ក្រុមការងារនៃសេនាធិការដ្ឋានយោធភូមិភាគ ៩ បានអញ្ជើញមកត្រួតពិនិត្យការងារកសាងកងកម្លាំងប្រជាស្វ័យត្រាណ លើភូមិសាស្រ្តខេត្ត។ ទទួលក្រុមការងារ មានវរសេនីយ៍ឯក ផាមវ៉ាន់ថឹង មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្តហូវយ៉ាង។
ក្រុមការងារត្រួតពិនិត្យជាក់ស្ដែងប្រព័ន្ធផែនការនៅគណៈ
បញ្ជាការយោធាសង្កាត់ ១ ក្រុងវីថាញ។
ក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី ៨ និងទី ៩ ខែកញ្ញា) ក្រុមការងារបានដំណើរការ ត្រួតពិនិត្យនៅគណៈបញ្ជាការយោធាសង្កាត់ ១ គណៈបញ្ជាការយោធាក្រុងវីថាញ គណៈបញ្ជាការយោធានៃមន្ទីរធនធាននិងបរិស្ថាន មន្ទីរសំណង់និងបញ្ជាការដ្ឋានយោធាខេត្ត។ ខ្លឹមសារ ត្រួតពិនិត្យស្ដីពីកិច្ចការហ្វឹកហ្វឺន ត្រៀមប្រយុទ្ធ កសាងកងកម្លាំងប្រជាស្វ័យត្រាណនិងកិច្ចការអប់រំការពារប្រទេស ។ល។ ឆ្លងតាមរយៈការត្រួតពិនិត្យ សំដៅវាយតម្លៃពីតួនាទីរបស់ស្ថាប័នយោធាធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស ភូមិភាគក្នុងការផ្សព្វផ្សាយ អនុវត្តច្បាប់កងប្រជាស្វ័យត្រាណឆ្នាំ ២០១៩; រួមចំណែកលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសកម្មភាពរបស់កងកម្លាំងប្រជាស្វ័យត្រាណនៅមូលដ្ឋានក្នុងរយៈពេលខាងមុខ៕
យោងតាមកាសែតហូវយ៉ាង - ប្រែសម្រួល៖ ថាច់ធី