កីឡា - ទេសចរណ៍ ទេសចរណ៍

04/10/2016 - 08:55

ផុង​ដៀង រៀប​ចំ​ជោគ​ជ័យ​ទិវា​ទេស​ចរណ៍

មន្ទីរ​វប្ប​ធម៌​កី​ឡារ និង​ទេស​ចរណ៍​ក្រុង​កឹង​ធើ បាន​សហ​ការ​ជា​មួយ​នឹង​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ផុង​ដៀង រៀប​ចំ​ជោគ​ជ័យ "ទិវា​អេកូ ទេស​ចរណ៍​ផុង​ដៀង​-​កឹង​ធើ" ដើម្បី​ចូល​រួម​អប​អរ​ទិ​វា​ទេស​ចរណ៍​ពិ​ភព​លោក (ថ្ងៃ​២៧ ខែ​កញ្ញា) ដោយ​មាន​សកម្ម​ភាព​វប្ប​ធម៌​ទេស​ចរណ៍​និង កី​ឡា​យ៉ាង​ច្រើន ប្រ​កប​ដោយ​ភាព​ពុះ​ពោរ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​និង​ប្រ​ជា​ជន​ចូល​រួម​រាប់​ពាន់​លើក​នាក់​។ 

 សិប្ប​ករ​-​ការិនី​​រចនា​​រូ​ប​​ភាព​​ផ្លែ​​ឈើ​​ដាក់​​តាំង​​បង្ហាញ​​រួច​​រាល់​ មុន​​ពេល​​គណៈ​​មេ​​ប្រ​​យោគ​​ឲ្យ​​ពិន្ទុ​​ប្រ​​ឡង​​។

ក្រោយ​ពិ​ធី​បើក​វគ្គ​យ៉ាង​មហោ​ឡា​រិក និង​គួរ​ជា​ទី​ចាប់​អា​រម្មណ៍​ជា​មួយ នឹង​ឈុត​សម្តែង​ក្បាច់​គុន Vovinam របស់​កី​ឡាករ​ប្រ​ដាល់​។ សកម្ម​ភាព ជា​បន្ត​បាន​ទាក់​ទាញ​អា​រម្មណ៍​ភ្ញៀវ​ទេសចរ​មិន​អាច​បំ​ភ្លេច​បាន​ពេល​ចូល​រួម​ក្នុង​ទិវា។ នៅ​ឯ​ព្រែក​ផុង​ដៀង មាន​ការ​ប្រ​ណាំង​ទូក​បី​ស្លឹក​រាប់​សិប​គ្រឿង​។ ទស្ស​និក​ជន​ឈរ​តាម​របាំង​ការ​ពារ​ច្រាំង​នៃ​សួន​ច្បារ​ង្វៀន ភឿង​យ័ញ ហ៊ោក​ញ្ជ្រៀវ​ គាំ​ទ្រ​ប្រ​កប​ដោយ​ភាព​ពុះ​ពោរ។ ពូ​ង្វៀន​វុាំង​ហា នៅ​ទី​ប្រ​ជុំ​ជន​ផុង​ដៀង ឲ្យ​ដឹង៖ "ខ្ញុំ​យល់​ឃើញ​ថា គណៈ​កម្ម​ការ​ ចាត់​តាំង​ជ្រើស​យក​ទូក​បី​ស្លឹក​ប្រ​ណាំង ពិត​ជា​អស្ចារ្យ​ណាស់ ពី​ព្រោះ​ ទូក​បី​ស្លឹក​គឺ​ជា​មធ្យោ​បាយ​របស់​ប្រ​ជា​ជន​នៅ​ទី​នេះ ដែល​នាំ​កសិ​ផល​ទៅ​លក់​ឯ​ផ្សារ​អណ្តែត​ផុង​ដៀង"​។ រី​ឯ​នៅ​មណ្ឌល​រដ្ឋ​បាល​ស្រុក​ផុង ដៀង​វិញ ប្រ​ជា​ជន​ទិញ​អី​វ៉ាន់​តាម​ចិត្ត ពី​ព្រោះ​មាន​ល្វែង​ដាក់​តាំង​នៅ​ផ្សារ​ណាត់​ដល់​ទៅ​៤០​កន្លែង​ ក្រោម​បធាន​បទ "ទំ​និញ​វៀត​ណាម​មក​កាន់​ជន​បទ"។   បង​ស្រី​ត្រឹង​ធី​ត្រាង នៅ​ឃុំ​ញើុង​អាយ ឲ្យ​ដឹង​៖ "នាង​ខ្ញុំ​ទិញ​ទំ​និញ​វៀត​ណាម​នៅ​ទី​នេះ​តាម​ចំ​ណូល​ចិត្ត​មិន​ព្រួយ​បារម្ភ​ខ្លាច​ទិញ ចំ​ទំ​និញ​ក្លែង​ក្លាយ​ទេ"​។

