យោងប្រសាសន៍លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ខេត្តបានផ្ដល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់ជនរួមជាតិខ្មែរ នៅតាមឃុំចំណុះតំបន់លំបាកជាង ៤០០ពាន់ប័ណ្ណ។ ទន្ទឹមនឹងនោះ ធ្វើឱ្យសុក្រឹតមូលដ្ឋានពិនិត្យព្យាបាលជំងឺនៅតំបន់មានជនរួមជាតិខ្មែររស់នៅច្រើនកុះករ។
បន្ទប់សម្រាកព្យាបាលជំងឺនៃមន្ទីរពហុព្យាបាលតំបន់ឌិញហ្វា តែងស្អាតបាតជានិច្ច។
អនុវត្តកម្មវិធីទិសដៅជាតិស្តីពីការថែទាំសុខភាពនៅតំបន់ជួបលំបាកខ្លាំង ខេត្តគៀងយ៉ាង បានវិនិយោគព្រមៗគ្នាតាំងពីប្រព័ន្ធសុខាភិបាលមូលដ្ឋានរហូតដល់កងកម្លាំងបុគ្គលិកពេទ្យ។ នៅតាមមូលដ្ឋានដែលមានជនជាតិភាគតិចរស់នៅកុះករ ខេត្តបានធ្វើឱ្យសុក្រឹតហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលមូលដ្ឋានរហូតដល់មន្ទីរពេទ្យស្រុក។ លោកត្រឿងវ៉ាន់ភឿក អនុប្រធានការិយាល័យនៃគណៈកម្មាធិការប្រជាជនស្រុកយ៉ុងរៀង ឱ្យដឹង តាមរបាយការណ៍របស់ផ្នែកសុខាភិបាលស្រុក នៅតាមឃុំ ទីប្រជុំជនដែលមានជនរួមខ្មែររស់នៅកុះករ តែងមានដំណាក់សុខាភិបាលសម្រេចបទដ្ឋាន ហើយមានវេជ្ជបណ្ឌិតទទួលបន្ទុក។
ជនរួមជាតិខ្មែរមកកាន់ប្រព័ន្ធសុខាភិបាលមូលដ្ឋាន ដើម្បីព្យាបាលកាន់តែច្រើន ពេលបានផ្ដល់ប័ណ្ណធានារ៉ាប់រងសុខាភិបាល ដំណាក់សុខាភិបាលសម្រេចបទដ្ឋាន និងមន្ទីរពេទ្យថ្នាក់ស្រុកសម្រេចតាមតម្រូវការព្យាបាល។ អ្នកមីងធីញ៉ាញ់ នៅឃុំឌិញហ្វា ស្រុកហ្គក្វាវ ឱ្យដឹង៖ “ខ្ញុំមានជំងឺលើសឈាម ត្រូវលេបថ្នាំរាល់ថ្ងៃ ដូច្នេះខ្ញុំតែងទៅពិនិត្យនិងព្យាបាលនៅមន្ទីរពហុព្យាបាលតំបន់ឌិញហ្វា។ កាលពីមុន កន្លែងនេះជាដំណាក់សុខាភិបាល ឥឡូវត្រូវបានបង្កើនកម្រិតទៅជាមន្ទីរពហុព្យាបាល ម្ល៉ោះហើយមានឧបករណ៍គ្រប់សព្វសម្រាប់ធ្វើរោគវិនិច្ឆ័យនិងព្យាបាលបឋម” ។
លោកយ័ញភុក ឱ្យដឹងបន្ថែម ការវិនិយោគព្រមៗ គ្នានូវកម្មវិធីគម្រោងដោយឡែករបស់រដ្ឋ បានជួយឱ្យជនរួមជាតិខ្មែរផ្លាស់ប្តូរនូវទម្លាប់មិនជឿនលឿន។ ខេត្តគៀងយ៉ាង ផ្គត់ផ្គង់ទឹកស្អាតដល់ជនរួមជាតិខ្មែរក្រីក្រនៅរាត់រាយចំនួន ៧.៩១០ គ្រួសារ បង្កើនអត្រាគ្រួសារប្រើប្រាស់ទឹកស្អាតពី ៧៧,៩២% ក្នុងឆ្នាំ ២០១៤ កើនឡើងជាង ៨៨% នៅឆ្នាំ ២០២០ ។ ផ្ដើមពីនោះ គ្រួសារទាំងនេះឈប់ប្រើប្រាស់ទឹកព្រែក ដូច្នេះកាត់បន្ថយបានជំងឺច្រើនប្រភេទ។ ខេត្តចង្អុលការផ្នែកសុខាភិបាលពង្រឹងការបណ្តុះបណ្តាល បំប៉នមុខជំនាញវិជ្ជាជីវៈដល់កងជួរបុគ្គលិកពេទ្យនៅមូលដ្ឋាន។ ផ្ដើមពីនោះ ធានាការអនុវត្តបានល្អការងារពិនិត្យព្យាបាលជំងឺជូនប្រជាជនតំបន់ជនជាតិភាគតិចតាំងពីថ្នាក់មូលដ្ឋាន៕
ហាថាញ-ទីទុយ