27/09/2022 - 09:45

លើក​កម្ពស់​គុណ​ភាព​ធន​ធាន​មនុស្ស​ខាង​សុខា​ភិបាល​មូល​ដ្ឋាន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​

តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ឆ្លង​តាម​រយៈ​ការ​អនុវត្ត​មាន​ប្រ​សិ​ទ្ធភាព​នូវ​ទម្រង់​ គម្រោង​ជា​ច្រើន​ ធនធាន​មនុស្ស​ផ្នែក​ខាង​សុខា​ភិបាល​មូល​ដ្ឋាន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​កំ​ពុង​លំ​នឹង​ជា​បណ្តើរ​ៗ​។​ ផ្តើម​ពីនោះ​ ប្រ​ជា​ជន​ក៏​បាន​ថែទាំ​សុខ​ភាព​កាន់​តែល្អ​ប្រ​សើរ​។​

កម្មា​ភិបាល​ពេទ្យ​ជន​ជាតិ​ខ្មែរ​នៅ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ហ្គ​ក្វាវ ចូល​រួម​យក​សំ​ណាក​ធ្វើ​តេស្ត​ក្នុង​ពេល​ជំងឺ​ COVID-១៩ផ្ទុះ​រាល​ដាល​។​

ដើម្បី​លើក​កម្ពស់​គុណ​ភាព​និង​បរិមាណ​ភាព​កម្មា​ភិបាល​ពេទ្យ​នៅ​តំ​បន់​ជន​ជាតិ​ រយៈ​ពេល​កន្លង​ ខេត្ត​គៀង​យ៉ាង​ បាន​បង្ក​លក្ខណ​សម្បត្តិ​ឱ្យ​សិស្ស​ជន​ជាតិ​ភាគ​តិច​ និង​កម្មា​ភិបាល​ពេទ្យ​ជន​ជាតិ​ភាគ​តិច​មាន​ឱកាស​រៀន​សូត្រ​ បង្កើន​កម្រិត​វិជ្ជា​តាម​រូប​ភាព​ជម្រើស​តាំង​ វិក្រឹត​ការ​អន្តរ​សិក្សា​។​ល។​  តួយ៉ាង​ដូច​ វេជ្ជ​បណ្ឌិត​យ័ញ​គ្វី បច្ចុប្បន្ន​ជា​ប្រ​ធាន​ការិ​យាល័យ​ផែន​ការ​វិជ្ជា​ជីវៈ​នៃ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ហ្គក្វាវ។​ វេជ្ជ​បណ្ឌិត​គ្វី នៅ​ឃុំ​ធើយ​ក្វាង​ ស្រុក​ហ្គក្វាវ មាន​ជីវ​ភាព​គ្រួ​សារ​ក្រលំ​បាក​ណាស់​ ជំនួស​ឱ្យ​ការ​ “ដើរ​ត្រង់​” គឺ​ប្រ​ឡង​ចូល​វេជ្ជ​សាស្រ្ត​កម្រិត​មហា​វិទ្យា​ល័យ​តែ​ម្តង​ តែ​វេជ្ជ​បណ្ឌិត​គ្វី បែរ​ជា​ជ្រើស​យក​ការ​ដើរ​ “ផ្លូវ​វាង​” គឺ​ចុះ​ឈ្មោះ​រៀន​មធ្យម​សិក្សា​សុខា​ភិបាល​នៅ​ខេត្ត​គៀង​យ៉ាង​។​ ក្រោយ​ពីបញ្ចប់​ការ​សិក្សា​ បង​យ័ញ​គ្វី ត្រូវ​បាន​បញ្ជូន​ទៅ​បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​ហ្គក្វាវ។​ ដោយ​ស្រឡាញ់​អា​ជីព និង​អស់​ពីចិត្ត​ចំ​ពោះ​ការ​ងារ​ ម្ល៉ោះ​ហើយ​ បង​ចាប់​យក​ការ​ងារ​យ៉ាង​លឿន​និង​តែង​សម្រេច​បាន​ល្អ​រាល់​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​។​ អា​ស្រ័យ​ហេតុ​នោះ​ ខណៈ​ដែល​បង​រ៉ាយ​រ៉ាប់​ពីក្តី​ប្រាថ្នា​ចង់​ទៅ​បំ​ពេញ​វិក្រឹត​ការ ​ថ្នាក់​ដឹក​នាំ​មន្ទីរ​ពេទ្យ​ក៏​បាន​បង្ក​លក្ខណៈ​ឱ្យ​បង​ប្រ​ឡង​ចូល​មហា​វិទ្យា​ល័យ​វេជ្ជ​សាស្រ្ត​តាម​របប​វិក្រឹត​ការ​នៅ​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ កាល​ពីឆ្នាំ​ ២០០០។​ បញ្ចប់​កម្ម​វិធី​សិក្សា​មហា​វិទ្យា​ល័យ​មួយ​រយៈ​ វេជ្ជ​បណ្ឌិត​គ្វី បាន​រៀន​ថែម​កម្រិត​ឯក​ទេស​ I ម្ល៉ោះ​ហើយ​កម្រិត​វិជ្ជា​ជីវៈរបស់​បង​កាន់​តែកើន​ឡើង​។​

