(ក្រុងកឹងធើ) គណៈជនជាតិក្រុងកឹងធើ ទើបមានផែនការអនុវត្តគោលនយោបាយឧបត្ថម្ភប្រាក់សិក្សាដល់សិស្ស និស្សិតជាជនជាតិភាគតិច ឆ្នាំសិក្សា២០២០-២០២១។
តំណាងកាសែតកឹងធើ ជូនអំណោយអាហារូបករណ៍ដល់សិស្សជនជាតិខ្មែរសង្វាតរៀនសូត្រនៃសាលាវិទ្យាល័យជនជាតិអន្តេវាសិកក្រុងកឹងធើ ឆ្នាំសិក្សា២០១៩-២០២០។
ឆ្លងតាមរយៈនោះ ចាប់ពីថ្ងៃ១៥ ខែកញ្ញាដល់ថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ គណៈជនជាតិក្រុងកឹងធើនឹងទទួលលិខិតស្នើសុំឧបត្ថម្ភប្រាក់សិក្សាចំពោះសិស្ស និស្សិតជាជនជាតិភាគតិច ដែលឆ្លើយតបនូវលក្ខឋានដូចតទៅ៖ សិស្សជនជាតិភាគតិចកំពុងរៀននៅសាលាមធ្យមសិក្សាវិជ្ជាជីវៈមធ្យមសិក្សាជំនាញ (ប្រមូលផ្តុំ) ក្នុងនិងក្រៅក្រុង មានឪពុកម្តាយជាជនជាតិភាគតិច មានឪពុកឬម្តាយជាជនជាតិភាគតិច មានបញ្ជីគ្រួសារស្នាក់នៅក្រុងកឹងធើ គ្រួសារឋិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារគោលនយោបាយ (ជាកូនរបស់យុទ្ធជនពលី កូនរបស់យុទ្ធជនពិការ កូនរបស់វីរ:កងកម្លាំងប្រដាប់អាវុធប្រជាជន កូនរបស់វីរពលកម្ម) ។ និស្សិតកំពុងរៀនតាមប្រព័ន្ធសិក្សាធ្វើការបណ្តើរ រៀនបណ្តើរ មិនឋិតក្នុងមុខសញ្ញាទទួលផលគោលនយោបាយនេះ។ និស្សិតជាជនជាតិភាគតិច កំពុងរៀនមហាវិទ្យាល័យ អនុមហាវិទ្យាល័យ មានឪពុកម្តាយជាជនជាតិភាគតិច មានឪពុក ឬម្តាយជាជនជាតិភាគតិច ហើយជាមុខសញ្ញាមួយក្នុងចំណោមមុខសញ្ញាដូចតទៅនេះ៖ កូនរបស់យុទ្ធជនពលី កូនរបស់យុទ្ធជនពិការ កូនរបស់វីរ:កងកម្លាំងប្រដាប់អាវុធប្រជាជន កូនរបស់វីរពលកម្ម កំពុងរៀនមហាវិទ្យាល័យ (រៀបរយ) អនុមហាវិទ្យាល័យ (រៀបរយ) ក្នុងនិងក្រៅក្រុង មានបញ្ជីគ្រួសារស្នាក់នៅក្រុងកឹងធើ។ និស្សិតជាជនជាតិភាគតិច ឋិតក្នុងក្របខណ្ឌ គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ កំពុងរៀនមហាវិទ្យាល័យ អនុមហាវិទ្យាល័យមិនឋិតក្នុងមុខសញ្ញាទទួលផលគោលនយោបាយនេះឡើយ៕
ហាត្រេវ-មុនី