ឆ្នាំ២០២០ កងកម្លាំងនគរបាលខេត្តសុកត្រាំង ផ្តុំកម្លាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការវាយសម្រុកចំណុចកំពុលចំនួន ២ លើក បង្រ្កាបឧក្រិដ្ឋកម្មនិងធ្វើការឆែកឆេរនៅតាមទីតាំង មុខសញ្ញាដែលសង្ស័យប្រព្រឹត្តបទល្មើសនិងបំពានច្បាប់ បង្កើតសំណុំរឿងពិសេសចំនួន ៥០ និងផែនការវិជ្ជាជីវៈជាច្រើនទៀត ដើម្បីប្រយុទ្ធប្រឆាំង ចាត់វិធានការ; ឃាត់ខ្លួននិងវិនិច្ឆ័យមុខសញ្ញា ៤៩៣ នាក់ បណ្តឹងតាមផ្លូវច្បាប់ចំនួន ១៧៧ ករណី ដោយមានជនជាប់ចោទចំនួន ១៧៩ នាក់។ល។ នគរបាលខេត្ត ក៏បានកសាងទីតាំងចំនួន ២៩ កន្លែង និងពង្រីកបាន ១០ ទម្រង់ធ្វើសកម្មភាពបង្ការប្រឆាំងបទល្មើស និងកម្ចាត់បាបគ្រោះសង្គមតាមប្រព័ន្ធ Zalo មានប្រសិទ្ធភាព។ល។
អនុរដ្ឋមន្រ្តីក្រសួងនគរបាល ឡេតឹងតើយ ជូនទង់ប្រឡងប្រណាំងឆ្នើមដល់សមូហភាពចំនួន ៤ ចំណុះនគរបាលសុកត្រាំង។
ក្នុងសន្និបាតបូកសរុបការងារនគរបាលខេត្តសុកត្រាំងឆ្នាំ ២០២០ និងផ្សព្វផ្សាយទិសដៅ ភារកិច្ចឆ្នាំ ២០២១ អនុរដ្ឋមន្រ្តីក្រសួងនគរបាល ឡេតឹងតើយ បានសំណូមពរដល់នគរបាលខេត្ត គប្បីផ្តុំកម្លាំងអនុវត្តយ៉ាងម៉ឺងម៉ាត់សេចក្តីសម្រេចចិត្ត បទបញ្ជារបស់គណៈកម្មាធិការបក្ស-ក្រសួងនគរបាល ក្ដាប់ច្បាស់កម្មវិធីធ្វើសកម្មភាពតាមភារកិច្ច ដំណោះស្រាយចំនួន ១០ និងចំណុចសំខាន់ ភាពទម្លុះទម្លាយចំនួន ៣ របស់ក្រសួងនគរបាល។ ជាពិសេស គឺផ្តុំកម្លាំងអនុវត្តយ៉ាងប្តូរផ្តាច់វិជ្ជាជីវៈមូលដ្ឋាន នេះគឺជាចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ៗ ភាពទម្លុះទម្លាយចំនួន ៣ ដែលក្រសួងនគរបាលបានដាក់ចេញក្នុងឆ្នាំ ២០២១ ៕
យ្វីអាញ់-លីសៀ