06/03/2023 - 17:24

ពង្រីក​ចលនា​ប្រ​ឡង​ប្រ​ណាំង"បង្រៀន​ល្អ​ រៀន​ល្អ​"

រយៈ​ពេល​កន្លង​ គណៈ​នា​យក​នៃ​វិទ្យា​ល័យ​តឹប​សើុង​ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​តែង​លើក​កម្ពស់​ស្មារតី​សាមគ្គី​ដើម្បី​ជំ​រុញ​ចលនា​ប្រ​ឡង​ប្រ​ណាំង “បង្រៀន​ល្អ​ រៀន​ល្អ​” និង​ចូល​រួម​រាល់​ចលនា​ដែល​ផ្នែក​អប់រំ​បាន​បំ​ផុស​ឡើង​។​

លោក​គ្រូ​តាថា​ញ់​តឺយ កំ​ពុង​បង្រៀន​វិញ្ញា​សាគណិត​វិទ្យា​ដល់​សិស្ស​ថ្នាក់​ទី ១២A។​

វិទ្យាល័យ​តឹប​សើុង បច្ចុប្បន្ន​មាន​កម្មា​ភិបាល​ គ្រូ​បង្រៀន​និង​បុគ្គ​លិក​ចំ​នួន​ ៦៩ នាក់ ដោយ​មាន​បន្ទប់​រៀន​ចំ​នួន​ ៣៤ បន្ទប់​ មាន​សិស្ស​ទាំង​អស់​ ១.៣៣៣ នាក់ ក្នុង​នោះ​ សិស្ស​ជន​ជាតិ​ខ្មែរ​ ស្រូប​អត្រា​ជាង​ ៤៦%។​ សាលា​មាន​បន្ទប់​រៀន​គ្រប់​គ្រាន់​ ទីលាន​កម្សាន្ត​ ទីលាន​ហ្វឹក​ហាត់ បន្ទប់​មុខ​វិជ្ជា​ និង​មាន​ទេស​ភាព​បរិស្ថាន​ “បៃ តង-ជ្រះ​-ស្អាត​”។​ លោក​គ្រូ​ថាច់​ថា​សាភ័ក្ដិ លេខា​សម្ព័ន្ធ​យុវ​ជន​នៃ​វិទ្យា​ល័យ​តឹប​សើុង ទទួល​បន្ទុក​វិញ្ញា​សាគីមី​វិទ្យា​ ឱ្យ​ដឹង​៖ “ដើម្បី​សិស្ស​ខ្មែរ​តាម​ទាន់​វិធី​សាស្ត្រ​បង្រៀន​ថ្មី​ យើង​ខ្ញុំ​បង្រៀន​បណ្តើរ​និង​ស្វែង​យល់​ពី​វិធី​សាស្ត្រ​បង្រៀន​បណ្តើរ​ ដើម្បី​យក​មក​អនុវត្ត​ក្នុង​ការ​បង្ហាត់​បង្រៀន​ដល់​ប្អូន​ៗ​ឱ្យ​បាន​សម​ស្រប​។​ រៀង​រាល់​ខែ​ គណៈ​នា​យក​សាលា​ តែង​បើក​វគ្គ​បំ​ប៉ន​ ដើម្បី​បង្កើន​សមត្ថ​ភាព​ដល់​គ្រូ​បង្រៀន​ក្នុង​ការ​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​ បង្រៀន​ ការ​ត្រួត​ពិនិត្យ​និង​វាយ​តម្លៃ​”។​

អ្នក​គ្រូ​ឡៀងធីថា​ញហឺវ កំ​ពុង​បង្រៀន​វិញ្ញា​សា​ជីវ​វិទ្យា​ដល់​សិស្ស​ថ្នាក់​ទី ១២A។​

លោក​គ្រូ​គឹម​ហឿន នា​យក​វិទ្យា​ល័យ​តឹប​សើុង ឱ្យ​ដឹង​៖ “ជាមួយ​នឹង​ទិស​ដៅ​កសាង​សាលា​រៀន​មាន​បរិស្ថាន​រៀន​សូត្រ​រៀប​រយ​ ក្រឹត្យ​ក្រម​ ស្និទ្ធ​ស្នាល បណ្តុះ​បណ្តាល​សិស្ស​រីក​ចម្រើន​គ្រប់​ជ្រុង​ជ្រោយ​ គណៈ​នា​យក​សាលា​តែង​គិត​គូរ​បំ​ប៉ន​ បង្កើន​ជំ​នាញ​វិជ្ជា​ជីវៈ​ដល់​កម្មា​ភិបាល​ គ្រូ​បង្រៀន​; ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​កសាង​កង​ជួរ​កម្មា​ភិបាល​ គ្រូ​បង្រៀន​មាន​ចរិយា​សម្បត្តិ​និង​សមត្ថ​ភាព​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​បង្ហាត់​បង្រៀន​; ប្តេជ្ញា​ចិត្ត​និង​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សិស្ស​ កសាង​រូប​ភាព​គ្រូ​បង្រៀន​មាន​ចរិយា​សម្បត្តិ​ល្អ​សម្រាប់​សិស្ស​ យក​តម្រាប​តាម​។​ ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ អា​ស្រ័យ​ដោយ​ផ្នែក​អប់រំ​និង​បណ្តុះ​បណ្តាល​បំ​ផុស​ មាន​ដូច​ជា​៖ បង្រៀន​ល្អ​ រៀន​ល្អ​” “លោក​គ្រូ​ អ្នក​គ្រូ​គ្រប់​រូប​ជាគំរូ​សីល​ធម៌​ក្នុង​ការ​ស្វ័យ​សិក្សា​និង​ការ​ច្នៃ​ប្រតិដ្ឋ​”; “កសាង​សាលា​រៀន​ស្និទ្ធ​ស្នាល សិស្ស​សកម្ម​”។​ ព្រម​ជា​មួយ​នោះ​ ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​។ល។​ មក​ទល់​ពេល​នេះ​ សាលា​មាន​គ្រូ​បង្រៀន​ ១០០% មាន​កម្រិត​វិជ្ជា​សម្បទា​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​បង្រៀន​និង​រៀន​។​ រៀង​រាល់​ឆ្នាំ​ វិទ្យា​ល័យ​តឹប​សើុង​តែង​អនុវត្ត​សម្រេច​ល្អ​ និង​សម្រេច​ឆ្នើម​ភារ​កិច្ច​”៕​ 

សឺនម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