ការកសាងដំណាក់សុខាភិបាលឃុំ សង្កាត់ ទីប្រជុំជនសម្រេចបទដ្ឋានជាតិខាងសុខាភិបាលត្រូវបានខេត្តបាកលីវ យកចិត្តទុកដាក់វិនិយោគ។ នេះជាលក្ខណៈល្អប្រសើរ ដើម្បីដំណាក់សុខាភិបាលអនុវត្តល្អនូវការថែទាំសុខភាពបឋមជូនប្រជាជន។
វេជ្ជបណ្ឌិតដំណាក់សុខាភិបាលឃុំហឹងហោយ ពិនិត្យជំងឺជូនប្រជាជន។
យោងតាមមន្ទីរសុខាភិបាលខេត្តបាកលីវ បច្ចុប្បន្ន ទូទាំងខេត្ត មានមជ្ឈមណ្ឌលសុខាភិបាលថ្នាក់ស្រុកចំនួន ៧ និងដំណាក់សុខាភិបាលឃុំ សង្កាត់ ទីប្រជុំជនចំនួន ៦៤ សុទ្ធតែសម្រេចបទដ្ឋានជាតិខាងសុខាភិបាល។ មធ្យមភាគដំណាក់សុខាភិបាលនីមួយៗមានបុគ្គលិកប្រមាណ ៨ នាក់ ចំនួនវេជ្ជបណ្ឌិតមធ្យមភាគនៅតាមដំណាក់សុខាភិបាលនីមួយៗពីម្នាក់ដល់ ២ នាក់។ បច្ចុប្បន្ន ដំណាក់សុខាភិបាល បានអនុវត្តល្អនូវការពិនិត្យ ព្យាបាលជំងឺនិងលើកកម្ពស់ស្មារតីបង្ការ ប្រឆាំងជំងឺរាតត្បាតជូនប្រជាជន។ ដំណាក់សុខាភិបាលឃុំហឹងហោយ ស្រុកវិញឡើយ បានវិនិយោគមូលដ្ឋានសម្ភារៈយ៉ាងសមរម្យ បំពាក់ឧបករណ៍ទំនើបៗ និងកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតមានអាកប្បកិរិយាបម្រើការងារពិនិត្យ ព្យាបាលជំងឺបានល្អ ម្ល៉ោះហើយបង្កបានទំនុក ចិត្តពីសំណាក់ប្រជាជន។ មធ្យមភាគក្នុងមួយខែ ដំណាក់សុខាភិបាលពិនិត្យនិងផ្តល់ឱសថជូនអ្នកជំងឺជាង ១.០០០ លើកនាក់។ វេជ្ជបណ្ឌិត ពុងវ៉ាន់វ៉ូវ ប្រធានដំណាក់សុខាភិបាលឃុំហឹងហោយ ឱ្យដឹង៖ “ឃុំហឹងហោយមានជនរួមជាតិខ្មែររស់នៅកុះករ បានផ្នែកសុខាភិបាលយកចិត្តទុកដាក់ខ្លាំង ម្ល៉ោះហើយមានប្រភពធនធានមនុស្សគ្រប់គ្រាន់ដើម្បីពិនិត្យព្យាបាលជំងឺ និងអនុវត្តនូវសុខាភិបាលបង្ការ។ បច្ចុប្បន្ន ដំណាក់សុខាភិបាលមានបន្ទប់មុខងារចំនួន ១៣ មានឧបករណ៍និងឱសថគ្រប់គ្រាន់សម្រាប់ព្យាបាល។ ពិសេស ក្នុងករណីមានអ្នកជំងឺធ្ងន់វេជ្ជបណ្ឌិតរបស់ដំណាក់សុខាភិបាល ក៏បានបញ្ជូនអ្នកជំងឺសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យថ្នាក់ខេត្តបានទាន់ពេល ហេតុនោះជួយឱ្យដំណាក់សុខាភិបាលអនុវត្តបានល្អនូវភារកិច្ចថែទាំសុខភាពជូនប្រជាជន”។
