កីឡា - ទេសចរណ៍ ទេសចរណ៍

09/09/2024 - 15:46

នឹក​ដល់​ផ្លូវ​ជម្រាល​ភ្នំ និង​ដើម​ឈើ​ទោល

ហា​យ៉ាង មាន​តំបន់​ទេស​ចរណ៍​ជា​ច្រើន ដែល​គួរ​ឱ្យ​ចង​ចាំ ដូច៖ ក្រុង​បុរាណ​ដុង​វ៉ាន់ ទន្លេ​ញ៉​ក្វេ វិមាន​ស្តេច​ម៉ែវ និង​ផ្ទះ​របស់​ប៉ាវ៘  ប៉ុន្តែ​មាន​២​កន្លែង​ដែល​ញុាំង​ឱ្យ​ភ្ញៀវ​ទេស​ចរ​នឹក​ស្រ​ណោះ​ជា​និច្ច នោះ​គឺ​ផ្លូវ​ជម្រាល​ភ្នំ​និង​ដើម​ឈើ​ទោល។

 ដង​ផ្លូវ​ជម្រាល​ភ្នំ។

ចាប់​ពី​បង្គោល​ឡាក់​លេខ ០ នៅ​ក្រុង​ហា​យ៉ាង ឡើង​ទៅ​តំ​បន់​ខ្ពង់​រាប​ថ្ម​ដុង​វ៉ាន់ នៅ​មាន​ដង​ផ្លូវ​ចាស់​មួយ​ដែល​មិន​សូវ​ពិបាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ មាន​ទាំង​ព្រៃ​ពក​ដ៏​ស្រស់​ស្អាត លាត​សន្ធឹង​វែង​ជាង​ដង​ផ្លូវ​សុភ​មង្គល ២០ គ.ម។ ម្យ៉ាង​ទៀត ផ្លូវ​ចាស់​ពិបាក​ពង្រីក​ឱ្យ​ធំ ហើយ​មិន​អាច​អភិវឌ្ឍ​តំបន់​ភ្នំ​នៅ​បណ្តា​ស្រុក​អៀង​បា ម៉ែវ​វ៉ាក ដុងវ៉ាន់៘ ម្ល៉ោះ​ហើយ ដង​ផ្លូវ​ជើង​ភ្នំ​ក៏​ចាប់​ផ្តើម​កើត​មាន​ឡើង។ ពិ​សេស ដង​ផ្លូវ​នេះ​បាន​បើក​ឱកាស​ថ្មី​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​បណ្តា​ស្រុក​តំបន់​ភ្នំ ទើប​ត្រូវ​បាន​ហៅ​ថា​ដង​ផ្លូវ​សុភ​មង្គល។ ដូច្នេះ ផ្លូវ​ត្រូវ​បាន​បើក​នៅ​តាម​ជម្រាល​ភ្នំ មាន​ភាព​ក្រ​វិចក្រ​វៀន កំ​ណាត់​ខ្លះ​ឡើង​ខ្ពស់​និង​ចោត​ចុះ​ទាប។ បណ្តោយ​តាម​ដង​ផ្លូវ​នោះ មាន​កន្លែង​សំ​ចត​២​កន្លែង​ដែល​ភ្ញៀវ​ទេស​ចរ​ស្ទើរ​តែ​ទាំង​អស់​ចង់​ឆៀង​ចូល​ដើម្បី​គយ​គន់​សម្រស់​ធម្ម​ជាតិ​ដ៏​ស្រស់​ត្រ​កាល។

