ជាមួយនឹងនិន្នាការធ្វើឱ្យសម្បូរបែបវិធីជ្រើសរើសនិស្សិត ឆ្នាំ២០២៤ សាលាមហាវិទ្យាល័យមួយចំនួនមានការប្រកួតប្រជែងខ្លាំង បានផ្លាស់ប្ដូររបៀបនៃការពិនិត្យជ្រើសរើសតាមរយៈសិក្ខាគារិក ដោយរូបភាពផ្សេងៗ ដើម្បីបង្កើនគុណភាពប្រភពជ្រើសរើស។ ក្នុងពេលនោះ គេឃើញថារូបភាពនៃការជ្រើសរើសនិស្សិត ដោយពិនិត្យជ្រើសរើសតាមរយៈពិន្ទុសិក្សា៣ឆ្នាំនៅកម្រិតមធ្យមសិក្សាចំណេះទូទៅ គឺជាវិធីមួយត្រូវបានសាលាមហាវិទ្យាល័យជាច្រើនជ្រើសយក (គិតមកទល់សព្វថ្ងៃមានមហាវិទ្យល័យចំនួន៦០) ក្នុងនោះ ក៏មានមហាវិទ្យាល័យល្បីៗផងដែរ។
រូបជាឧទាហរណ៍។
សាស្រ្តាចារ្យរង– បណ្ឌិតង្វៀងធូធ្វី ប្រធាននាយកដ្ឋានអប់រំមហាវិទ្យាល័យ (ក្រសួងអប់រំនិងបណ្ដុះបណ្ដាល) ឱ្យដឹង៖ ជាក់ស្ដែងលទ្ធផលនៃការសិក្សានៅកម្រិតមធ្យមសិក្សាចំណេះទូទៅ គឺជាប្រភពព័ត៌មានដ៏សំខាន់មួយសម្រាប់វាយតម្លៃពីលទ្ធភាព សមត្ថភាពនៃការសិក្សារបស់បេក្ខជន។ លក្ខន្តិកៈនៃការជ្រើសរើសនិស្សិត តម្រូវការឱ្យគ្រឹះស្ថានបណ្ដុះបណ្ដាលនីមួយៗ មានភារកិច្ចបកស្រាយបំភ្លឺប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត និងភាពជាក់ស្ដែងក្នុងការកំណត់របៀបជ្រើសរើស និស្សិត របៀបពិនិត្យជ្រើសរើស សមាយោគពិនិត្យជ្រើសរើសនិងបែងភាគកម្រិតនៃការជ្រើសរើសនិស្សិត។ សាលាទាំងឡាយក៏ត្រូវធ្វើការវិភាគ វាយតម្លៃនិងប្រៀបធៀបលទ្ធផលនៃការសិក្សារបស់និស្សិតដែលជាប់ជម្រើសរៀងរាល់ឆ្នាំ តាមរយៈរូបភាពសមាយោគពិនិត្យជ្រើសរើសផ្សេងៗគ្នា។
កន្លងហើយ មានសាលាមួយចំនួនបានប្រកាសជាសាធារណៈនូវដំណឹង ដើម្បីពិនិត្យនូវវិធីជ្រើសរើសនិស្សិតមានតុល្យភាពដូចម្ដេច ជាមួយនឹងលទ្ធផលនៃការសិក្សារបស់និស្សិតកម្រិតមហាវិទ្យាល័យ។ ផ្ដើមពីលទ្ធផលនៃការវិភាគនេះ សាលាទាំងឡាយនឹងធ្វើការកែតម្រូវវិធីជ្រើសរើសនិស្សិត ភាគកម្រិតនៃវិធីជ្រើសរើសនីមួយៗជាដើម ដោយសមស្របប្រកបដោយលក្ខណៈវិទ្យាសាស្រ្តនិងមានមូលដ្ឋានច្បាស់លាស់។
សាលាមហាវិទ្យាល័យទាំងឡាយ និងផ្នែកបណ្ដុះបណ្ដាលមានកម្រិតប្រកួតប្រជែងខ្លាំង ត្រូវមានការប្រៀបធៀបគ្នាស្មើភាព ត្រូវមានសមតុល្យរួមគួរជាទីទុកចិត្តខ្ពស់បំផុត ដើម្បីពិនិត្យជ្រើសរើសពីខ្ពស់មកទាប។ អាស្រ័យហេតុនេះ សាលាទាំងអស់អាចប្រើប្រាស់លទ្ធផលសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សា ចំណេះទូទៅ ឬត្រូវការការប្រឡងជ្រើសរើស និស្សិតដោយឡែក ដូចជាការវាយតម្លៃពីការត្រិះរិះ ការវាយតម្លៃសមត្ថភាព។ ចំពោះសាលាបណ្ដុះបណ្ដាលនូវមុខវិជ្ជាពិសេសដោយឡែក គឺទាមទារឱ្យមានការប្រឡងទេពកោសល្យដោយឡែក។
ក្នុងពេលនោះ ចំពោះសាលាដែលបណ្ដុះបណ្ដាលនូវមុខវិជ្ជាមិនប្រកួតប្រជែងគ្នាខ្លាំង គឺបេក្ខជនសម្រេចបានមួយក្នុងចំណោមលទ្ធផលនៃការសិក្សា (ដូចជាពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ឬសិក្ខាគារិក) គឺអាចបានជ្រើសរើសចូលរៀន។ ប្អូនៗក៏មិនជួបការលំបាកអ្វី ពេលចាប់ផ្ដើមចូលរៀនជាក់ស្ដែង៕
ប្រភពៈTTXVN - ប្រែសម្រួលៈ ពេជ្រសឿន