24/10/2022 - 15:49

ដណ្តើមបាន​ពាន​ជើង​ឯក​ជូន​អ្នក​គាំ​ទ្រ

បន្ទាប់​ពីការ​ទន្ទឹង​រង់​ចាំ​អស់​កាល​ដ៏​យូរ​ អ្នក​គាំ​ទ្រ​កីឡា​វាយ​សីក៏​បាន​ពេញចិត្ត​ពេញថ្លើម​ ខណៈ​កីឡា​ការិនី សំ​ណព្វ​ចិត្ត​របស់​ពួក​គេ​ង្វៀង​ធ្វីលិញ បាន​ឈ្នះ​ពាន​ជើង​ឯក​វៀត​ណាម​បើក​ទូលាយ​ឆ្នាំ​ ២០២២។​ ជាលើក​ដំបូង​ ដែល​វៀត​ណាម​ មាន​កីឡា​ការិនី​វាយ​សីឈ្នះ​ពាន​ជើង​ឯក​ខ្លឹម​សារ​ប្រ​កួត​ទោល​។​

ង្វៀង​ធ្វីលិញ​។​ រូប​៖  Internet.

វៀត​ណាម​បើក​ទូលាយ​ គឺ​ជា​ពាន​រង្វាន់​មួយ​ស្ថិត​ក្នុង​ប្រ​ព័ន្ធ​ពាន​រង្វាន់​នៃ​សហព័ន្ធ​កីឡា​វាយ​សី​ពិភព​លោក​។​ នេះ​ជា​ពាន​រង្វាន់​វាយ​សីធំ​បំ​ផុត​នៅ​វៀត​ណាម​ ដោយ​មាន​កម្រិត​ Super ១០០។​ ទោះ​បីមាន​ចំ​ណាត់​ថ្នាក់​ខ្ពស់​បំ​ផុត​នៅ​វៀត​ណាម​ ប៉ុន្តែ​ Super ១០០ គឺ​ជា​កម្រិត​ទាប​បំ​ផុត​នៅ​ក្នុង​ប្រ​ព័ន្ធ​ Super Series នៃ​សហព័ន្ធ​កីឡា​វាយ​សី​ពិភព​លោក​។​ ដូច្នេះ​ កីឡា​ករ​វាយ​សីភាគ​ច្រើន​ដែល​ចូល​រួម​ពាន​រង្វាន់​នេះ​ គឺ​នៅ​ក្រៅ​ចំ​ណាត់​ថ្នាក់​កំ​ពូល​ ២០។​ នេះ​ជាឱកាស​សម្រាប់​កីឡា​ការិ​នីវៀត​ណាម​ប៉ះ​ទង្គិច​ និង​សន្សំ​ពិន្ទុ​។​

