13/05/2024 - 15:52

ផ្សព្វ​ផ្សាយ​ទប់ស្កាត់​ការ​នេសាទ​ IUU នៅ​ស្រុក​ហង​ដឹក​

បញ្ជា​ការ​ដ្ឋាន​ប៉ូលិស​សមុទ្រ​តំ​បន់​៤ ទើប​សហការ​ជា​មួយ​នឹង​គណៈ​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​គៀង​យ៉ាង​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ហង​ដឹក​ រៀប​ចំ​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​អំ​ពី​ច្បាប់​ប៉ូលិស​សមុទ្រ​និង​ទប់ស្កាត់​ ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​ មិន​រាយ​ការណ៍​និង​ត្រូវ​តាម​ការ​កំ​ណត់​ (IUU) ដល់​កម្មា​ភិបាល​និង​ប្រ​ជា​ជន​លើ​ភូមិ​សាស្ត្រ​ស្រុក​ហង​ដឹក។​

កម្មា​ភិបាល​នៃ​បញ្ជា​ការ​ដ្ឋាន​ប៉ូលិស​សមុទ្រ​តំ​បន់​៤ ចែក​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ពី​ការ​ទប់​ស្កាត់​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​ជូន​នេសាទ​ករ​នៅ​ស្រុក​ហង​ដឹក។​

ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​សំ​ដៅ​លើក​កម្ពស់​ចំ​ណេះ​ដឹង​អំ​ពី​អធិប​តេយ្យ​នៃ​សមុទ្រ​ កោះ​ ការ​ទំ​នួល​ខុស​ត្រូវ​របស់​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ក្នុង​កិច្ច​សហ​ការ រួម​ជា​មួយ​កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​បញ្ជា​ការ​ដ្ឋាន​ប៉ូលិស​សមុទ្រ​តំ​បន់​៤ អនុវត្ត​ភារ​កិច្ច​គ្រប់​គ្រង​ការ​ពារ​អធិប​តេយ្យ​សមុទ្រ​ កោះ​និង​ការ​អនុវត្ត​ច្បាប់​លើ​ផ្ទៃ​សមុទ្រ។​ ព្រម​ទាំង​ពង្រឹង​មនោ​សញ្ចេត​នា​សាមគ្គី​ភាព​រ​វាង​កង​ទ័ព​និង​ប្រ​ជា​ជន​ រួម​ចំ​ណែក​កសាង​ជំ​ហរ​ការ​ពារ​ប្រ​ទេស​ទូទាំង​ប្រ​ជា​ជន​ និង​ជំ​ហរ​សន្តិ​សុខ​ប្រ​ជា​ជន​លើ​ផ្ទៃ​សមុទ្រ​រឹង​មាំ ការ​ពារ​អធិ​បតេយ្យ​តំ​បន់​សមុទ្រ​ កោះ​និរតី​ទិស​នៃ​មាតុ​ភូមិ៕​

                  យោង៖ កាសែត​គៀង​យ៉ាង​-មុនី​

ចែករំលែកអត្ថបទ