បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ទើបចាត់តាំងពិធីបំផុសចលនាប្រឡងប្រណាំងចំណុចកំពូល ជាមួយប្រធានបទ “ពង្រីកស្មារតីទូទាំងប្រទេសតស៊ូប្រយុទ្ធ ប្ដេជ្ញាចិត្តសម្រេចឆ្នើមភារកិច្ចឆ្នាំ ២០២១” សំដៅអំណរខួបអនុស្សាវរីយ៍ ៧៥ ឆ្នាំ ទិវាទូទាំងប្រទេសតស៊ូប្រយុទ្ធ (១៩/១២/១៩៤៦-១៩/១២/២០២១)។
ស្ថាប័ន អង្គភាពនានាចុះកិច្ចសន្យាប្រឡងប្រណាំងនៅក្នុងពិធីបំផុសចលនា។
ខ្លឹមសារនៃការបំផុសចលនាប្រឡងប្រណាំង រួមមាន៖ ស្ថាប័ន អង្គភាពនានា ជំរុញការងារផ្សព្វផ្សាយដល់កម្មាភិបាល យុទ្ធជនទាំង ១០០% យល់ដឹងអំពីព្រឹត្តិការណ៍ អត្ថន័យនិងតម្លៃប្រវត្តិសាស្រ្ត ៧៥ ឆ្នាំទិវាទូទាំងប្រទេសតស៊ូប្រយុទ្ធ; ការបដិសន្ធិ និងប្រវេណីដ៏ត្រចះត្រចង់របស់កងទ័ពប្រជាជនវៀតណាមដ៏អង់អាច; ពង្រីកល្អតួនាទីឈានមុខរបស់កម្មាភិបាល បក្ខជន អង្គការមហាជន រួមចំណែកកសាងអង្គការ បក្សស្អាតស្អំរឹងមាំ គំរូ និងអង្គការមហាជនរឹងមាំ; ប្ដេជ្ញាចិត្តសម្រេចឆ្នើមភារកិច្ចហ្វឹកហាត់; ធានាផ្នែកព័ស្ដុភារ ហិរញ្ញវត្ថុ បច្ចេកទេស សម្រាប់គ្រប់ភារកិច្ច; លើកកម្ពស់ជីវភាពសម្ភារ ស្មារតីកងទ័ព; អនុវត្តល្អការចលនា ប្រឡងប្រណាំងបង្ការ ប្រឆាំង និងយកឈ្នះជំងឺ COVID- ១៩៕
យ្វីអាញ - ថាច់ធី