06/01/2020 - 10:13

ជូន​អំ​ណោយ​២​៦​០​ចំ​ណែក ​ដល់​គ្រួ​សារ​គោ​ល​នយោ​បាយ​ គ្រួ​សារ​លំ​បាក​ សិស្ស​ និស្សិត​ក្រី​ក្រជម្នះ​លំ​បាក​

ឈុត​សម្តែ​ង​សិល្បៈ​ ៉មនោសញ្ចេតនាយ្វៀងហាយឆ្នាំ២០១៩​”។​

នៅ​មជ្ឈ​មណ្ឌល​អគ្គិ​សនី​យ្វៀង​ហាយ​ ទី​រួម​ខេត្ត​យ្វៀង​ហាយ​ ខេត្ត​ត្រា​វិញ អគ្គ​ក្រុម​ហ៊ុន​ចែក​ចាយ​អគ្គិសនី​១​ សហ​កា​រជា​មួយ​នឹង​អគ្គ​ក្រុម​ហ៊ុន​ដុង​បាក់​-ក្រ​សួង​ការ​ពារ​ប្រ​ទេស​ រៀប​ចំ​កម្ម​វិធី​សម្ដែង​សិល្បៈ​ “មនោ​សញ្ចេត​នា​យ្វៀង​ហាយ​ឆ្នាំ​២​០​១​៩​”។​ ការ​រៀប​ចំ​កម្ម​វិ​ធី​សំ​ដៅអបអរសាទរ៦​៥​ឆ្នាំ​ ទិវា​ប្រ​វេណី​ផ្នែក​អគ្គិ​សនី​វៀត​ណាម និង​៧​៥​ឆ្នាំ​ទិវា​បង្កើត​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម និង​ការដឹង​គុណ​វីរ​មា​តា​វៀត​ណាម គ្រួ​សារ​គោ​ល​នយោ​បាយ​ ព្រមទាំងការឧបត្ថម្ភ​សិស្ស​ និស្សិត​ក្រី​ក្រជម្នះ​លំ​បាក​ក្នុង​ការ​សិក្សា​។​

គណៈ​ចាត់​តាំង​បាន​ជូន​អំ​ណោយ​២​៦​០​ចំ​ណែក​ ដល់​គ្រួ​សារ​គោ​ល​នយោ​បាយ​ គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ព្រម​ទាំង​លើ​កសរ​សើរ​សិស្ស​ និស្សិត​ក្រី​ក្រ​ជម្នះ​លំ​បាក​លើ​ភូមិ​សាស្រ្ត​ឃុំ​យឹងថា​ញ់ ទី​រួម​ខេត្ត​យ្វៀង​ហាយ​ និង​ឃុំ​ដុង​ហាយ​ ស្រុក​យ្វៀង​ហាយ​ សរុប​តម្លៃ​ទឹក​ប្រាក់​២​៨​០​លាន​ដុង​៕

សឺន​ម៉ា​ល័យ​-មុនី

ចែករំលែកអត្ថបទ