ប៉ុស្ដិ៍ការពារព្រំដែននានា មានដូច៖ សុងដុក តឹងតៀង កាយដូយវ៉ាម និងខាញតៀង ខេត្តកាម៉ាវ ទើបសហការជាមួយនឹងសម្ព័ន្ធយុវជនស្រុកនិងរដ្ឋអំណាចភូមិភាគ នៅទីតាំងឈរជើង រៀបចំកម្មវិធី “និទាឃរដូវព្រំដែន ផ្ដល់ភាពកក់ក្ដៅដល់ប្រជាជនតំបន់សមុទ្រ” និងកម្មវិធី “និទាឃរដូវព្រំដែន - បុណ្យចូលឆ្នាំថ្មីនៅកោះសមុទ្រ” ឆ្នាំ ២០២៣ ដោយមានសកម្មភាពជាក់ស្ដែងជាច្រើន ដូច៖ ពិនិត្យជំងឺ ផ្ដល់ថ្នាំឥតគិតថ្លៃ ជូនអំណោយបុណ្យចូលឆ្នាំថ្មីវៀតណាមដល់គ្រួសារគោលនយោបាយ និងវេចនំអន្សមជ្រូកជូនដល់គ្រួសារក្រលំបាកលើភូមិសាស្រ្ត។
ប៉ុស្ដិ៍ការពារព្រំដែនសុងដុក ជូនអំណោយអំណរបុណ្យចូលឆ្នាំថ្មីវៀតណាមដល់មាមីង។
កម្មវិធី “និទាឃរដូវព្រំដែន ផ្ដល់ភាពកក់ក្ដៅដល់ប្រជាជនតំបន់សមុទ្រ” ឆ្នាំ២០២៣ កងទ័ពការពារព្រំដែនខេត្ត បានសហការរៀបចំវេចនំជឹង នំអន្សមជ្រូកចំនួន ១.៣០០សម្រាប់ធ្វើជាអំណោយ; ជូនអំណោយ ៥១០ ចំណែក អង្ករជិត ២ តោន; អាហារូបករណ៍ ៥០ ចំណែកនិងអំណោយ ៣៧ ចំណែកទៀតជូនដល់សិស្សានុសិស្សដែលមានស្ថានភាពក្រលំបាក និងក្នុងកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា- កូនធម៌ប៉ុស្ដិ៍ការពារព្រំដែន”; ជូនផ្ទះ ១ ខ្នងដល់គ្រួសារក្រ ព្រមទាំងពិនិត្យជំងឺ ផ្ដល់ថ្នាំឥតគិតថ្លៃដល់ប្រជាជន៩៥០នាក់។ សរុបទឹកប្រាក់ជូនអំណោយនិងអនុវត្តកម្មវិធីជិត ៥០០ លានដុង។ នេះក៏ជាសកម្មភាពចំណុចខ្ពស់អំណរបក្ស អំណរឆ្នាំថ្មីគ្វីម៉ាវ ឆ្នាំ ២០២៣៕
ប្រភព៖ កាសែតកាម៉ាវ - ប្រែសម្រួល៖ ថាច់ធី