27/09/2022 - 09:45

កីឡា​ផុង​ដៀង “ទទួល​បាន​ចំ​ណាត់​ថ្នាក់​លេខ​ ១”

មហា​សន្និ​បាត​កីឡា​អប់រំ​កាយ​ក្រុង​កឹង​ធើ លើក​ទី IX ឆ្នាំ​ ២០២២ បាន​បញ្ចប់​ដោយ​ជោគ​ជ័យ​ លទ្ធ​ផល​លេខ​ ១ ទូទាំង​ក្រុម​បាន​មក​លើ​អង្គ​ភាព​ស្រុក​ផុងដៀង។​

វគ្គ​ប្រ​កួត​ផ្តាច់​ព្រ័ត្រ​វិញ្ញា​សាវាយ​កូន​ឃ្លី​លើតុ ខ្លឹម​សារ​មិត្ត​រួម​ក្រុម​នារី​ រវាង​ប៊ិញ​ធ្វី (អាវ​លឿង​)
និងនិញកេវ។

មហាស​ន្និ​បាត​កីឡា​អប់​រំកាយ​ឆ្នាំ​នេះ​ មាន​ចំ​នួន​១១ ក្រុម​ចូល​រួម​មក​ពី​ខណ្ឌ​ ស្រុក​ចំ​នួន​ ៩ និង​អង្គ​ភាព​ផ្នែក​អប់​រំ ផ្នែក​នគរ​បាល​ក្រុង​កឹង​ធើ។​ អត្ត​ពលិកប្រ​កួត​ ១៧ វិញ្ញា​សា រួម​មាន៖ អុក​ចត្រង្គ​ វាយ​កូន​ឃ្លី​លើ​តុ ប៊ីយ៉ា​ផ្នែក​បុរស​ (ប្រ​កួត​នៅ​ខណ្ឌ​និញ​កេវ​) ក្បាច់​គុន​បុរា​ណ (ប្រ​កួត​នៅ​ស្រុក​កើ-ដ) រុញ​អង្រែ ទាញ​ព្រ័ត្រ​ (ប្រ​កួត​នៅ​ថើយ​ឡាយ​) ប្រ​ណាំង​កង់​ បាល់​ទះ​បុរស​ ហែល​ទឹក​ វាយ​សី (ប្រ​កួត​នៅ​ប៊ិញ​ធ្វី) បាល់​ទាត់​បុរស​ (ប្រ​កួត​នៅ​ថោក​ណូក) តេក្វាន់​ដូនិង​វ៉វី​ណាម​ (ប្រ​កួត​នៅ​ផុង​ដៀង) អត្ត​ពល​កម្ម​បាល់​បោះ​បុរស​ ប្រ​ណាំង​ទូក​ (ប្រ​កួត​នៅ​មជ្ឈ​មណ្ឌល​កីឡា​អប់​រំកាយ​) ការ៉ាតេ (ប្រ​កួត​នៅ​ខណ្ឌ​កៃ​រុាំង)។​ បញ្ចប់​ការ​ប្រ​កួត​ លទ្ធ​ផល​រង្វាន់​លេខ​មួយ​បាន​ទៅ​លើ​អង្គ​ភាព​ស្រុក​ផុង​ដៀង ដោយ​ទទួល​បាន​៖ មេ​ដាយ​មាស​ ៥៨ គ្រឿង​ មេដាយ​ប្រាក់​ ៣៣ គ្រឿង​ និង​មេដាយ​សំ​រិទ្ធ ១៥ គ្រឿង​ រង្វាន់​លេខ​ ២ បាន​ទៅ​លើ​អង្គ​ភាព​ប៊ិញ​ធ្វី ដោយ​ទទួល​បាន​៖ មេ​ដាយ​មាស​ ៤៨គ្រឿង​ មេ​ដាយ​ប្រាក់​ ៣៤ គ្រឿង​ និង​មេដាយ​សំ​រិទ្ធ ៣៥ គ្រឿង​ រង្វាន់​លេខ​ ៣ បាន​មក​លើ​អង្គ​ភាព​និញ​កេវ​ ដោយ​ទទួល​បាន​៖ មេដាយ​មាស​ ៣៣ គ្រឿង​ មេដាយ​ប្រាក់​ ៣៨ គ្រឿង​ និង​មេដាយ​សំ​រិទ្ធ ២៦ គ្រឿង​…។​

