06/03/2023 - 17:24

ភាព​ពុះ​ពោរ​នៃ​សកម្ម​ភាព​ "ទិវា​បុណ្យ​ការ​ពារ​ព្រំ​ដែន​ទូទាំង​ប្រ​ជា​ជន​" នៅ​តំ​បន់​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ទើប​រៀប​ចំ​វិធី​កិច្ច​ “ទិវា​បុណ្យ​ការ​ពារ​ព្រំ​ដែន​ទូទាំង​ប្រ​ជា​ជន​” ឆ្នាំ​ ២០២៣ នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អាង​ថាញ់ ៣។​ នេះ​ជាភូមិ​ភាគ​ត្រូវ​បាន​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ ជ្រើស​រើស​ធ្វើ​ជា​ទីតាំង​ចង្អុល​ការ​ដើម្បី​ស្រង់​បទ​ពិសោ​ធន៍។​

 ​ អង្គ​ភាព​នា​នា​ចូល​រួម​ដោះ​ដូរ​កីឡា​ក្នុង​សកម្ម​ភាព​ “ទិវា​បុណ្យ​ការ​ពារ​ព្រំ​
ដែន​ទូទាំង​ប្រ​ជា​ជន​”។​

នៅ​ក្នុង​ទិវា​បុណ្យ​ការ​ពារ​ព្រំ​ដែន​ទូទាំង​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ និង​អង្គ​ភាព​នា​នា​ បាន​ផ្ដល់​ជូន​ផ្ទះ​ “មហា​សាម​គ្គី​” ចំ​នួន​ ៨ ខ្នង​ (មួយ​ខ្នង​ៗ​តម្លៃ​ ៥០ លាន​ដុង​) និង​អំ​ណោយ ២៣ ចំ​ណែក​; សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​បាន​ជូន​អា​ហា​រូប​ករណ៍ ២២ ចំ​ណែក​ អំ​ណោយ​ ៣៨ ចំ​ណែ​ក​ កង់​ ១០ គ្រឿង​ និង​ជូន​អំ​ណោយ​ ៥០ ចំ​ណែក​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​លំ​បាក​ និង​សិស្សា​នុសិស្ស​ចំ​ណុះ​ឃុំ​អាង​ថាញ់៣ និង​ឃុំ​អាង​ថាញ់​ណាម ស្រុក​កូវ​ឡាវ​យុង។​ ទន្ទឹម​នឹង​នោះ​ រៀប​ចំ​ជួប​ជុំ​លេង​ល្បែង​ប្រ​ជា​ប្រិយ​ ដើម្បី​ផ្សារ​ភ្ជាប់​ចំ​ណង​មិត្ត​ភាព​រ​វាង​កង​ទ័ព​-ប្រ​ជា​ជន​កាន់​តែរឹង​មាំ​ជាង​ទៀត៕​

លីធាន​-វិមាន​

ចែករំលែកអត្ថបទ