ខេត្តអានយ៉ាង បាកលីវ និងខេត្តត្រាវិញ រៀបចំយ៉ាងឱឡារិកមហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិចលើកទី៣ ឆ្នាំ២០១៩ ។
លោក ឡេសើុងហាយ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិប្រគេន និងជូនប័ណ្ណសរសើររបស់គណៈកម្មាធិការជនជាតិ ដល់ព្រះសង្ឃនិងបុគ្គល សមូហភាពនៅក្នុងមហាសន្និបាតជនជាតិភាគតិចខេត្តបាកលីវ លើកទី៣ ឆ្នាំ២០១៩ ។ រូប ៖ លីធាន
លោកង្វៀនថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងប្រគេន និងជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ដល់ព្រះសង្ឃ និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការកសាងធ្លុងសាមគ្គីជនជាតិនៅមូលដ្ឋានដំណាក់កាល២០១៤-២០១៩។
រូបថត៖ កាសែតជនជាតិ
ជាមួយប្រធានបទ “បណ្តាជនជាតិសាមគ្គី ពង្រីកកម្លាំងផ្ទៃក្នុងសមាហរណកម្មនិងអភិវឌ្ឍន៍” មហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិចនៅភូមិភាគនីមួយៗ សំដៅវាយតម្លៃលទ្ធផលអនុវត្តលិខិតប្ដេជ្ញាចិត្តនៃមហាសន្និបាតបណ្តាជនជាតិភាគតិចលើកទី២ ឆ្នាំ២០១៤។ ទន្ទឹមនឹងនោះ ធ្វើការដកពិសោធន៍ កំណត់ទិសដៅការងារ និងដំណោះស្រាយដើម្បីអនុវត្តការងារជនជាតិនិងគោលនយោបាយជនជាតិរហូតដល់ឆ្នាំ ២០២៤ ។
តាមនោះ អានយ៉ាងគឺជាខេត្តមួយដែលមានទាំងវាលរាប មានទាំងភ្នំ ដោយមានជនជាតិភាគតិចចំនួន២៩ រួមរស់ជាមួយគ្នា។ ចំនួនប្រជាជនទូទាំងខេត្ត (ឆ្នាំ២០១៨) ប្រមាណ២,១៦៤លាននាក់ ដោយមាន៥៤៣.៧៦៤គ្រួសារមានជនជាតិភាគតិចចំនួន១១៩,២១៩នាក់ (ស្មើនឹង៥,២៦% នៃប្រជាជនទូទាំងខេត្ត) គឺ២៨.៤៨១គ្រួសារ។ អត្រាគ្រួសារក្រីក្រជាជនជាតិភាគតិច ចាប់តាំងពីឆ្នាំ២០១៤ដល់២០១៥ ជាមធ្យមថយចុះ២,១៥%/ឆ្នាំ; ចាប់ពីឆ្នាំ២០១៦ ដល់២០១៨ ជាមធ្យមថយចុះ ៣,៨%/ឆ្នាំ។ អស់រយៈកាល៥ឆ្នាំកន្លង ខេត្តបាកលីវ បានអនុវត្តគោលនយោបាយជាច្រើនរបស់បក្សនិងរដ្ឋ វិនិយោគក្នុងការអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច ហេតុនោះ ស្ថានភាពសេដ្ឋកិច្ច-សង្គម មានការផ្លាស់ប្តូរជាវិជ្ជមាន។ អត្រាគ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិចថយចុះជាសន្សឹមៗ។ ហេដ្ឋារចនាសម្ព័ន្ធជនបទបានកែលម្អ; ប្រព័ន្ធគមនាគមន៍ជនបទ ប្រព័ន្ធធារាសាស្រ្ត អគ្គិសនី ទឹកស្អាតប្រើប្រាស់ សាលារៀន ដំណាក់សុខាភិបាល។ល។ ត្រូវបានវិនិយោគព្រមគ្នា មានភាពសមរម្យជាង។ ការងារកាត់បន្ថយភាពក្រីក្រ ត្រូវបានខេត្តយកចិត្តទុកដាក់អនុវត្ត មានដូច ជូនមធ្យោបាយផលិតកម្ម ឧបត្ថម្ភដើមទុន គ្រាប់ពូជ សត្វចិញ្ចឹម។ បណ្តុះបណ្តាលវិជ្ជាជីវៈ សង់ផ្ទះជូនគ្រួសារក្រីក្រ ណែនាំពីរបៀបធ្វើជំនួញ។ល។ផ្តើម ពីនោះ ជីវភាពរបស់ជនជាតិភាគតិច ជាជំហានឈានឡើងជាលំដាប់។ ជនរួមជាតិរស់នៅសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ជឿទុកចិត្តលើការដឹកនាំរបស់បក្ស និងអនុវត្តល្អក្រឹត្យច្បាប់របស់រដ្ឋ។ ខេត្តត្រាវិញជាខេត្តដែលមានសមាមាត្រជនជាតិភាគតិចខ្ពស់បំផុតនៅតំបន់តី ណាបូ ក្នុងនោះជនជាតិខ្មែរមាន៣២៩.៦៦២នាក់ ស្មើនឹង៨៩.៤២៩គ្រួសារ មានឃុំសង្កាត់និងទីប្រជុំជនចំនួន៥៩/១០៦ ដែលមានប្រជាជនខ្មែរជាង២០% រស់នៅ។ ក្រោយពីមហាសន្និបាតលើកទី២ (២០១៤) មកទល់ពេលនេះ បណ្តាកម្មវិធីនិងគោលនយោបាយស្តីពីការកាត់បន្ថយភាពក្រីក្រ ត្រូវបានផ្សព្វផ្សាយព្រមៗគ្នា និងមានប្រសិទ្ធភាព អត្រាគ្រួសារក្រីក្រជាជនជាតិភាគតិចថយចុះ១១.៥៨% (ដើមឆ្នាំ២០១៦ រហូតដល់ដំណាច់ឆ្នាំ២០១៨ ថយចុះនៅ១១.០៤% ប៉ុណ្ណោះ) ។
ចូលរួមនិងថ្លែងមតិយោបល់ក្នុងមហាសន្និបាត អនុរដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការជនជាតិ សំណូមពរភូមិភាគនានាគប្បីពង្រីកប្រវេណីសាមគ្គី ខ្នះខ្នែងប្រឡងប្រណាំងពលកម្មផលិត ជួយគ្នាទៅវិញទៅមក ជម្នះការលំបាក កសាងតំបន់ជនជាតិភាគតិចសម្បូរទៅដោយសេដ្ឋកិច្ច ដិតដាមអត្តសញ្ញាណជនជាតិ រក្សានិងមាំការការពារប្រទេសសន្តិសុខ រួមចំណែកកសាងប្រទេសពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរសប្បាយស្រស់ស្អាត៕
យោងតាមhttp://baodantoc.vn –លីធាន - ម៉ាល័យ