ផុង​ដៀង​មាន​ឈ្មោះ​ថា​ជា​តំ​បន់​ផ្លែ​ឈើ​របស់​ក្រុង​កឹង​ធើ អា​ស្រ័យ​ហេតុ​នោះ ការ​ប្រ​ឡង​ពីរ​លើក "សិល្បៈ​សូន​រូប​ពី​ផ្លែ​ឈើ​ឆ្ងាញ់"  និង"រចនា ស្បោង​យួរ​ជំ​នូន​ពី​ផ្លែ​ឈើ​ល្អ​ស្អាត" បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ចូល ទស្ស​នា​យ៉ាង​កុះ​ករ​។ នៅ​ទី​នេះ គណៈ​កម្ម​ការ​ចាត់​តាំង​ថែម​ទាំង​ប៉ិន​ប្រ​សប់​បាន​រៀប​ចំ​ផ្លែ​ឈើ​គ្រប់​មុខ សម្រាប់​បម្រើ​ភ្ញៀវ​ទេស​ចរ​នៅ​ពេល​ មាន​តម្រូវ​ការ​ទិញ​ទំ​និញ​ទ​ទួល​ទាន​កម្សាន្ត​ទៀត​ផង​។ អាច​និ​យាយ បាន​ថា កាល​ពី​មុន​នេះ ក្រូច​ពោធិ៍​សាត់​នៅ​ផុង​ដៀង តែង​ពេញ​និ​យម​ពី​ព្រោះ​សម្បក​រលីង ហើយ​មាន​រស​ជាតិ​ផ្អែម​ឆ្ងាញ់ ប៉ុន្តែ​បច្ចុប្បន្ន ផ្លែ​ផ្ញៀវ​ហា​ចូវ ជា​ប្រ​ភេទ​ផ្លែ​ឈើ​ដែល​ភ្ញៀវ​ទេស​ចរ​មិន​អាច​រំ​លង​ក្នុង​ការ​ទ​ទួល​ទាន​ពេល​មក​ដល់​ផុង​ដៀង​។ ក្រៅ​ពី​នោះ នៅ​មាន​សកម្ម​ភាព​ផ្សេង​ៗ ទៀត​ក៏​សម្រេច​ជោគ​ជ័យ​ដែរ មាន​ដូច​៖ តាំង​ពិ​ព័រណ៍​រូប​ថត​ជូន​ឆា​យា​ល័ក្ខណ៍ សម្តែង​ចម្រៀង​តាយ​តឺ ដាក់​តាំង​បង្ហាញ​មុខ​ម្ហូប​ឆ្ងាញ់​នៅ​ផុង​ដៀង​និង​នំ​ប្រ​ជា​ប្រិយ​។ល។

តាម​ប្រ​សាសន៍ លោក​ង្វៀន​វុាំង​ស៊ឺ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ស្រុក​ផុង​ដៀង  ទិ​វា​បាន​សម្រេច​ជោគ​ជ័យ រួម​ចំ​ណែក​លើក​កម្ពស់​ស្មារ​តី​ភ្ញាក់​រលឹក​របស់​ប្រ​ជា​ជន​ពី​ចំ​ណុច​សំ​ខាន់​របស់​ទេស​ចរណ៍​។ ទន្ទឹម​នឹង​នោះ ឆ្លង​តាម​រយៈ​ទិ​វា​ទេស​ចរណ៍ ស្រុក​ផុង​ដៀង​បាន​បំ​ផុស​ចលនា "ប្រ​ជា​ជន​គ្រប់​រូប ធ្វើ​ទេស​ចរណ៍ គ្រួ​សារ​ប្រ​ជា​ជន​ទាំង​អស់​ធ្វើ​ទេស​ចរណ៍" ដើម្បី​ជា​ជំ​ហាន​ៗ កសាង​ស្រុក​ផុង​ដៀង​ ក្លាយ​ជា​ស្រុក​អេ​កូ​ទេស​ចរណ៍​ក្នុង​គោល​ដៅ​អភិ​វឌ្ឍ​ទេស​ចរណ៍ គួប​ផ្សំ​នឹង​អភិ​វឌ្ឍ​ចម្ការ ឈើ​ហូប​ផ្លែ និង​ទស្ស​នា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​៕

ហាថាញ់-លីសៀ

ចែករំលែកអត្ថបទ