កីឡា - ទេសចរណ៍ ទេសចរណ៍

14/12/2020 - 15:41

សម្រស់​និញកេវ​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខណ្ឌ​និញ​កេវ​ ក្រុង​កឹង​ធើ ទើប​សហការ​ជាមួយ​នឹង​មន្ទីរ​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​ក្រុង​ ចាត់​តាំង​ “ទិវា​បុណ្យ​ទេស​ចរណ៍-រាត្រី​បណ្តែត​ប្រ​ទីប​និញ​កេវ​ ” ឆ្នាំ​ ២០២០ នៅ​រមណី​យដ្ឋាន​កំ​ពង់​ផែនិញ​កេវ​។​ នៅ​ក្នុង​ពិធីនេះ​ មាន​រៀប​ចំ​សកម្ម​ភាព​គួរ​ជាទីទាក់​ទាញ​ជាច្រើន​ ពិសេស​គឺឈុត​សម្តែង​ពន្លឺ​ភ្លើង​ពណ៌​ “រាត្រី​តីដូក្នុង​ក្ដី​ស្រមៃ​”។​

សម្រស់​និញ​កេវ​ ក្នុង​រាត្រី​បុណ្យ​ទេស​ចរណ៍-បណ្តែត​ប្រ​ទីប​។​

ទិវាបុណ្យ​ទេ​សចរណ៍-រាត្រី​បណ្តែត​ប្រ​ទីប​និញ​កេវ​ ជាសកម្ម​ភាព​ប្រ​ព្រឹត្ត​ឡើង​ប្រ​ចាំ​ឆ្នាំ​ ដើម្បី​ឧទ្ទេស​នាម ផ្សព្វ​ផ្សាយ​អំ​ពី​ទេស​ចរណ៍​កឹង​ធើនិយាយ​ដោយ​ឡែក​ និង​លក្ខណៈ​វប្បធម៌​ដ៏​ពិសេស​នៃ​តំ​បន់​ដែន​ដី​សណ្ត​គឺវ​ឡុង​។​ ទិវា​បុណ្យ​ទេស​ចរណ៍ មាន​ចាត់​តាំង​កម្ម​វិធី​សម្បូរ​បែប​ រួម​មាន៖ ពិធី​បុណ្យ​ពន្លឺ​ភ្លើង​ពណ៌​ ពិធី​ប្រ​ឡង​បណ្តែត​ប្រ​ទីប ល្បែង​ប្រ​ជា​ប្រិយ​ ប្រ​គុំ​តន្រ្តី​ដង​ផ្លូវ​ សិល្បៈ​ចម្រៀង​តាយតឺ កម្ម​វិធី​សិល្បៈ​ “ដិត​ដាម​ដោយ​មនោ​សញ្ចេត​នា​ភូមិ​ស្រុក​”។​ ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​អ្នក​ចម្ការ​ធ្វើ​ទេស​ចរណ៍ ទិវា​បុណ្យ​នៅ​មាន​ល្វែង​តាំង​ពិ​ព័រណ៍​ផ្សព្វ​ផ្សាយ​ពី​រូប​ភាព​ទេស​ចរណ៍​ទូទាំង​ប្រ​ទេស​ អេកូទេស​ចរណ៍ ទេស​ចរណ៍​តំ​បន់​ចម្ការ​ក្រុង​កឹង​ធើ និង​ល្វែង​ដាក់​តាំង​សាក​ល្បង​ជា​ច្រើន​ទៀត​។​ល។​

