ពានជើងឯកបាល់ទះនារីទ្វីបអាស៊ី គឺជាការប្រកួតសម្រាប់ក្រុមបាល់ទះនារីជម្រើសជាតិនៅអាស៊ីនិងអូសេអានី។ ពានរង្វាន់នេះអាស្រ័យសហព័ន្ធបាល់ទះអាស៊ីរៀបចំឡើង ម្ល៉ោះហើយតែងបានហៅកាត់ថា ពានរង្វាន់បាល់ទះ AVC។
ក្រុមបាល់ទះនារីវៀតណាម ទទួលមេដាយប្រាក់បន្ទាប់ពីចាញ់ថៃ ០-៣ ក្នុងព្រឹត្តិការណ៍ Seagame ៣១ ចាត់តាំងឡើងនៅវៀតណាម។ រូបថត ៖ អ៊ីនធឺណិត
AVC ត្រូវបានរៀបចំឡើងរៀងរាល់ ២ ឆ្នាំម្ដង ចាប់តាំងពីឆ្នាំ ២០០៨ រហូតមក។ ការប្រកួតឆ្នាំនេះគ្រោងនឹងរៀបចំឡើងនៅប្រទេសហ្វីលីពីន នាចុងខែសីហា រួមមានក្រុមបាល់ទះខ្លាំងៗចំនួន ១០ ក្នុងតំបន់ចូលរួម។ លទ្ធផលចាប់ឆ្នោតក្រុមបាល់ទះនារីវៀតណាម នៅក្នុងពូល A ត្រូវប្រកួតជាមួយក្រុមឯទៀតក្នុងពូល រួមមាន៖ ក្រុមម្ចាស់ផ្ទះចិន អ៊ីរ៉ង់ កូរ៉េ ខាងត្បូង។ ពូល B ក៏មានភាពតាន់តឹងខ្លាំង ដោយមានក្រុមល្បីៗចូលរួម មានដូច៖ ថៃ អូស្រ្តាលី កាហ្សាក់ស្ថាន តៃវ៉ាន់ និងជប៉ុន។
ក្រុមដែលទទួលពានជើងឯក AVC ច្រើនជាងគេគឺអ៊ីរ៉ង់ ក្នុងបណ្តាឆ្នាំ ២០០៨, ២០១០, ២០១៤, ២០១៦, និង ២០១៨។ ក្រុមនារីថៃ បង្កើតបានប្រវត្តិសាស្រ្ដ ខណៈពេលផ្ដួលក្រុមជម្រើសជាតិចិននៅឆ្នាំ ២០១២ ដើម្បីគ្រងតំណែងជើងឯក។ ក្រុមជម្រើសជាតិចិន បច្ចុប្បន្ន កំពុងគ្រងតំណែងជើងឯកនៃពានរង្វាន់នេះ ដោយបានផ្ដួលក្រុមជម្រើសជាតិជប៉ុនកាលពីឆ្នាំ ២០២០។ កាហ្សាក់ស្ថាន ក៏ជាក្រុមខ្លាំងដែរ ព្រោះធ្លាប់ជាប់ចំណាត់ថ្នាក់លេខ ២ កាលពីឆ្នាំ ២០១៦។ ក្នុងចំណោមក្រុមទាំង ១០ ដែលចូលរួមប្រកួតប្រជែង គឺមាន ៤ ក្រុមបានចូលរួមប្រកួតនៅពានរង្វាន់ Volleyball Nations League (VNL) ២០២២-ជាការប្រកួតនៃក្រុមជម្រើសជាតិទាំង ១៦ ដែលមានស្នាដៃល្អក្នុងតំបន់គឺ ចិន កូរ៉េ ជប៉ុននិងថៃ។ លទ្ធផលនៅពានរង្វាន់ VNL ឆ្នាំនេះនារីថៃប្រកួតបានល្អ ជាលើកដំបូងឈានចូលដល់វគ្គប្រកួត ៨ក្រុមចុងក្រោយ។ នេះជាលទ្ធផលល្អបំផុតរបស់ក្រុមនារីថៃចាប់តាំងពីចូលរួម VNL។
ជាមួយនឹងកងកម្លាំងគ្មានការផ្លាស់ប្ដូរច្រើន ក្នុងប៉ុន្មានឆ្នាំមកនេះ ក្រុមបាល់ទះនារីវៀតណាមអាចសង្ឃឹមយកឈ្នះលើក្រុមម្ចាស់ផ្ទះ ប៉ុន្តែក្ដីសង្ឃឹមឈានចូលប្រកួតនៅជុំខាងក្នុងទៀត គឺមិនមែនជាការងាយឡើយ។ ក្រៅពីកីឡាការិនីថាញធ្វី ដែលទើបបានក្លិប PFU BlueCats របស់ជប៉ុនចុះកិច្ចសន្យាឡើងវិញសម្រាប់រដូវកាលថ្មី កងកម្លាំងក្រៅពីនោះ មិនទាន់ឈានដល់កម្រិតទ្វីបអាសុីនោះទេ។ ជាពិសេស គឺការបាសេបាល់ ជាព្រលឹងដ៏សំខាន់នៃការប្រកួតមិនទាន់វិវឌ្ឍន៍ច្រើន។ ចំណែកទទួលបាល់ជំហានទី១តែងតែជាចំណុចខ្វះខាតរបស់ក្រុមបាល់ទះនារីវៀតណាម។
ទោះបីយ៉ាងណាក៏ដោយ យើងនៅចាំកាលពីឆ្នាំ ២០១៨ ក្រុមបាល់ទះនារីវៀតណាមបានយកឈ្នះក្រុមនារីកូរ៉េដោយលទ្ធផល ៣-០។ ដូច្នេះ យើងនៅតែមានក្ដីសង្ឃឹម ព្រោះក្នុងកីឡាតែងតែមានកត្តាចៃដន្យជានិច្ច៕
ហាថាញ-ថាច់ធី