រយៈពេលកន្លង ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង បានផ្នែកអប់រំខេត្តយកចិត្តទុកដាក់វិនិយោគកសាងសាលារៀន និងបណ្តុះបណ្ដាលកម្មាភិបាលគ្រប់គ្រងគ្រូបង្រៀន ម្ល៉ោះហើយគុណភាពបង្ហាត់បង្រៀនកាន់តែបានលើកកម្ពស់។
សាលាបឋមសិក្សា អនុវិទ្យាល័យភូមី សម្រេចបទដ្ឋានជាតិកម្រិត ១ ។
ភូមីជាឃុំលំបាកខ្លាំង មានជនជាតិខ្មែររស់នៅជាង ៩២%។ ឆ្នាំ ២០០៣ អតីតប្រធានរដ្ឋ ត្រឹងឌឹកលឿង បានកសាងសាលាអនុវិទ្យាល័យជូនដល់ឃុំភូមី។ សាលារួមមាន ២០ បន្ទប់ ក្នុងនោះ បន្ទប់រៀនមាន ១០ បន្ទប់។ មធ្យមភាគក្នុងមួយឆ្នាំមានសិស្សរៀនប្រមាណជាង ៤៦០ នាក់ ក្នុងនោះ សិស្សខ្មែរជាង ៩៨% ។ កាលពីខែតុលា ឆ្នាំ ២០២០ សាលាបានរួមបញ្ចូលជាសាលាបឋមសិក្សាអនុវិទ្យាល័យភូមី។
តាមប្រសាសន៍ លោកថាច់មិញឡៃ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភូមី អាស្រ័យភូមិសាស្រ្តឃុំធំទូលាយ មានទីតាំង សាលាច្រើនកន្លែង ម្ល៉ោះហើយបានរួមបញ្ចូលសាលាបឋមសិក្សាជាមួយនឹងអនុវិទ្យាល័យ។ បច្ចុប្បន្ន ទីតាំងសាលារៀនចំនួន ៤ នៅកម្រិតមតេ្តយ្យ បឋមសិក្សា និងអនុវិទ្យាល័យរបស់ឃុំ បានកសាងយ៉ាងសមរម្យ ក្នុងនោះ មានទីតាំងសាលាចំនួន ៣ បានសម្រេចបទដ្ឋានជាតិ។ ដោយឡែកសាលាបឋមសិក្សា អនុវិទ្យាល័យភូមី សម្រេចបទដ្ឋានជាតិកម្រិត ១ ។ អត្រាកៀរគរសិស្សក្នុងកម្រិតអាយុចូលរៀនរបស់ឃុំ មធ្យមភាគសម្រេចបាន ៩៩% ហើយគុណភាពអប់រំកាន់តែបានលើកកម្ពស់។ល។ រៀងរាល់ឆ្នាំ អត្រាសិស្សគ្រាន់បើ និងពូកែរបស់សាលាបឋមសិក្សា អនុវិទ្យាល័យភូមីសម្រេចបានជិត ៣០% និងអត្រាសិស្សឡើងថ្នាក់ជាង ៩០%។ បច្ចុប្បន្ន គ្រូបង្រៀនរបស់សាលាបានអនុវត្តបច្ចេកវិទ្យាព័ត៌មាន ក្នុងការបង្ហាត់បង្រៀន ហេតុនោះគុណភាពអប់រំសម្រេចបានខ្ពស់បង្គួរ។
លោកគ្រូអុងវិញត្រឿង នាយកសាលាបឋមសិក្សាអនុវិទ្យាល័យភូមី ឱ្យដឹង៖ “គុណភាពអប់រំរបស់សាលាកាន់តែបានលើកកម្ពស់ គឺអាស្រ័យផ្ទៃក្នុងសាមគ្គី និងចាត់ទុកគុណភាពបង្ហាត់បង្រៀនជាកត្តាចម្បង។ លោកគ្រូអ្នកគ្រូតែងលើកកម្ពស់ការទទួលខុសត្រូវ ជ្រើសរើសវិធានការល្អបំផុត និងសមស្របជាមួយនឹងកម្រិតវិជ្ជាសិស្សដើម្បីបង្ហាត់បង្រៀន។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ជួយដល់សិស្សជួបលំបាក បង្រៀនបំប៉នបន្ថែមដល់សិស្សរៀនខ្សោយ ម្ល៉ោះហើយផ្តល់ក្តីជំនឿដល់សិស្សនឹងនរចិត្តរៀនសូត្រ។ ក្នុងអំឡុង ៥ ឆ្នាំមកនេះ សិស្សថ្នាក់ទី ៩របស់សាលាបឋមសិក្សាអនុវិទ្យាល័យភូមី ប្រឡងជាប់ចូលវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿងសុកត្រាំង សម្រេចអត្រាជាង ៩០%”៕
លីធាន-វិមាន