ឆ្នាំ១៩៩២ ពូឡេត្រឿងសុើន ព្រមទាំងឪពុកនិងបងប្រុសនាំគ្រួសារកូនចៅចុះកប៉ាល់ឆ្ពោះទៅកាន់ដីកោះថោចូវ ស្រុកភូក្វឹក ខេត្តកៀនយ៉ាងរស់នៅ។ អស់រយៈកាលជាច្រើនឆ្នាំពលកម្មនឿយហត់ ប៉ុន្តែដោយឆន្ទៈមោះមុតរបស់បក្ខជន ពូសុើននឹងគ្រួសារខំប្រឹងពុះពារជម្នះលំបាក។ រហូតមកទល់នឹងបច្ចុប្បន្ន ជីវភាពគ្រួសារគាត់ធូរធារ គិតគូរចិញ្ចឹមកូនចៅរៀនសូត្រ ចប់ចុងចប់ដើម មានការងារធ្វើលំនឹង។
ពូឡេត្រឿងសុើន ព្រមទាំងប្រពន្ធនិងកូនចៅថតរូបអនុស្សាវរីយ៍នៅឆ្នេរសមុទ្រថោចូវ។
រួមដំណើរជាមួយពូឡេត្រឿងសុើននិងកម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនថោចូវ ទៅអុជធូបផ្នូរលោក ឡេគីមត្រាក់ (តឺលុង)។ ពូសុើន រំលឹកឡើងវិញ៖ "សមមិត្ត ត្រាក់ជាចាស់ព្រឹទ្ធាចារ្យបដិវត្តន៍ ជាបក្ខជនចំណាស់ ជាឪពុក និងជាសមមិត្តរបស់ខ្ញុំ។ គាត់គឺជាព្រឹទ្ធាចារ្យម្នាក់នៅដីកោះនេះ។ កាលនោះ មានតែគ្រួសារខ្ញុំទេ ដែលមករស់នៅលើកោះទាំងអស់គ្នា បងខ្ញុំឈ្មោះយ៉ាង ទើបមាមីងនិយមហៅឈ្មោះ ត្រកូលខ្ញុំថា"ត្រាក់-យ៉ាង-សុើន"។ ដំបូងមករស់នៅទីនេះ លំបាកណាស់ ឪពុកនិងបងខ្ញុំតែងលើកទឹកចិត្តប្អូនពៅ កូនចៅជម្នះលំបាក ខំប្រឹងច្បាមដីកោះ ។ល។"។
ឆ្នាំ២០០៩ បន្ទាប់ពីលោកឡេគីមត្រាក់ ទទួលមរណភាពគណៈកម្មាធិការបក្សខេត្តកៀនយ៉ាង គិតនឹងដង្ហែសព លោកទៅបញ្ចុះនៅទីបញ្ចុះសពយុទ្ធជនពលីខេត្តប៉ុន្តែកូនៗ គាត់មិនព្រម។ ពីព្រោះកាលនៅមានជីវិត លោកត្រាក់បានផ្តែផ្តាំ "ឪពុកស្លាប់កូនៗត្រូវតែបញ្ចុះសពនៅលើដីកោះនេះ"។ តាមទំនៀមទម្លាប់ ផ្នូរដូនតានៅទីណា ទោះបីក្រលំបាកយ៉ាងណាក៏ដោយកូនចៅក៏មិនអាចបោះបង់។ យល់ពីទឹកចិត្តឪពុក កូនៗខិតខំប្រឹងប្រែងពលកម្ម ផលិតបញ្ចេញកម្លាំងបញ្ញាកសាងកោះ ជម្នះលំបាក សាកល្បង ច្បាមដីកោះ សាងជីវភាព។
ក្នុងការរស់នៅ ពូសុើន តែងត្រាប់តាមដំបូន្មានឪពុក ផ្តើមពីនោះ ពូលើកទឹកចិត្តប្រពន្ធកូនខិតខំជម្នះលំបាក បេ្តជ្ញាចិត្តច្បាមសមុទ្រ ការពារដីកោះ ចិញ្ចឹមកូនចៅលុះក្នុងដំបូន្មាន។ បច្ចុប្បន្ន គាត់មានជីវភាពសម្បូរធូរធារកូនចៅគាត់ម្នាក់ៗសុទ្ធសឹងមានជីវភាពលំនឹង លុះក្នុងដំបូន្មាន ប្តីប្រពន្ធពូសុើនតែងមោទនភាពចំពោះប្រវេណីរបស់គ្រួសារ។ កាលទើបមករស់នៅ ទីនេះជាដីកោះ គ្មានមនុស្សរស់នៅកណ្តាល សមុទ្រទឹកល្ហល្ហេវ។ ប៉ុន្តែ ដោយបានពូៗកងទ័ពឈរជើងលើភូមិសាស្រ្តជួយឧបត្ថម្ភ រួមគ្នាច្បាមដីកោះ។ ពេលអស់អង្ករទៅខ្ចីកងទ័ព ម្ហូបទៅរកនៅឯសមុទ្រ។ ជីវភាពកងទ័ពនិងប្រជាជននៅដីកោះកាលនោះលំបាកណាស់ មានគ្រួសារជាច្រើនមានបំណងវិលមកដីគោកវិញ។ ជាមួយនឹងតួនាទីជាកម្មាភិបាលឃុំ ខ្ញុំទៅតាមផ្ទះ លើកទឹកចិត្តប្រជាជនជាសន្សឹមៗទើបមាមីងនឹងនរចិត្តច្បាមទីនេះ។ល។" ពូឡេ ត្រឿងសុើន បានរៀបរាប់ដូច្នេះ។
ឥឡូវនេះ ពេលរាត្រីកាលមកដល់មាមីងនៅលើដីកោះ តែងជុំគ្នាពិសាតែក្រេបស្រា ជជែកគ្នារឿងកាលពីដើម រក្សាមនោសញ្ចេតនាភូមិផងរបងជាមួយ។ ប្រជាជនលើកោះ ថោចូវ សព្វថ្ងៃធ្វើតាមគំរូ ពូឡេត្រឿងសុើន មានគំនិតតែមួយគឺ "ប្តេជ្ញាចិត្តច្បាមដីកោះ លំបាកយ៉ាងណាក៏មិនងាករេ រួមគ្នាព្រួតដៃកសាងឃុំកោះ…"៕
ឡេស៊ាង-មុនី