ដំណាក់​កាល​ដំបូង​នៃ​មហា​សន្និ​បាត​កីឡា​ ផុងដៀងមាន​ចំ​ណាត់​ថ្នាក់​នៅ​ពាក់​កណ្តាល​បាត​តា​រាង លុះ​ដល់​បើក​ការ​ប្រ​កួត​វិញ្ញា​សាវ៉​វី​ណាម​។​ មិន​ខុស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​ជំនាញ​ ស្រុក​ផុងដៀងឈ្នះ​រង្វាន់​លេខ​ ១ ទូទាំង​ក្រុម​លើ​វិញ្ញា​សាវ៉វីណាម​ ដោយ​ទទួល​បាន​មេ​ដាយ​មាស​ ២៧ គ្រឿង​ មេ​ដាយ​ប្រាក់​ ៥ គ្រឿង​ និង​រង្វាន់​លេខ​ ២ បាន​ទៅ​លើ​អង្គ​ភាព​ស្រុក​កើ -ដ ដោយ​ទទួល​បាន​មេដាយ​មាស​ ៥ គ្រឿង​ មេដាយ​ប្រាក់​ ២២ គ្រឿង​ មេដាយ​សំ​រិទ្ធ ៧ គ្រឿង​ រង្វាន់​លេខ​ ៣ ធ្លាក់​មក​លើ​អង្គ​ភាព​ខណ្ឌ​ប៊ិញ​ធ្វី ដោយ​ទទួល​បាន​មេដាយ​មាស​ ៣ គ្រឿង​ មេដាយ​ប្រាក់​ ៧ គ្រឿង​ មេ​ដាយ​សំ​រិទ្ធ ៥គ្រឿង​។​ ក្រៅ​ពីវិញ្ញា​សាកីឡា​វ៉វី​ណាម​ ស្រុក​ផុងដៀង​នៅ​មាន​ប្រៀប​ខ្លាំង​ខាង​កីឡា​ហែល​ទឹក​ ដោយ​នាំ​មក​មេដាយ​មាស​ ៧ គ្រឿង​ជូន​ស្រុក​។​ អាច​និយាយ​បាន​ថា​ ដោយ​សារ​វិញ្ញា​សាកីឡា​មាន​ ប្រៀប​ខ្លាំង​ទាំង​ពីរ​នេះ​ បាន​ជួយ​ឱ្យ​អង្គ​ភាព​ផុង​ដៀង យក​ឈ្នះ​លើ​អង្គ​ភាព​និញ​កេវ​និង​ប៊ិញ​ធ្វី ដើម្បី​ឈ្នះ​រង្វាន់​លេខ​ ១ ទូទាំង​ក្រុម​។​

នៅ​ក្នុង​មហា​សន្និ​បាត​កីឡា​អប់រំ​កាយ​លើក​នេះ​ ខណ្ឌ​ទាំង​ ២ នៃ​មជ្ឈ​មណ្ឌក្រុង​ គឺ​ខណ្ឌ​និញ​កេវ​និង​ប៊ិញ​ធ្វី នៅ​តែ​រក្សា​បាន​ “ភាព​ខ្លាំង​” សម្រាប់​វិញ្ញា​សាកីឡា​ចំ​នួន​ ២ ដែល​ប្រ​កួត​ក្នុង​ផ្ទះ​ នោះ​គឺ​កីឡា​វាយ​កូន​ឃ្លី​លើ​តុនិង​កីឡា​វាយ​សី ពេល​អង្គ​ភាព​ទាំង​ ២ ផ្លាស់​ប្តូរ​គ្នា​នាំ​មុខ​ឈ្នះ​រង្វាន់​លេខ​ ១ ទូទាំង​ក្រុម​។​ នៅ​ពេល​អង្គ​ភាព​និញ​កេវ​ ឈ្នះ​រង្វាន់​លេខ​ ១ លើ​វិញ្ញា​សា​កីឡា​វាយ​សី​ខ្លឹម​សារ​មិត្ត​រួម​ក្រុម​បុរស​ ប៊ិញ​ធ្វីក៏​ឈ្នះ​រង្វាន់​លេខ​ ១ ខ្លឹម​សារ​មិត្ត​រួម​ក្រុម​នារី​ផង​ដែរ​។​ មិន​ស្មាន​កីឡា​វាយ​សី គឺ​អង្គ​ភាព​ស្រុក​វិញ​ថាញ់ ឈ្នះ​រង្វាន់​លេខ​ ៣ ទូទាំង​ក្រុម​។​ អត្ត​ពលិក ង្វៀង​ធីញឺអី​ ក្រុម​វិញ​ថាញ់ ទទួល​បាន​មេដាយ​ប្រាក់​ ២ គ្រឿង​ (ឯកត្ត​ជន​នារី​ គូបុរស​នារី​) ឱ្យ​ដឹង​៖ “តាំង​ពីទី​លាន​វាយ​សី​នៅ​អនុវិទ្យា​ល័យ​ថាញ​មី ត្រូវ​បាន​វិនិ​យោគ​ក្រាល​កម្រាល​តាម​បទ​ដ្ឋាន​ត្រឹម​ត្រូវ​ បាន​ជួយ​ឱ្យ​យើង​ខ្ញុំ​ហាត់​សម​បាន​ល្អ​ជាង​ ដូច្នេះ​ នៅ​ពេល​ទៅ​ប្រ​កួត​ទើប​ឈ្នះ​រង្វាន់​”៕​ 

                        ហា​ថាញ-មុនី​

 

ចែករំលែកអត្ថបទ