ដើម​ឈើ​ទោល។

ប្រ​សិន​បើ​ចេញ​ដំ​ណើរ​ពី​ទី​ប្រ​ជុំ​ជន​អៀង​មិញ ភ្ញៀវ​ទេស​ចរ​អាច​នឹង​មក​ដល់​ដើម​ឈើ​ទោល​មុន។ តាម​ពាក្យ​តំ​ណាល​របស់​ប្រ​ជា​ជន​អ្នក​ភូមិ ក្នុង​ដំ​ណាក់​កាល​ដែល​ជីក​ទម្លាយ​ភ្នំ រំលំ​ដើម​ឈើ​ពង្រីក​ផ្លូវ ដើម​ឈើ​នេះ​មិន​អាច​កាប់​បាន​ឡើយ។ ផ្ដើម​ពី​នោះ ក៏​មាន​រឿង​និទាន​ជា​ច្រើន​ត្រូវ​បាន​តំ​ណាល​តៗ​គ្នា​អំ​ពី​ដើម​ឈើ​នេះ​ផង​ដែរ។ ពីព្រោះ​ដើម​ឈើ​មាន​តែ​មួយ​ដើម ដូច្នេះ​ត្រូវ​បាន​ហៅ​ថា ដើម​ឈើ​ទោល។ មិន​ដឹង​ពិត​ឬ​មិន​ពិត​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​នោះ​ជា​ដើម​ឈើ​ដ៏​ធំ​ខ្ពស់ ចោល​ម្លប់​ត្រ​ឈឹង​ត្រ​ឈៃ​និង​ត្រង់​ទៅ​លើ។ ដើម​ឈើ​ហាក់​ដូច​ជា​និមិត្ត​រូប​នៃ​កម្លាំង​ស៊ូ​ទ្រាំ​លំ​បាក​នឿយ​ហត់​របស់​ប្រ​ជា​ជន​ហា​យ៉ាង ខណៈ​នៅ​ទី​នេះ​ដែល​ភាគ​ច្រើន​សុទ្ធ​តែ​ជា​ថ្ម។ ដើម​ឈើ​នៅ​ជ្រ​ងោ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ហើយ​ឯកោ​តែ​ឯង។

​ ពេក​ព្រឹក​ព្រិល​ធ្លាក់​នៅ​ដង​ផ្លូវ​ជម្រាល​ភ្នំ។

ផ្លូវ​ជម្រាល​ភ្នំ​គឺ​ជា​កន្លែង​ដែល​ចាស់​បុរាណ​ជ្រើស​រើស​ដើម្បី​ល្បង​សេះ។ សេះ​ណា​ដែល​បោល​ឆ្លង​ផុត​៩​កំ​ណាត់​ផ្លូវ​ក្រ​វិចក្រ​វៀន​ដើម្បី​ឡើង​ទៅ​ដល់​កន្លែង​សំ​ចត​នោះ​គឺ​សេះ​ពូ​កែ។ សេះ​ណា​ដែល​ទន់​ជង្គង់​នៅ​តាម​ផ្លូវ​ នោះ​នឹង​ត្រូវ​បាន​ធ្វើ​សាច់​ជា​មិន​ខាន។ ប៉ុន្តែ​ចាប់​ពី​ពេល​ធ្វើ​ជា​ទេស​ចរណ៍​មក កន្លែង​សំ​ចត​ដើម្បី​គយ​គន់​ជម្រាល​ភ្នំ​បត់​បែន​នេះ គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ខ្លាំង​ណាស់។ ពី​ព្រោះ​មាន​ស្រ្តី​និង​ក្មេងៗ​ជន​ជាតិ​ម៉ុង តែង​កាច់​ផ្កា​ឈើ​ព្រៃ មក​ជូន​ភ្ញៀវ​ទេស​ចរ​សម្រាប់​ថត​រូប។ រីឯ​យុវ​ជន​វិញ គឺ​ផ្លុំ​គែន​ឮ​ស្រ​ងេះ​ស្រ​ងោច។ មក​ទី​នេះ​ក្នុង​ថ្ងៃ​មាន​ភ្លៀង គឺ​មិន​សូវ​មាន​ភ្ញៀវ​ប្រ​ជ្រៀត​ជើង​គ្នា ភ្ញៀវ​ទេស​ចរ​គយ​គន់​ដង​ផ្លូវ​ជម្រាល​តាម​ចំ​ណង់​ចំណូល​ចិត្ត ខណៈ​តំ​ណក់​ទឹក​ភ្លៀង​ស្រក់​តក់ៗ លើ​ផែន​ថ្ម មែក​រុក្ខ​ជាតិ តិណ​ជាតិ​បត់​បែន​ហាក់​បី​ដូច​ក្នុង​ផ្ទាំង​គំនូរ​អ៊ី​ចឹង។ ទេស​ភាព​ដែល​យើង​កំ​ពុង​គយ​គន់​គឺ​ហាក់​ដូច​ក្នុង​ភាព​យន្ត​បុរាណ៘

បើ​ចង់​គយ​គន់​ផ្លូវ​ក្រ​វិចក្រ​វៀន ភ្នំ​តូច​ភ្នំ​ធំ​ខ្ពស់​ស្កឹម​ស្កៃ​ក្នុង​តំ​ណក់​ភ្លៀង​រលឹម​ស្រិចៗ​និង​ទទួល​ទាន​នំ​តាម​យ៉ាក​អាំង៘ នោះ​មាន​តែ​ទៅ​កាន់​ហា​យ៉ាង​ទេ៕           

                                   ហា​ថាញ- លី​សៀ

ចែករំលែកអត្ថបទ