ប្រសិនបើមានឱកាសមកកាន់ស្រុកហងដឹក ខេត្តគៀងយ៉ាងមិត្តគួរឆៀងចូលមណ្ឌលកេរដំណែលហងដឹក ដើម្បីយល់ដឹងបន្ថែមអំពីវីរយុទុ្ធនារី ផាងធីរ៉ាង ជាមួយនឹងឈ្មោះហៅគួរជាទីរាប់អាន នោះគឺ"បងស្រីសឺ"។
មណ្ឌលផ្នូរបងស្រីសឺ។
ចាប់ពីផ្លូវជាតិ៨០ ធ្វើដំណើរតាមដងផ្លូវពីមជ្ឈមណ្ឌលស្រុករហូតដល់ឃុំថូស៊ើង យើងនឹងប្រាកដជាទៅដល់មណ្ឌលកេរដំណែលហងដឹកពុំខាន។ មណ្ឌលកេរដំណែលបានកសាងនៅឆ្នាំ២០០២ មានផ្ទៃដីសរុប២២.០០០ម២ នៅជើងភ្នំហងមែ។មណ្ឌលកេរដំណែលប្រវត្តិសាស្រ្តបាហង ត្រូវបានអភិរក្ស ជួសជុលផ្នែកសំណង់ចំនួន២៧។ ចំណុចសំខាន់របស់មណ្ឌលកេរដំណែល គឺផ្នូរសព របស់វីរយុទ្ធនារីផាងធីរ៉ាង (ជាតួអង្គដែលអ្នកនិពន្ធអាញ់ឌឹក បង្កើតឡើងតួអង្គ"បងស្រីសឺ" ក្នុងរឿងប្រលោមលោក "ហងដឹក"។ ផ្នូរប្រក់ក្បឿងរចនាដំបូលកោងតាមបុរាណស្រដៀងនឹងកូនវិហារអមដោយសសរទ្រមាំមួនចំនួន១២ដើម។
រណ្ដៅគ្រាប់បែកB៥២ ឥឡូវក្លាយជាស្រះដាំផ្កាព្រលិត។
ផ្ដើមពីប្រភពឯកសារនៅមណ្ឌលកេរ ដំណែល ហងដឹកគឺជាមូលដ្ឋានបដិវត្តន៍សម័យសង្រ្គាមប្រឆាំងអាមេរិក និងជាកន្លែងឈប់សំចតនៃផ្លូវ១Cកាលពីសម័យមុន អាស្រ័យកម្លាំងយុវជនស្ម័គ្រចិត្តតំបន់តីណាមបូទទួលបន្ទុក។ នៅហងដឹក ខាងមុខគឺសមុទ្រល្វឹងល្វើយ អមដោយជំនោរខ្យល់នៅខាងក្រោយគឺកំពូលភ្នំហងមែខ្ពស់ត្រដឹម។ ក្នុងប៉ុន្មានឆ្នាំផ្ទុះសង្រ្គាមខ្លាំង មូលដ្ឋានហងដឹកត្រូវបានចាត់ទុកជាកំពែងការពារដ៏រឹងមាំអាស្រ័យទឹកចិត្តស្មោះត្រង់ និងការប្ដេជ្ញាចិត្តមិនចុះញមរបស់កងទ័ពប្រជាជនយើងដែលប្រឈមនឹងគ្រាប់កាំភ្លើងគ្រាប់បែករបស់សត្រូវ។ ភាពអង់អាចក្លាហានរបស់ប្រជាជនហងដឹក ត្រូវបានកត់ត្រាលើផ្ទាំងថ្មក្រានិក២ផ្ទាំង មានចារឹកឈ្មោះយុទ្ធជនពលី៩៦៧រូប បញ្ឈរនៅលើខ្នងភ្នំ។ នៅចំកណ្តាលកេរដំណែលគឺរណ្ដៅគ្រាប់បែកB៥២ដ៏ជ្រៅ ត្រូវបានកែធ្វើជាស្រះដាំផ្កាព្រលឹត។ល។ ចាប់តាំងពីខ្លោងទ្វារចូល មានដើមផ្កាចំប៉ីដាំជាជួរ បង្កជាសោភណភាពស្រស់ស្អាតសមសួន ប្រៀបបានដូចជា "បងស្រីសឺ" ដ៏អង់អាចក្លាហាន។ បងស្រីង្វៀនធ្វីវី មកពីក្រុងកឹងធើ ឱ្យដឹង៖ "នាងខ្ញុំមិនអាចសន្និដ្ឋានបាននូវការបាត់បង់ និរាសព្រាត់ប្រាស់ ខ្លោចផ្សារដែលអ្នកជំនាន់មុនទទួលរងក្នុងសម័យសង្រ្គាមសង្រ្គោះជាតិ។ នៅពេលអានឈ្មោះយុទ្ធជនពលី និងស្ដាប់ការបរិយាយអំពីការទុក្ខលំបាក នាងខ្ញុំកាន់តែកោតគោរពថែមទៀតនូវអ្វីៗដែលអ្នកជំនាន់មុនបានពលី ដើម្បីប្តូរយកជីវភាពសម្បូរសប្បាយដូចសព្វថ្ងៃ"។ ប្រវត្តិសាស្រ្តបានកត់ត្រា នៅហងដឹកធ្លាប់ជួបប្រទះសង្រ្គាមធំ៣លើក ក្នុងមួយលើកៗអូសអន្លាយពី២ដល់៤ខែ មានយុទ្ធជនបដិវត្តន៍ជាច្រើនបានពលីជីវិតក្នុងរូងនៅបាហង។
បងស្រីសឺ មានកំណើតនៅឃុំលឿងភី ស្រុកទ្រីតូង ខេត្តអាងយ៉ាង។ បងស្រីសឺចូលរួមបដិវត្តន៍តាំងពីឆ្នាំ១៩៥០។ ឆ្នាំ១៩៦២ បងស្រីត្រូវខ្មាំងចាប់តាមដងផ្លូវពេលបំពេញភារកិច្ច រងការវាយសួរចម្លើយ និងពលីជីវិតនៅជើងភ្នំហងដឹក ក្នុងជន្មាយុ២៥ឆ្នាំ។ បងស្រីសឺ គឺជានារីគំរូមួយរូបនៃនារីណាមបូក្នុងសម័យសង្រ្គាមប្រឆាំងអាមេរិក ជាមួយនឹងភាពអង់អាចក្លាហានមិនចុះញម៕
ហាថាញ់ - ថាច់ធី