04/11/2019 - 15:17

ហ្វឹកហាត់វិជ្ជាជីវៈឈ្លបការណ៍បង្ការទប់ស្កាត់គ្រឿងញៀននិងបទល្មើស

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទើបចាត់តាំងហ្វឹកហាត់ច្បាប់ វិជ្ជាជីវៈ បង្ការទប់ស្កាត់គ្រឿងញៀននិងបទល្មើស ព្រមទាំងការងារឈ្លបការណ៍ឆ្នាំ២០១៩។

   ទិដ្ឋភាពវគ្គហ្វឹកហាត់។

ក្នុងឱកាសហ្វឹកហាត់ សិក្ខាកាមគ្រប់រូបបានស្វែងយល់អំពីការងារវិជ្ជាជីវៈជាមូលដ្ឋានដែល ត្រូវកែតម្រូវបំពេញបន្ថែម និងបញ្ជ្រាបឯកភាពក្នុងការផ្សព្វផ្សាយអនុវត្តការងារបង្ការទប់ស្កាត់ គ្រឿងញៀននិងបទល្មើសក្នុងស្ថានភាពត្រៀមប្រយុទ្ធ ការងារសំណុំបែបបទសម្ងាត់ បែបបទ ទទួលដោះស្រាយបណ្តឹង ការផ្ដល់ព័ត៌មានអំពីបទល្មើសក្នុងកងទ័ពការពារព្រំដែន ដំណើរការសើុងអង្កេតករណីព្រហ្មទណ្ឌក្រោមសិទ្ធិសម្រេចរបស់កងទ័ពការពារព្រំដែននិងក្រដាស់បំពេញការសើុងអង្កេតព្រហ្មទណ្ឌតាមសារាចរលេខ៦១/TT-BCA ចុះថ្ងៃ១៤/១២/២០១៧ របស់ក្រសួងនគរបាល; ការងារសេនាធិការឈ្លបការណ៍ ការសិក្សាស្រាវជ្រាវវិនិច្ឆ័យព័ត៌មាន ការចេញបទបញ្ជាតស៊ូសើុងការណ៍ការពារព្រំដែន និងណែនាំរបៀបបំពាក់បរិក្ខារបច្ចេកទេស វិជ្ជាជីវៈជាដើម៕

 យ្វីអាញ់-វិមាន

 

ចែករំលែកអត្ថបទ