រង្វាន់បាល់ទះនារីជើងឯកជាតិឆ្នាំ២០២៣ ត្រូវបានបញ្ចប់លទ្ធផលរង្វាន់ជើងឯកបានទៅក្រុមនិញប៊ិញអន្តរវៀត Post bank។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺការ “ឡើងដៃ” របស់នារីៗក្រុមឡុងអាង។
ក្រុម VTV ប៊ិញដៀងឡុងអាង ជាប់លេខ៣ក្រោយពីយកឈ្នះក្រុមបាល់ទះនារី
ប្រភេទទ័ពព័ត៌មាន - ត្រឿងតើយប៊ិញភឿក ដោយលទ្ធផល ៣ - ១។រូប៖ Internet
វគ្គផ្តាច់ព្រ័ត្របាល់ទះនារី គឺការជួបគ្នារបស់ក្រុមបាល់ទះនារីទើបលេចធ្លោទាំងពីរក្នុងប៉ុន្មានឆ្នាំជិតៗនេះ នោះគឺ៖ ក្រុមសារធាតុគីមី ឌឹកយ៉ាងតៀសាង ជួបជាមួយក្រុមនិញប៊ិញ អន្តរវៀត Post bank។ និយាយថាទើបលេចធ្លោ ពីព្រោះក្រុមទាំងពីរសុទ្ធតែបានវិនិយោគយ៉ាងច្រើន និងមានកីឡាការិនីជាច្រើនសម្រាប់គណៈគ្រប់គ្រងក្លឹបជ្រើសរើសឱ្យសមស្របនឹងក្បួនប្រកួតនីមួយៗ។ ដោយកងកម្លាំងក្នុងក្រុមមានសមត្ថភាពប្រហាក់ប្រហែលគ្នា ម្ល៉ោះហើយ ក្រុមទាំងពីរបានចូលដល់វគ្គផ្ដាច់ព្រ័ត្រមិនជាការលំបាកណាស់នោះទេ។ ដោយឡែកក្រុមនិញប៊ិញអន្តរវៀត Post bank ជួបលំបាកបន្តិចបន្តួចប៉ុណ្ណោះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈពេលក្រឡាស់ស្ថានភាពយកឈ្នះលើក្រុមបាល់ទះដែលតំណាងឱ្យភូមិភាគខាងលិចតែមួយគត់ នៅទីលានបាល់ទះធំបំផុតទូទាំងប្រទេស នោះគឺក្រុម VTV ប៊ិញដៀងឡុងអាង។
ត្រឡប់មកការប្រកួតវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីចាញ់នៅសិតទី១ គ្រូបង្វឹកថាយថាញតុង របស់ក្រុមនិញប៊ិញអន្តរវៀត Post bank ហាក់ដូច ជា “យល់” ពីយុទ្ធសាស្រ្តនៃវគ្គប្រកួត។ ព្រោះហេតុនោះ ចាប់ពីសិតទី២ឡើងទៅ ក្រុមសារធាតុគីមីឌឹកយ៉ាងតៀសាង គ្មានអ្វីក្រៅពីការទប់ទល់លើការទះបាល់របស់កីឡាការិនី ប៊ិចត្វៀងនោះឡើយ។ ដោយមិនអាចរាំងជាប់ប៊ិចត្វៀង ហេតុនោះ ក្រុមសារធាតុគីមីឌឹកយ៉ាង តៀសាង ទទួលបរាជ័យ ទោះបីកីឡាការិនីបរទេស Polina Rahimova លេងបានល្អក៏ដោយ។ រង្វាន់ឆ្នាំនេះ ក្រុមនិញប៊ិញអន្តរវៀត Post bank ត្រៀមបម្រុងបានល្អ គ្រូបង្វឹកថាយថាញតុង យល់ពីយុទ្ធសាស្រ្តប្រកួតមានការផ្លាស់ប្តូរបានទាន់ពេល ម្ល៉ោះហើយរង្វាន់ជើងឯកសម្រាប់ក្រុមបាល់ទះនៅតំបន់អតីតរាជធានីពិតជាសក្តិសមណាស់។ គួរឱ្យសោកស្តាយចំពោះក្រុមសារធាតុគីមីឌឹកយ៉ាងតៀសាង បានវិនិយោគច្រើនតាំងពីកីឡាការិនីរហូតដល់គ្រូបង្វឹក ប៉ុន្តែនៅតែមិនអាចប្តូរចំណាត់ថ្នាក់លេខពីរជាច្រើនឆ្នាំកន្លងមក។