តាម​ស្ថិតិ​របស់​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ គ្រាន់​តែ​រយៈ​ពេល​ ១១ ឆ្នាំ​ (២០១០–២០២១) ខេត្ត​គៀង​យ៉ាង​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​ជាង​ ៤០១នាក់​ បាន​រៀន​តាម​របប​ជម្រើស​តាំង​ ក្នុង​នោះ​ មាន​សិស្ស​ជា​ច្រើន​បាន​ជ្រើស​រៀន​ខាង​ វេជ្ជ​សាស្រ្ត​និង​ឱសថ​សាស្រ្ត​។​ ភាគ​ច្រើន​សិស្ស​ដែល​រៀន​មុខ​វិជ្ជា​ទាំង​នេះ​ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ត្រូវ​បាន​រៀប​ចំ​ឱ្យ​ធ្វើ​ការ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ម្ល៉ោះ​ហើយ​ សុខា​ភិបាល​នៅ​តំ​បន់​ជន​រួម​ជាតិ​ត្រូវ​បាន​បង្កើន​ឡើង​ជា​ប្រ​ត្យក្ស។​ និស្សិត​ដែល​បាន​ជម្រើស​តាំង​មួយ​ចំ​នួន​កំ​ពុង​អនុវត្ត​ល្អ​ការ​ងារ​នៅ​មូល​ដ្ឋាន​ មាន​ដូច​ជា​៖ គ្រូ​ពេទ្យ​យ័ញ​ធីដុង​ គ្រូ​ពេទ្យ​ធីសា​ញ៉ឹង ជា​ដើម​។​

តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក ដោយ​សារ​ការ​រៀប​ចំ​កម្មា​ភិបាល​បន្ត​វេន​ក៏​ដូច​ជា​ជម្រុះ​ពីក្រប​ខណ្ឌ​ ម្ល៉ោះ​ហើយ​គណៈ​ជន​ជាតិ​កំ​ពុង​សហការ​ជា​មួយ​នឹង​អង្គ​ភាព​នានា​ផ្តុំ​កម្លាំង​ជម្រើស​តាំង​មុខ​វិជ្ជា​មួយ​ចំ​នួន​ ដែល​ប៉ាន់​ស្មាន​នឹង​មាន​តម្រូវ​ការ​ក្នុង​រយៈ​ពេល​ខាង​មុខ​ ដើម្បី​ចៀស​វាង​ជួប​ការ​លំ​បាក​ពេល​រៀប​ចំ​ការ​ងារ​សម្រាប់​ប្អូន​ៗ​ ក្រោយ​ពីបញ្ចប់​ការ​សិក្សា​។​ នេះ​គឺ​ការ​តម្រង់​ទិស​ដ៏​សំ​ខាន់​ដើម្បី​សម្រេច​តាម​សំ​ណូម​ពរអំ​ពី​អត្រា​វេជ្ជ​បណ្ឌិត​ គ្រូ​ពេទ្យ​/ម៉ឺន​ប្រ​ជា​ជន​ តាម​ការ​កំ​ណត់​របស់​រដ្ឋ​៕​      

                                    ហាថាញ-លីសៀ

ចែករំលែកអត្ថបទ