បង​ដាវ​វ៉ាន់​ថៀង នៅ​ទីប្រ​ជុំ​ជន​កើ-ដ ស្រុក​កើ-ដ ចូល​រួម​កម្សាន្ត​ទិវា​បុណ្យ​ទេស​ចរណ៍។​ បង​ថៀង ឱ្យ​ដឹង​៖ “ខ្ញុំ​ប្រ​ញាប់​មក​ជ្រើស​កន្លែង​អង្គុយ​ ដើម្បី​ងាយ​ទស្សនា​ការ​បណ្តែត​ប្រ​ទីប។​ នេះ​គឺជា​ឆ្នាំ​ទី ៣ ខ្ញុំ​មក​កម្សាន្ត​ទិវា​បុណ្យ​ទេស​ចរណ៍​ជា​មួយ​គ្រួ​សារ​ ពិសេស​បំ​ផុត​គឺការ​បណ្តែត​ប្រ​ទីប​ញាុំង​ឱ្យ​កំ​ពង់​ផែ​និញ​កេវ​ស្រស់​ស្អាត​មែន​ទែន​”។​ ទិវា​បុណ្យ​ទេស​ចរណ៍​ប្រ​ព្រឹត្ត​ឡើង​នូវ​សកម្ម​ភាព​សម្បូរ​បែប​ ម៉្លោះ​ហើយ​ ភ្ញៀវ​ទេស​ចរ​អាច​ជ្រើស​រើស​តាម​ចំ​ណង់​ចំ​ណូល​ចិត្ត​នូវ​ទម្រង់​សម​ស្រប​ដើម្បី​ចូល​រួម​កម្សាន្ត​។​ បង​ស្រី​ហូធី​ធ្វីវឹង​ នៅ​ខណ្ឌ​ទី ១ ក្រុង​ហូជីមិញ​ បាន​កក់​បន្ទប់​ទុក​មុន​នៅ​សណ្ឋា​គារ​និញ​កេវ​ ១ ។​ ពី​បង្អួច​សណ្ឋា​គារ​ បង​ស្រី​អាច​ទស្សនា​ទិដ្ឋ​ភាព​ “រាត្រី​តីដូ​ក្នុង​ក្ដី​ស្រមៃ​”។​ ព្រឹក​ឡើង​ បង​ស្រី​ដើរ​ទស្សនា​ល្វែង​ដាក់​តាំង​ពិព័រណ៍​ និង​ធ្វើ​ដំ​ណើរ​ទៅ​កម្សាន្ត​ចម្ការ​ផ្លែ​ឈើ​នៅ​ផុង​ដៀង​ រួច​ឆៀង​ចូល​មណ្ឌល​សមាធិ​ត្រុក​ឡឹម​។​ បង​ស្រី​វឹង​ ឱ្យ​ដឹង​៖ “ខ្ញុំ​ជ្រើស​ទៅ​កម្សាន្ត​ចម្ការ​ផ្លែ​ឈើ​ជិន​ហុង​ ពី​ព្រោះ​ ខ្ញុំ​ឮ​ថា​មាន​មុខ​ម្ហូប​ “មាន់​ស្រុក​ចំ​ហុយ​ជា​មួយ​ផ្លែ​ផ្ញៀវ”។​ ផុងដៀង គឺជា​តំ​បន់​ផ្លែ​ផ្ញៀវ​ហា​ចូវ​ ទើប​ខ្ញុំ​ចង់​នាំគ្រួ​សារ​ទៅ​ភ្លក់​មុខ​ម្ហូប​នេះ​។​ ពេល​ទទួល​ទាន​មុខ​ម្ហូប​នេះ​ ពិត​ជាឆ្ងាញ់​មែន​!”។​

តាម​ប្រ​សាសន៍​លោក​ង្វៀង​ង៉ុក​អាញ់ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខណ្ឌ​និញ​កេវ​ មាន​ភ្ញៀវ​ទេស​ចរ​រាប់​ពាន់​លើក​នាក់​មក​ទស្សនា​កម្សាន្ត​”ទិវា​បុណ្យ​ទេស​ចរណ៍-រាត្រី​បណ្តែត​ប្រ​ទីប​និញ​កេវ​” ប្រ​ការ​នេះ​បាន​បញ្ជាក់​ច្បាស់​ពី​ភាព​ជោគ​ជ័យ​នៃ​ទិវា​បុណ្យ​។​ នេះ​គឺជា​កម្លាំង​ចលករ​ដើម្បី​ខណ្ឌ​និញកេវ​ បន្ត​ផ្សព្វ​ផ្សាយ​អំ​ពី​និញ​កេវ​និយាយ​ដោយ​ឡែក​ និង​ក្រុង​កឹង​ធើ និយាយ​រួម​៕

ហា​ថាញ់-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សម្រស់​និញ​កេវ