ឧទ្យានជាតិត្រាមជីម នៅស្រុកតាមណុង ខេត្តដុងថាប ជាទម្រង់រូបភាពបង្រួញនៃតំបន់ដុងថាបមើុយ។ នៅទីនេះមានប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប បំពាក់លក្ខណៈពិសេសនៃតំបន់ព្រែកទន្លេភាគខាងលិច។
ភ្ញៀវទេសចរជ្រើសទិញផលិតផលពិសេសនៅឧទ្យានជាតិត្រាមជីម។
ជិះទូកទស្សនាឧទ្យានជាតិត្រាមជីម និងភ្លក់រសជាតិអាហារបែបសាមញ្ញនៅលើទូក តែងបានភ្ញៀវទេសចរពេញនិយម។
មានបក្សីជាច្រើនប្រភេទនៅឧទ្យានជាតិត្រាមជីម។
ឧទ្យានជាតិត្រាមជីម មានផ្ទៃដីសរុបជាង ៧៥០០ ហិកតា ឋិតនៅលើភូមិសាស្រ្តឃុំ ទីប្រជុំជនចំនួន ៧ នៃស្រុកតាមណុង នោះគឺឃុំតឹងកុងសិញ, ភូឌឹក, ភូ-ថ, ភូថាញ់A, ភូថាញ់B, ភូហ៊េប និងទីប្រជុំជនត្រាមជីម។ បងត្រឿងថាញហាយ នាយករងឧទ្យានជាតិត្រាមជីម ឧទ្ទេសនាម៖ “ឧទ្យានជាតិត្រាមជីម ជាតំបន់ដីដែលមានលក្ខណៈពិសេសក្នុងមួយឆ្នាំមាន ៦ ខែ “គោកគាំងបែកក្រហែង” ៦ ខែទៀត “ទឹកលិចល្ហល្ហេវ”។ នៅទីនេះមានស្រទាប់រុក្ខជាតិយ៉ាងសម្បូរបែប ដោយមានប្រមាណជាង ១៣០ ប្រភេទ។ ប្រភេទសត្វក៏សម្បូរបែប ដូចសត្វស្លាបទឹកមាន ២៣៣ ប្រភេទ មាន ២៥ អម្បូរ ៤៩ ពួក។ ពិសេស ឧទ្យានជាតិត្រាមជីម ជាតំបន់ដីមានប្រភេទសត្វក្រៀលក្បាលក្រហម។ ចំណែកប្រភេទត្រីនៅឧទ្យានជាតិត្រាមជីម ក៏មានលក្ខណៈសម្បូរបែបផងដែរ។ មានទាំងប្រភេទត្រីមួយចំនួននៅក្នុងបញ្ជីក្រហមវៀតណាម ដូចជាៈ ត្រីក្រាយ ត្រីគ្រុំ ត្រីព្រួល ត្រីក្អែក ត្រីគល់រាំង។ល។ “។
ឧទ្យានជាតិត្រាមជីម ជាគោលដៅទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តស្រាវជ្រាវពីធម្មជាតិ។ ផ្នែកទេសចរណ៍ខេត្តដុងថាប មានភាពប៉ិនប្រសប់ក្នុងការទាញយកផលពីឧត្តមភាពធម្មជាតិប្រកបដោយចីរភាព តាមទិសដៅអភិរក្ស។ អាស្រ័យហេតុនេះ ឧទ្យានជាតិត្រាមជីម បានអន្ទងចិត្តភ្ញៀវទេសចរមកពីគ្រប់ទិសទី បណ្ដែតអារម្មណ៍ជាមួយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល។ ជាងនេះទៀត បើភ្ញៀវទេសចរមកកាន់ឧទ្យានជាតិត្រាមជីមក្នុងរដូវទឹកជំនន់ ប្រាដកជាបានយល់ពីទិដ្ឋភាពនៃជំនោរទឹកជំនន់នៅតំបន់ដុងថាបមើុយជាមិនខាន។ ជាពិសេសមកកាន់ទីនេះរដូវទឹកជំនន់ ភ្ញៀវទេសចរនឹងបានភ្លក់រសជាតិអាហារឆ្ងាញ់ៗ បែបស្រុកស្រែ ដូចជា ត្រីផ្ទក់ដុត ត្រីខជ្រលក់ផ្កាព្រលិត ខ្យងចំហុយម្រេច សម្លក្ដាមស្រែក្រៅឆ្នាំង អន្ទង់ចំហុយស្លឹកគ្រៃ ប្រហិតត្រីបំពងងៀតត្រីផ្ទក់ ត្រីត្រឱនខ្លាញ់អាំង និងអាហារឆ្ងាញ់ៗជាច្រើនមុខទៀត បានច្នៃពីឈូកនៅតំបន់ឈូកក្រហមដុងថាប៕
ហាថាញ -ពេជ្រសឿន