ដោយ​សារ​កីឡា​ករ​វាយ​សីវៀត​ណាម​ភាគ​ច្រើន​មាន​ចំ​ណាត់​ថ្នាក់​ទាប​ ទើប​ពួក​គេត្រូវ​ប្រ​កួត​តាំង​ពីវគ្គ​ជម្រុះ​រហូត​មក​។​ មាន​តែ​កីឡា​ការិ​នីវាយ​សីង្វៀង​ធ្វី​លិញប៉ុណ្ណោះ​ ដែល​បាន​រៀប​ចំ​ណាត់​ថ្នាក់​គ្រាប់​ពូជ​លេខ​ ៦ នៃ​ការ​ប្រ​កួត​។​ ដូច្នេះ​គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​ពេល​នាង​ឈាន​ចូល​ដល់​វគ្គ​ប្រ​កួត​ ៨ នាក់​ចុង​ក្រោយ​ កីឡា​ករវាយ​សី​ម្ចាស់​ផ្ទះ​ចូល​រួម​តែ​ពីរ​វិញ្ញា​សា គឺ​ឯកត្ត​ជន​នារី​ និង​គូនារី​។​ ក្នុង​នោះ​ ចំ​ណាប់​អា​រម្មណ៍​បំ​ផុត​គឺ​វិញ្ញា​សាឯកត្ត​ជន​នារី​ ពេល​ដែល​វៀត​ណាម​មាន​កីឡា​ការិ​នីវាយ​សី ៤ រូប​ បាន​ចូល​ប្រ​កួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ។​   នោះ​គឺ​ វ៉ូវធី​ត្រាង ង្វៀង​ធ្វី​លិញ ត្រឹង​ធីភឿង​ថ្វី​ និង​វ៉ូវ​ធីអាញ់​ធឺ​។​ ប្រ​សិន​បើ​ វ៉ូវធីត្រាង ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​ពេល​យក​ឈ្នះ​លើ​កីឡា​ការិនី គ្រាប់​ពូជ​លេខ​ ១ នៃ​ការ​ប្រ​កួត​ Aya Ohori ឯធ្វី​លិញ ក៏​ឈ្នះ​កីឡា​ការិ​នីគ្រប់​ពូជ​លេខ​ ៤ ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​ដែរ​។​ គួរ​ឱ្យ​សោក​ស្ដាយ​ចំ​ពោះ​អាញ់ធឺ​និង​ភឿងថ្វី​ មិន​អាច​បង្កើត​បាន​ភាព​ ភ្ញាក់​ផ្អើល​។​ បន្ទាប់​ពី​យក​ឈ្នះ​លើ​កីឡា​ការិនី​រៀមច្បង​ធីត្រា​ង នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។​ ធ្វីលិញ បន្ត​ការ​ប្រ​កួត​យ៉ាង​ពុះ​ពោរ​ដើម្បី​ទទួល​ជ័យ​ជម្នះ​លើ​ម្ចាស់​ពាន​ជើង​ឯក​ Seagame ២០១៧ ជន​ជាតិ​ម៉ាឡេស៊ី​ Goh Jin Wei ដោយ​យក​ឈ្នះ​ទាំង​ពីរ​សិត។​ ជាលើក​ទីមួយ​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​វៀត​ណាម​ បើក​ទូលាយ​កីឡា​ការិ​នីធ្វី​លិញ បាន​បង្កើត​ជា​ប្រ​វត្តិ​សាស្ត្រ​ជូន​កីឡា​វាយ​សីវៀត​ណាម​ ព្រោះ​ជាដំបូង​មាន​កីឡា​ការិនី​ប្រ​ទេស​ម្ចាស់​ ផ្ទះ​បាន​ឈ្នះ​ពាន​ជើង​ឯក​។​

ដំណាក់​កាល​ចុង​ឆ្នាំ​ ២០២២ គឺ​ជា​ដំ​ណាក់​កាល​ដ៏​ជោគ​ជ័យ​របស់​កីឡា​ការី​វាយ​សីធ្វី​លិញ។​ បន្ទាប់​ពីឈាន​ចូល​ដល់​ជុំ​ទីពីរ​នៃ​ពាន​រង្វាន់​ជើង​ឯក​ពិភព​លោក​ឆ្នាំ​ ២០២២ ដែល​រៀប​ចំ​ឡើង​នៅ​ប្រ​ទេស​ជប៉ុន​ នាង​ក៏​ឈ្នះ​ពាន​ជើង​ឯក​កីឡា​វាយ​សី​អន្តរ​ជាតិ​នៅ​ប្រ​ទេស​បែល​ហ្ស៊ិក កាល​ពី​ពាក់​កណ្ដាល​ខែកញ្ញា​ និង​បាន​ចូល​ក្នុង​ចំ​ណាត់​ថ្នាក់​ ៥០ នៃ​សហព័ន្ធ​កីឡា​វាយ​សីពិភព​លោក​៕​  

               ហាថាញ-ទីទុយ

ចែករំលែកអត្ថបទ