“ចង្ក្រានបាយមនុស្សធម៌” ត្រូវបានសមាគមសហពន្ធនារីសង្កាត់ទី ៧ ក្រុងត្រាវិញ ខេត្តត្រាវិញ អនុវត្តក្នុងគោលបំណងចែករំលែកការលំបាកដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ មនុស្សចាស់ គ្មានទីពឹង និងគ្រួសារដែលកំពុងរស់នៅតាមផ្ទះសំណាក់ជួបការលំបាកដោយអាស្រ័យជំងឺ COVID- ១៩។
បងប្អូននារី រៀបចំម្ហូបអាហារដាក់ក្នុងប្រអប់។
បងស្រីគឹមធីយ៉ូយ ប្រធានសមាគមសហព័ន្ធនារីសង្កាត់ទី ៧ ឱ្យដឹង៖ “សមាគមបានចលនាសមាជិកចូលរួមក្នុងចង្ក្រានបាយមនុស្សធម៌នេះ គឺសំដៅរួមចំណែកជាកម្លាំងមួយភាគណា ក៏ដូចជាទឹកចិត្តស្មោះសររបស់បងប្អូននារី ដែលបានចូលរួមមុខម្ហូបឆ្ងាញ់ៗ ដើម្បីជួយមាមីងជួបការលំបាកដោយសារជំងឺឆ្លងរាលដាល និងកងកម្លាំងបំពេញការងារប្រឆាំងជំងឺដោយផ្ទាល់ មានឆន្ទៈបន្ថែម រួមចំណែកអនុវត្តល្អភារកិច្ច។ ម្យ៉ាងទៀត ចង្ក្រានបាយនេះថែមទាំងចលនាសមាជិក បងប្អូននារី និងសប្បុរសជន រួមវិភាគទានជាអំណោយ ១៧៣ ចំណែកគិតជាតម្លៃទឹកប្រាក់ជាង ៣៥ លានដុង ដើម្បីផ្តល់ជូនគ្រួសារក្រីក្រ និងគ្រួសារលំបាកខ្លាំង”។
បងប្អូននារី កំពុងដណ្ដាំស្ល។
សមាគមនារីសង្កាត់ ក៏បានចលនាបងប្អូនជាកម្មាភិបាលនារីក្នុងស្ថាប័ន ផ្នែក សាខាសមាគមអនុសង្កាត់ ហើយបានបងប្អូនសមាជិកឧបត្ថម្ភ ដោយផ្លាស់វេនគ្នាដើម្បីចម្អិន ២ ពេល/ថ្ងៃ។ បងស្រីថាច់ធីហ្វាង នៅអនុសង្កាត់ទី ១០ សង្កាត់ទី ៧ ឱ្យដឹង៖ “ខ្ញុំស្ម័គ្រចិត្តឱ្យខ្ចីផ្ទះសម្រាប់បងប្អូនរៀបចំដណ្ដាំស្ល។ ក្នុងមួយថ្ងៃចង្រ្កាន ចម្អិនម្ហូបអាហារដោយឥតគិតថ្លៃជាង ៦០ ចំណែក។ ពិសេសបញ្ជីមុខម្ហូបរបស់បងប្អូនមានច្រើនមុខ ជាទូទៅមានបងប្អូនចូលរួមចម្អិនពី ៥ ទៅ ៧ នាក់។ ក្នុងដំណាក់កាលចម្អិន បងប្អូនទាំងអស់ធានាអនុវត្តយ៉ាងម៉ឺងម៉ាត់វិធានការ ៥K និងរម្ងាប់មេរោគសព្វគ្រប់”។ ក្រោយពីចម្អិនរួច សមាជិកនារី និងសម្ព័ន្ធយុវជននាំគ្នាជួយជញ្ជូនម្ហូបអាហារទៅជូនដល់ដៃប្រជាជន និងកងកម្លាំងប្រចាំការនៅតាមទីតាំងផ្សេងៗ ។ល។ ថ្វីដ្បិតតែនឿយហត់ពិតមែន ប៉ុន្តែបងប្អូននារីជាកម្មាភិបាល និងសមាជិកនារីសង្កាត់ទី ៧ ស្ទើរតែទាំងអស់តែងចូលរួមដោយអស់ពីចិត្ត។ មានសមាជិកខ្លះ មិនត្រឹមតែរួមចំណែកកម្លាំងកាយប៉ុណ្ណោះទេ បងៗថែមទាំងរួមវិភាគទានទឹកប្រាក់ និងសម្ភារៈប្រើប្រាស់ចាំបាច់ដើម្បីឧបត្ថម្ភដល់ចង្រ្កានបាយមនុស្សធម៌ទៀតផង។
សមាគមនារីសង្កាត់ទី ៧ បច្ចុប្បន្នមានសមាជិក ២.៣៣០ នាក់ (ក្នុងនោះ សមាជិកជាជនជាតិខ្មែរស្រូបអត្រា ៣០%)។ ដោយទង្វើការងារជាក់ស្តែង ដូច្នេះ សមាគមសហព័ន្ធនារីសង្កាត់ទី ៧ បាននិងកំពុងសម្តែងនូវតួនាទីយ៉ាងសកម្ម រួមដំណើរជាមួយនឹងប្រព័ន្ធនយោបាយ រួមចំណែកនិងគ្រប់ថ្នាក់ គ្រប់ផ្នែក ច្រានថយក្រោយជំងឺ COVID-១៩ លើភូមិសាស្ត្រ៕
សឺនម៉ាល័យ-លីសៀ