(សុកត្រាំង) មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ សហការជាមួយនឹងសម្ព័ន្ធយុវជនខេត្តសុកត្រាំង ទើបរៀបចំពិធីបំផុសចលនា “ទូទាំងប្រជាជនលត់ដំកាយសម្បទាតាមគំរូអ៊ំហូដ៏មហិមា” ដំណាក់កាល ២០២១-២០៣០ និង” ទិវារត់ Olympic ដើម្បីសុខភាពទូទាំងប្រជាជន” ខេត្តសុកត្រាំង ឆ្នាំ ២០២១ នៅទីលានបាត់ឌាំង ក្រុងសុកត្រាំង។
ទិដ្ឋភាពនៃការចូលរួមរត់សមូហភាព។
បន្ទាប់ពីការបំផុសចលនា មានថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការមហាជននានាក្នុងខេត្ត កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធយុវជន សិស្ស និស្សិត យាយតាវ័យចំណាស់លើភូមិសាស្រ្តក្រុងសុកត្រាំងជាង ១.០០០ រូប បានចូលរួមរត់ចម្ងាយផ្លូវ ១.០០០ ម៉ែត្រ ដើម្បីគាំទ្រការចលនា៕
(បាកលីវ) នៅទីលានហ៊ុងវឿង ក្រុងបាកលីវ ខេត្តបាកលីវ បានប្រារព្ធ ពិធីបំផុសចលនា “ទូទាំងប្រជាជនលត់ដំកាយសម្បទាតាមគំរូអ៊ំហូដ៏មហិមា” ដំណាក់កាល ២០២១-២០៣០ ទិវារត់ Olympic ដើម្បីសុខភាពទូទាំងប្រជាជនខេត្តបាកលីវ ឆ្នាំ២០២១។
សកម្មភាពនេះមានអត្ថន័យដ៏ធំធេង សំដៅលើកទឹកចិត្តប្រជាជនគ្រប់ជាន់ ថ្នាក់ក្នុងខេត្តចូលរួមលត់ដំកីឡាអប់រំកាយ ចូលរួមចលនា “ទូទាំងប្រជាជនលត់ដំកាយសម្បទាតាមគំរូអ៊ំហូដ៏មហិមា” រួមចំណែកលើកកម្ពស់សុខភាព ដើម្បីបម្រើការរៀនសូត្រ ពលកម្ម ផលិត កសាងនិងការពារមាតុភូមិ ត្រូវនឹងស្មារតីនៃពាក្យអំពាវនាវ “លត់ដំកាយសម្បទា - ការពារមាតុភូមិ” “លត់ដំកាយ សម្បទា-ស្ថាបនាប្រទេសជាតិ”។
ក្រោយពិធីបំផុសចលនា មានអ្នកចូលរួម ២.០០០ នាក់មកពីមន្ទីរ គណៈ ផ្នែក អង្គការមហាជន កងកម្លាំងប្រដាប់អាវុធ មហាវិទ្យាល័យ អនុមហាវិទ្យាល័យ វិទ្យាល័យនិងប្រជាជនក្រុងបាកលីវចូលរួមរត់សមូហភាព៕
លីធាន-លីសៀ-មុនី