ក្រុម VTV ប៊ិញដៀងឡុងអាង ឈានចូលជុំទីពីរនៃរង្វាន់ជើងឯកជាតិ ដោយមានការផ្លាស់ ប្តូរធំៗពីរ គឺ៖ គ្រូបង្វឹកឡេថាយប៊ិញ ដឹកនាំក្រុមនិងជ្រើសរើសខ្សែវាយលុកបរទេស Odina Aliyeva។ ទោះបីមានអាយុ៣៣ឆ្នាំក៏ដោយ ប៉ុន្តែ កីឡាការិនី Odina ប្រកួតបានល្អក្នុងការជួយបិទបាំង ស្រង់បាល់ កាត់បន្ថយកំហុសទទួលបាល់លើកទី១របស់ក្រុមភូមិភាគខាងលិច។ ទន្ទឹមនឹងកីឡាការិនីបរទេស កីឡាការិនីវ័យក្មេងរបស់ក្រុម VTV ប៊ិញដៀងឡុងអាង បានប្រកួតដូចអារក្សចូល បោះពួយរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ អ្នកគាំទ្របានគិតពីលទ្ធផលជាទីគាប់ចិត្តនៃក្រុមកីឡាការិនីវ័យក្មេងបំផុតក្នុងរង្វាន់បាល់ទះនេះ ពេលប្រកួតជួបក្រុមនិញប៊ិញអន្តរវៀត Post bank ពេលនោះក្រុមនារីឡុងអាង បានយកឈ្នះ២សិត ជាប់គ្នាតែគ្រូបង្វឹកថាយថាញតុង មានការផ្លាស់ប្តូរដ៏សំខាន់នៅខ្សែបញ្ជូនបាល់ ហើយការប្រកួតក៏ចាប់ផ្តើមប្តូរទិសតាំងពីពេលនេះក្រុម VTV ប៊ិញដៀងឡុងអាង ក៏បរាជ័យវិញ ដោយលទ្ធផល៣- ២។
គួរឱ្យសោកស្តាយចំពោះក្រុម VTV ប៊ិញដៀងឡុងអាង ប៉ុន្តែត្រូវតែអធ្យាស្រ័យដល់គ្រូបង្វឹក ឡេថាយប៊ិញ លើកដំបូងដឹកនាំក្លឹបប្រកួតនៅទីលានធំបំផុត ម្ល៉ោះហើយនៅខ្វះបទពិសោធន៍។ ម៉្យាងកីឡាការិនីវ័យក្មេងរបស់ក្រុម VTV ប៊ិញដៀងឡុងអាង នៅមានស្មារតីទន់ខ្សោយ និងបាក់ស្បាតពេលមុខគូប្រកួត ដែលមានបទពិសោធន៍ច្រើន ដែលជាអតីតកីឡាការិនីជម្រើសជាតិ ដូចជា៖ កីឡាការិនីឌិញធីធ្វី ឡេធីធ្វី និងគឹមលៀង។ល។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក្រុម VTV ប៊ិញដៀងឡុងអាង សមនឹងកេរ្តិ៍ឈ្មោះជាកន្លែងបណ្តុះបណ្តាលកីឡាការិនីវ័យក្មេង មានដូច៖ ត្រាមី ខាញ់វី ញឺអាញ វីវៀង និងញឺង៉ុក។ល។ ដែលប្រកួតយ៉ាងល្អនោះ។ យើងជឿជាក់ថា ប្រសិនបើហាត់លេងបានត្រឹមត្រូវ ពួកគាត់នឹងក្លាយជាសមាជិកក្រុមបាល់ទះនារីជម្រើសជាតិ ក្នុងអនាគតជាពុំខានឡើយ៕
ហាថាញ-វិមាន