01/06/2020 - 14:55

ជូន​វិញ្ញា​បនបត្រ​ប្រ​ឡង​ពុទ្ធិ​កប​ឋមសិក្សា​ដល់​សមណ​សិស្ស​ចំ​នួន​ ៤​៨​ អង្គ​

ព្រះ​ឧបជ្ឈាយ៍ តាំង​ណូ ជូន​វិញ្ញា​បនបត្រ​ពុទ្ធិ​កប​ឋមសិក្សា​ដល់​សមណ​សិស្ស​។​

សុក​ត្រាំង​៖ សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង​ បាន​សហកា​រជាមួយ​ការិ​យាល័យ​អប់​រំនិង​បណ្តុះ​បណ្តា​ល​ស្រុក​ចូវ​ថា​ញ់ ខេត្ត​សុក​ត្រាំង​ រៀប​ចំ​ប្រ​ឡងពុទ្ធិកប​ឋមសិក្សា​ (បាលី​រង​) ឆ្នាំ​សិក្សា​ ២​០១​៩​-២​០២​០ នា​មណ្ឌល​វត្ត​ចំ​ប៉ាវន្នា​រាម ឃុំ​ភូតឹង​។​ មាន​បេ​ក្ខសមណ​សិស្ស​ចំ​នួន​ ៥​២​ អង្គ​ ដែល​និមន្ត​មក​ពី​វត្ត​នា​នា​ក្នុង​ខេត្ត​ចូល​រួម​។​ វិញ្ញា​សាប្រ​ឡង​រួម​មា​ន៖ ប្រែធម្ម​បទ​ដ្ឋកថា​ វេយ្យា​ករ​ណ៍បាលី​ សរ​សេរ​តាម​អាន វេយ្យា​ករ​ណ៍ខ្មែរ​ ពុទ្ធ​ប្បវត្តិ​ ព្រះ​វិន័យ​ គណិត ​និង​ភាសា​វៀត​។​ លទ្ធ​ផលសមណ​សិស្ស​បានប្រ​ឡង​ជាប់​ចំ​នួន​៤​៨​អង្គ​ ស្រូប​អត្រា​ ៩២,៣% និង​សមណ​សិស្ស​បាន​ទទួល​ស្គាល់​បញ្ចប់​កម្ម​វិធី​បឋម​សិក្សា ​១​០០% ។​

តាម​ថេរដី​កា​ព្រះ​ឧបជ្ឈាយ៍ ថាច់​ហូន អនុប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ ពិធ​ីប្រ​ឡង​ដើម្បី​វាយ​តម្លៃ​ការ​បង្ហា​ត់​បង្រៀន​និង​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ ក្រោយ​រយៈ​កាល​៣​ឆ្នា​ំ​សិក្សា​ថ្នា​ក់​ពុទ្ធិ​កប​ឋមសិក្សា​តាម​វត្ត​ខ្មែរ​នា​នា​ក្នុងខេត្ត​។​ ក្នុង​ពិធីបិទ​វគ្គ​សិក្សា​ គណៈ​កម្ម​ការ​ចាត់​តាំង​ពិធីប្រ​ឡង​ បាន​ប្រ​គេន​រង្វាន់ ​៦​ ចំ​ណែក​ដល់​សមណ​សិស្ស​ដែល​មាន​ពិន្ទុ​ខ្ពស់​បំ​ផុត​៕​ 

               លីធាន​-លីសៀ

ចែករំលែកអត្ថបទ