16/05/2022 - 14:23

វៀត​ណាម​ ផ្អាក​រាយ​ការណ៍​សុខា​ភិបាល​ក្នុង​ស្រុក​ជា​ផ្លូវ​ការ​

ករណី​វិជ្ជ​មាន​ជំងឺ​ COVID-១៩​ថយ​ចុះ​ករណី​អ្នក​ឈឺ​ធ្ងន់​និង​ការ​ស្លាប់​ថយ​ចុះ​ជំងឺ​ COVID -១៩ ត្រូវ​បាន​គ្រប់​គ្រង​ អត្រា​គ្រប​ដណ្តប់​វ៉ាក់​សាំង​ទូទាំង​ប្រ​ទេស​ជាង​ ៩៦% ហេតុ​នោះ​ ក្រសួង​សុខា​ភិបាល​បាន​ចេញ​ឯក​សារ​ផ្អាក​ការ​អនុវត្ត​រាយ​ការណ៍​សុខា​ភិបាល​ក្នុង​ស្រុក​ ចំ​ពោះ​ការ​ធ្វើ​ដំណើរ​ក្នុង​ស្រុក​ តាម​ទីតាំង​សាធា​រណៈ​ ភោជ​នីយ​ដ្ឋាន​។​ល។​

វៀត​ណាម​ផ្អាក​រាយ​ការ​ណ៍​សុខា​ភិបាល​ក្នុង​ស្រុក​ជា​ផ្លូវ​ការ​។​

ក្រសួង​សុខា​ភិបាល​ ទើប​ចេញ​សារ​លិខិត​ផ្ញើ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​ទាំង​អស់​ ស្ដី​ពីការ​ផ្អាក​រាយ​ការ​ណ៍​សុខា​ភិបាល​ក្នុង​ស្រុក​។​

យោង​តាម​ក្រសួង​សុខា​ភិបាល​ បច្ចុ​ប្បន្ន​ ជំងឺ COVID-១៩ នៅ​ប្រ​ទេស​យើង​ត្រូវ​បាន​គ្រប់​គ្រង​ទូទាំង​ប្រ​ទេស​ ចំ​នួន​ករណី​ឆ្លង​ជំងឺ​និង​ការ​ស្លាប់​បាន​ថយ​ចុះ​យ៉ាង​ច្បាស់​ (បច្ចុប្បន្ន​ ករណី​អ្នក​ស្លាប់​ក្រោម​ពី ១០ នាក់​ក្នុង​មួយ​ថ្ងៃ​)។​ អត្រា​គ្រប​ដណ្តប់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID -១៩ មាន​កម្រិត​ខ្ពស់​ទូទាំង​ប្រ​ទេស​ (ក្រុម​អា​យុ​លើស ១២ ឆ្នាំ​គឺ​ជាង​ ៩៦% និង​កំ​ពុង​ផ្សព្វ​ផ្សាយ​ចាក់​វ៉ាក់​សាំង​ជូន​ក្រុម​អា​យុ​ពី ៥ ឆ្នាំ​ដល់​ក្រោម​ ១២ ឆ្នាំ​); វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ នៅ​តែមាន​ប្រ​សិទ្ធ​ភាព​នឹង​វីរុស SARS-CoV-២ ដែល​កំ​ពុង​មាន​សព្វ​ថ្ងៃ​។​

យោង​ទៅ​តាម​ស្ថាន​ភាព​ សមត្ថ​ភាព​ឆ្លើយ​តប​នឹង​ជំងឺ​ COVID-១៩ របស់​ប្រ​ទេស​យើង​ និង​អនុវត្ត​តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៣៨/NQ-CP ចុះ​ថ្ងៃ​ ១៧ ខែមីនា​ ឆ្នាំ​ ២០២២ របស់​រដ្ឋា​ភិបាល​ ស្ដី​ពីការ​ដាក់​ចេញ​កម្ម​វិធី​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID -១៩ អម​ជា​មួយ​ទស្សនៈ​ “ធានា​សម្រប​ខ្លួន​ សុវត្ថិ​ភាព​ រវៀស​រវៃ គ្រប់​គ្រង​មាន​ប្រ​សិទ្ធ​ភាព​ ជំងឺ​រាត​ត្បាត​ COVID-១៩; បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​តាម​វិធាន​ការ​គ្រប់​គ្រង​ហានិ​ភ័យ​; ធានា​នូវ​ភាព​សម​ស្រប​ ហ្មត់​ចត់​ និង​ប្រ​សិទ្ធ​ភាព​រវាង​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ ជា​មួយ​វិធាន​ការ​ស្តារ​ឡើង​វិញ​និង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​” ក្រសួង​សុខា​ភិបាល​បាន​សំ​ណូម​ពរ​ដល់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​ទាំង​អស់​ ចង្អុល​ការ​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​ ផ្អាក​ការ​អនុ​វត្ត​រាយ​ការណ៍​សុខា​ភិបាល​ក្នុង​ស្រុក​ (ចំ​ពោះ​ការ​ធ្វើ​ដំណើរ​ក្នុង​ស្រុក​ តាម​ទីតាំង​សា​ធារ​ណៈ​ ភោជ​នីយដ្ឋាន​ជា​ដើម​) ចាប់​ពីសូន្យ​ម៉ោង​ ថ្ងៃ​ ៣០ ខែមេសា​ ឆ្នាំ​ ២០២២។​