កម្មាភិបាលពេទ្យចាក់វ៉ាក់សាំងបង្ការដល់កុមារ។
តាមប្រសាសន៍វេជ្ជបណ្ឌិតសើុងវិញ ប្រធានដំណាក់សុខាភិបាលឃុំវិញត្រាច់ ក្រុងបាកលីវ៖ ដំណាក់សុខាភិបាលបានវិនិយោគកសាងយ៉ាងសមរម្យ ដោយមានបន្ទប់ចំនួន ១៣ គ្រែ អ្នកជំងឺចំនួន ១៩ រួមនឹងការបានបំពាក់ប្រព័ន្ធឧបករណ៍ពេទ្យទំនើបៗ បុគ្គលិកបម្រើការពិនិត្យ ព្យាបាលជំងឺជូនប្រជាជនបានល្អ។ ទោះជាដំណាក់សុខាភិបាលនៅជិតក្រុង ប៉ុន្តែមានអ្នកជំងឺមកពិនិត្យជាង ១.០០០ លើកនាក់ក្នុងមួយខែ ហើយភាគច្រើនសុទ្ធតែប្រើប័ណ្ណធានារ៉ាប់រងសុខភិបាល។ អ្នកមីងហ្វិញធីណារី មកពិនិត្យជំងឺនៅដំណាក់សុខាភិបាល ឱ្យដឹង៖ “ដំណាក់សុខាភិបាលស្អាតបាត បុគ្គលិកតែងអស់ពីចិត្តពីថ្លើម ជិតស្និទ្ធរួសរាយរាក់ទាក់ ហេតុនោះពេលឈឺថ្កាត់ម្តងៗ។ល។ ខ្ញុំតែងមកដំណាក់សុខាភិបាលពិនិត្យជំងឺ។ វេជ្ជបណ្ឌិត តែងសាកសួរពីសុខទុក្ខ ពិនិត្យ ផ្តល់ឱសថឆាប់រហ័ស និងណែនាំពីរបៀបផឹកថ្នាំដោយអស់ពីចិត្ត បំផុតគឺពេលប្រទះឃើញអាការៈជំងឺខុសប្រក្រតី វេជ្ជបណ្ឌិតតែងបញ្ជូនទៅមន្ទីរពេទ្យថ្នាក់ខេត្ត ហេតុនោះអ្នកជំងឺនឹងនរចិត្តណាស់”។
តាមប្រសាសន៍លោកប៊ូយក្វឹកណាម នាយកមន្ទីរសុខាភិបាលខេត្តបាកលីវ ដើម្បីលើកកម្ពស់គុណភាពថែទាំសុខភាពជូនអ្នកជំងឺ នៅពេលខាងមុខ ខេត្តនឹងបង្កើនធនធានមនុស្សបន្ថែម ដល់សុខាភិបាលមូលដ្ឋាន។ ជាពិសេស គឺដំណាក់សុខាភិបាលតំបន់ ២ និងតំបន់ ៣ ដែលមានអ្នកមកពិនិត្យ ព្យាបាលជំងឺមធ្យមភាគជាង ៣០ លើកនាក់ក្នុងមួយថ្ងៃ និងបង្គ្រប់ចំនួនវេជ្ជបណ្ឌិត ២ នាក់ក្នុងមួយដំណាក់។ ទន្ទឹមនឹងនោះ ផ្នែកសុខាភិបាលនៅទាំងវិនិយោគដល់មជ្ឈមណ្ឌលសុខាភិបាលចំនួន ៤ និងដំណាក់សុខាភិបាលថ្នាក់ឃុំចំនួន ២០ ដោយកម្រិតវិនិយោគ សរុបប្រមាណ ១០២ ពាន់លានដុង ដើម្បីលើកកម្ពស់គុណភាពពិនិត្យនិងព្យាបាលជំងឺនៅកម្រិតមូលដ្ឋាន៕
យ្វីអាញ-វិមាន