24/10/2022 - 15:49

យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ការ​អប់​រំនៅ​តំ​បន់​ជន​ជាតិ​ខ្មែរ​

ខេត្ត​សុក​ត្រាំង​ តែង​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ធ្វើ​ឱ្យ​សុក្រឹតប្រ​ព័ន្ធ​សាលា​រៀន​នៅ​តំ​បន់​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ; រួម​ចំ​ណែក​អនុវត្ត​ល្អ​នូវ​ការ​ងារ​អប់រំ លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​ដល់​តំ​បន់ជន​ជាតិ​ខ្មែរ​។​

លោក​ស្រី​ហូធីកឹម​ដាវ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រសង្វាត់​រៀន​សូត្រ​។​

យោង​តាម​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​សុក​ត្រាំង​ ដំ​ណាច់​ឆ្នាំ​សិក្សា​ ២០២១-២០២២ ខេត្ត​មាន​សាលា​រៀន​គ្រប់​កម្រិត​ចំ​នួន​ ៤៨១ ក្នុង​នោះ​ មាន​សាលា​រដ្ឋ​ចំ​នួន​ ៤៦៣ (រួម​មាន​វិទ្យា​ល័យ​ ចំ​នួន​ ៣៩ អនុវិទ្យា​ល័យ​ ១០៧ បឋម​សិក្សា​ចំ​នួន​ ១៩៩ និង​សាលា​មត្តេយ្យចំ​នួន​ ១១៨) និង​មាន​ ១៨ សាលា​ឯក​ជន​គ្រប់​កម្រិត​សិក្សា​។​ ចំ​ពោះ​ការ​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ កាល​ពីឆ្នាំ​សិក្សា​កន្លង​ គឺ​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​ សរុប​ចំ​នួន​ ៩២.៧២៦ នាក់​ ចាប់​ពីថ្នាក់​មត្តេយ្យ​ដល់​វិទ្យា​ល័យ​ ស្រូប​អត្រា​ ៣០,៧៣%។​ បច្ចុប្បន្ន​ ខេត្ត​មាន​សាលា​បង្រៀន​ភាសា​ខ្មែរ​ចំ​នួន​ ១៣៣ មាន​សិស្ស​រៀន​ចំ​នួន​ ៤២.២០៤ នាក់​។​ លោក​លី​ខែន នាយក​សាលា​បឋម​សិក្សា​ថាញ់​ភូ ៣ ស្រុក​មីស្វៀង​ មាន​ប្រ​សាសន៍​៖ “សិស្ស​របស់​សាលា​ ជិត​ ៩៥% ជាជន​ជាតិ​ខ្មែរ​ ដូច្នេះ​សាលា​មាន​គ្រូ​គ្រប់​គ្រាន់​សម្រាប់​បង្រៀន​ភាសា​ខ្មែរ​ដល់​សិស្ស​ចាប់​ពី​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី ៥។​ ពិសេស​ សាលា​ត្រូវ​បាន​វិនិ​យោគ​សាង​សង់​សម្រេច​បទ​ដ្ឋាន​ជាតិ​ ម្ល៉ោះ​ហើយ​មូល​ដ្ឋាន​សម្ភារៈ​និង​ឧបករណ៍​បង្រៀន​មាន​គ្រប់​សព្វ​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់រំ”។​

ប្រ​ព័ន្ធ​សាលា​រៀន​នៅ​តំ​បន់​ជន​ជាតិ​ខ្មែរ​របស់​ខេត្ត​សុក​ត្រាំង​ បាន​វិនិ​យោគ​
សាង​សង់​យ៉ាង​សុក្រឹត។

ទន្ទឹម​នឹង​នោះ​ ខេត្ត​ក៏​មាន​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​ ១០ ដែល​មាន​សិស្សា​នុ​សិស្ស​ ជាង​ ៣.០០០ នាក់​ចូល​រៀន​ជា​រៀង​រាល់​ឆ្នាំ​។​ សាលា​ជន​ជាតិ​ត្រូវ​បាន​វិនិយោគ​គ្រប់​សព្វ​ខាង​មូល​ដ្ឋាន​សម្ភារៈ​ និង​ឧបករណ៍​បង្ហាត់​បង្រៀន​។​ យោង​តាម​លោក​ថាច់​សុង នាយក​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ សាលា​កំ​ពុង​​តែ​ជំរុញ​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ការ​គ្រប់​គ្រង​និង​បង្រៀន​។​ ជា​ពិសេស​ សាលា​រៀន​និង​ថ្នាក់​រៀន​ទាំង​អស់​បាន​បង្កើត​ក្រុម​លើ​កម្ម​វិធី​ Zalo ដើម្បី​ទំ​នាក់​ទំ​នង​ផ្តល់​ព័ត៌​មាន​ពីលទ្ធ​ផល​សិក្សា​ដល់​ឪ​ពុក​ម្តាយ​សិស្ស​បាន​ទាន់​ពេល​ សំ​ដៅ​សហ​ការ​ក្នុង​ការ​បង្រៀន​និង​រៀន​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​។​ ជា​មួយ​នឹង​ការ​ចូល​រួម​គ្រប់​គ្រង​ និង​អប់រំ​របស់​ឱពុក​ម្តាយ​សិស្ស​ និង​គ្រូ​បង្រៀន​ សាលា​ក៏​មាន​វិធី​សាស្រ្ត​បង្រៀន​សម​ស្រប​ បាន​ញុាំង​ឱ្យ​គុណ​ភាព​អប់រំ​កើន​ឡើង​។​ ជា​រៀង​រាល់​ឆ្នាំ​ សាលា​តែង​មាន​សិស្ស​ប្រ​ឡង​ជាប់​កម្រិត​វិទ្យា​ល័យ​ ១០០%។​

យោង​តាម​ប្រ​សាសន៍​លោក ​ចូវ​តឹង​ហុង​ នាយក​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​សុក​ត្រាំង​ ឆ្នាំ​សិក្សា​ ២០២២-២០២៣ នេះ​ ខេត្ត​នឹង​បន្ត​អនុវត្ត​គោល​នយោ​បាយ​អា​ទិភាព​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ និង​ឧបករណ៍​បង្រៀន​ដល់​សាលា​រៀន​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ ក្នុង​នោះ​ អា​ទិភាព​ពង្រឹង​និង​អភិវឌ្ឍ​ប្រ​ព័ន្ធ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ ក្រៅ​ពីនេះ​ ផ្នែក​អប់រំ​ខេត្ត​ក៏​បាន​សហ​ការ​ជា​មួយ​សមាគម​ជំរុញ​ការ​សិក្សា​រៀប​ចំ​ជូន​អា​ហា​រូប​ករណ៍​ និង​ឧបករណ៍​សិក្សា​ដល់​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​ក្រី​ក្រសង្វាត់​រៀន​សូត្រ​ ដើម្បី​ជួយ​ប្អូន​ៗ​ជម្នះ​ការ​លំ​បាក​ និង​សិក្សា​បាន​ល្អ​៕​ 

លីធាន-បកប្រែ៖សុផល

ចែករំលែកអត្ថបទ