បន្ត​រក្សា​នូវ​សកម្ម​ភាព​ត្រួត​ពិនិត្យ​ ឆាប់​រក​ឃើញ​ និង​ស៊ើប​អង្កេត​ វិនិច្ឆ័យ​សំ​បុក​ជំងឺ​ COVID-១៩ ឱ្យ​បាន​ទាន់​ពេល​និង​ប្រ​សិទ្ធ​ភាព​ ត្រូវ​តាម​ការ​ណែនាំ​ ចង្អុល​ការ​របស់​រដ្ឋា​ភិបាល​ គណៈ​ចង្អុល​ការ​ជាតិ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID -១៩ និង​គ្រប់​ក្រសួង​ ផ្នែក​ ដើម្បី​ការ​ពារ​សុខ​ភាព​ប្រ​ជា​ជន​ បន្ត​រក្សា​លទ្ធ​ផល​នៃ​ការ​ប្រ​ឆាំង​ជំងឺ​នាបច្ចុ​ប្បន្ន​ ដោយ​ទិស​ដៅ​កំ​ណត់​យក​សុខ​ភាព​និង​ជីវិត​របស់​ប្រ​ជា​ជន​សំ​ខាន់​បំ​ផុត​និង​ចម្បង​ជាង​អ្វី​ទាំង​អស់​។​

គ្រប់​ភូមិ​ភាគ​ម្ចាស់​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​រាល់​ឯក​សារ​សារ​គមនា​គមន៍​ ក្រើន​រំលឹក​អំ​ពី​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ឱ្យ​សម​ស្រប​ទៅ​នឹង​ស្ថាន​ភាព​បច្ចុប្បន្ន​ និង​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ឱ្យ​បាន​ទាន់​ពេល​។​

ក្រសួង​សុខា​ភិបាល​ បន្ត​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​ផ្តល់​ជូន​ព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​នៅ​លើ​ពិភព​លោក​និង​ក្នុង​ប្រ​ទេស​ ដើម្បី​មាន​វិធាន​ការ​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត​ឱ្យ​បាន​សម​ស្រប​។​

មុន​នោះ​ ក្រសួង​សុខា​ភិបាល​ បាន​ផ្ញើ​សារ​លិខិត​បន្ទាន់​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ខេត្ត​ ក្រុង​ទាំង​អស់​ ដោយ​មាន​ខ្លឹម​សារ​បញ្ជាក់​ច្បាស់​៖ ផ្អាក​ការ​អនុវត្ត​រាយ​ការណ៍​សុខា​ភិបាល​ជំងឺ​ COVID-១៩ ចំ​ពោះ​អ្នក​ឆ្លង​ដែន​នៅ​តាម​ច្រក​ទ្វារ​ព្រំ​ដែន​ប្រ​ទេស​វៀត​ណាម​ ចាប់​ពីសូន្យ​ម៉ោង​ ថ្ងៃ​២៧ ខែមេសា​ ឆ្នាំ​២០២២។​

បន្ត​ការ​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​ឆ្លង​ដែន​ចូល​ប្រ​ទេស​នៅ​តាម​ច្រក​ទ្វារ​ព្រំ​ដែន​ តាម​សេច​ក្ដី​កំ​ណត់​នៃ​អនុក្រឹត្យ​លេខ​៨៩/២០១៨/NĐ-CP របស់​រដ្ឋា​ភិបាល​ ដែល​ចែង​លម្អិត​អំ​ពី​ការ​អនុវត្ត​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​បង្ការ​ ប្រ​ឆាំង​ជំងឺ​ឆ្លង​និង​ការ​ត្រួត​ពិនិត្យ​ជំងឺ​ឆ្លង​នៅ​តាម​ព្រំ​ដែន​៕​  

   យោង​តាម​កាសែត​សុខ​ភាព​និង​រស់​នៅ​-ថាច់​ធី

 

ចែករំលែកអត្ថបទ