង្រៀន​ជំ​នួស​ឧបករណ៍​ដែល​ខូត​ខាត​និង​ឧបករណ៍​ក្មេង​លេង​នៅ​មុខ​ទីធ្លា​សា​លា​មត្តេយ្យ​នានា បូក​សរុប​ថវិកា​ជាង​៩ ពាន់​លាន​ដុង។ ផ្ដើម​ពី​នោះ សា​លា​រៀន​គ្រប់​លក្ខណ​សម្បត្តិ​ដើម្បី​អនុវត្ត​ល្អ​កម្ម​វិធី​អប់រំ​ថ្មី ថែ​ទាំ អប់រំ​កុមារ។ល។ អ្នក​គ្រូ​ធី​ហុង​វ៉ាង នា​យិកា​សា​លា​អនុ​វិទ្យា​ល័យ​ទី​ប្រ​ជុំ​ជន​ហ្គ​ក្វាវ ឱ្យ​ដឹង៖ “សា​លា​រៀន​ត្រូវ​បាន​វិនិ​យោគ​កសាង​បន្ទប់​រៀន បន្ទប់​មុខ​ងារ​គ្រប់​សព្វ ម្ល៉ោះ​ហើយ ការ​ផ្សព្វ​ផ្សាយ​វិធាន​ការ​បង្រៀន​ថ្មី​ក៏​មាន​ភាព​ងាយ​ស្រួល។ ចំពោះ​សិស្ស​ជន​ជាតិ​ភាគ​តិច សា​លា​រៀន​បាន​អនុ​វត្ត​របប​គោល​នយោ​បាយ​គ្រប់​សព្វ​ដើម្បី​ប្អូនៗ លំ​នឹង​អា​រម្មណ៍​ក្នុង​ការ​រៀន​សូត្រ”។

លោក​ឡេ​គីម​ខ្វា ឱ្យ​ដឹង​បន្ថែម ការ​ងារ​សង្គ​មូប​នីយ​កម្ម​អប់រំ-បណ្ដុះ​បណ្ដាល ចលនា​ជំ​រុញ​ការ​សិក្សា ជំ​រុញ​បញ្ញា កសាង​សង្គម​រៀន​សូត្រ​ក៏​ត្រូវ​បាន​ផ្នែក​អប់រំ​យក​ចិត្ត​ទុក​ដាក់ពង្រីក។ ឆ្នាំ​សិក្សា កន្លង​ហើយ សមា​គម​ជំ​រុញ​ការ​សិក្សា​គ្រប់​លំ​ដាប់​ថ្នាក់ បាន​កៀរ​គរ​ប្រាក់​សុទ្ធ​និង​សម្ភារៈ សរុប​ជា​ទឹក​ប្រាក់​ជាង​៣,៩​ពាន់​លាន​ដុង។ ផ្ដើម​ពី​ប្រ​ភព​ទុន​នេះ សមា​គម​ជំ​រុញ​ការ​សិក្សា​ក៏​បាន​ឧបត្ថម្ភ​សិស្ស​១.៣៥៥​នាក់ ដើម្បី​ប្អូន​ៗ​មាន​លក្ខណ​សម្បត្តិ​កាន់​តែ​ល្អ​បន្ត​ការ​រៀន​សូត្រ។

បច្ចុប្បន្ន ស្រុក​ហ្គ​ក្វាវ មាន​សា​លា​មត្តេយ្យ​ចំ​នួន​១១ សា​លា​បឋម​សិក្សា​២១ អនុ​វិទ្យា​ល័យ ៧ និង​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក១ អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​៤ វិទ្យា​ល័យ​១ និង​មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ -  អប់រំ​ប្រ​ចាំ១ ដោយ​មាន​សិស្ស​សិក្សា​ជាង​២៤​.០០០​នាក់​រៀង​រាល់​ឆ្នាំ៕ 

                      ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