ពេលមកកាន់ខេត្តហាយ៉ាង គួរឆៀងចូលទស្សនា “ផ្ទះរបស់ Pao” នៅជ្រលងភ្នំសុងឡា ស្រុកដុងវ៉ាន់ ដើម្បីស្តាប់រឿងព្រេងនិទាន ហើយភ្នកនឹកគិតមកបច្ចុប្បន្ន ទើបឃើញយើងពិតជាមានសុភមង្គល។
វាលស្រែផ្កាបាក់វីតមួយទើបប្រមូលផលរួច និងក្បែរនោះបានដាំថ្មីឡើងវិញ។
ច្រកទ្វារចូលផ្ទះ Pao។
ម្ចាស់ផ្ទះនៅក្នុងផ្ទះធ្វើសេវាកម្មទេសចរណ៍។
នារីជនជាតិម៉ុងដ៏ស្រស់ស្អាត កំពុងលក់ផលិតផលពិសសរបស់តំបន់នៅភូមិទេសចរណ៍។
ពីព្រោះនារីសម័យរបស់ Pao នៅតំបន់ភ្នំ មហាសែនលំបាកការលំបាកដូច Pao គឺជារឿងធម្មតា។ មនុស្សជាច្រើនមកហាយ៉ាង ប៉ុន្តែមិនទាន់បានអានពីដំណើរជីវិតពិតរបស់នារីជនជាតិម៉ុងឈ្មោះ Pao ដែលនិពន្ធដោយឌោប៊ិតធ្វី ក្នុងអត្ថបទ “សំឡេងប៉ីក្រោយរបងថ្ម” ឬមើល “រឿងភាគរបស់ Pao” របស់អ្នកដឹកនាំរឿង ង៉ោក្វាងហាយ ដែលទទួលបានពានរង្វាន់ខ្លែងមាស ឆ្នាំ២០០៥ លោកអ្នកគប្បីស្វែងរកអានឬមើលឱ្យបាន ដើម្បីធ្វើការប្រៀបធៀបរវាងភាពយន្តរឿងនិងជីវិតពិត។ និយាយតាមត្រង់ទៅ ប្រសិនបើផ្ទះនេះ មិនបានជ្រើសរើសជាកន្លែងសម្រាប់ថតភាពយន្តរឿងភាគ ដែលដឹកនាំថតដោយលោក ង៉ោក្វាងហាយទេ ទីនេះក៏មិនក្លាយជាទីតាំងទេសចរណ៍មួយដ៏ទាក់ទាញនិងល្បីល្បាញ ធ្វើឱ្យភ្ញៀវទេសចរតែងឆៀងចូលទស្សនាឱ្យខាងតែបាន ពេលមកកាន់ហាយ៉ាងនោះដែរ។
ផ្ទះមានភាពស្រស់ស្អាត ដំបូលប្រក់ក្បឿងញីឈ្មោល សូម្បីតែជញ្ជាំងនិងច្រកទ្វារក៏មិនប្រើត្រចៀកទ្វារដែរ ដើម្បីបង្ហាញពីភាពរាក់ទាក់ភ្ញៀវ។ ពិសេស គឺរបងព័ទ្ធជុំវិញមានតែបុរសជនជាតិម៉ុងនៅតំបន់ភាគខាងជើងទើបអាចធ្វើបាន។ ប៉ុន្តែតាមពិតទៅ ផ្ទះគ្រាន់តែជាផ្នែកមួយ បង្កើតជាទិដ្ឋភាពដ៏ស្រស់ស្អាតនៃតំបន់ដីដ៏ក្រៀមក្រោះនេះ។ វាស្រស់ស្អាតដោយភាពរហោឋាន សាមញ្ញនៃសម្រស់ធម្មជាតិតំបន់ភ្នំ។ ឋិតនៅផ្លូវជាតិ ៤C មើលទៅផ្ទះបុរាណ ក្បឿងស្លែតោង ជញ្ជាំងជាប់នឹងខ្នងភ្នំ គ្របដណ្តប់ដោយផ្សែងអ័ព្ទផ្សែង ពីផ្ទះបាយរសាត់ផាត់ចេញបង្កើតជាទិដ្ឋភាពដ៏អស្ចារ្យ មើលទៅប្រៀបដូចជាផ្ទាំងគំនូរពណ៌ទឹក។ ជុំវិញផ្ទះបុរាណ គឺវាលស្រែផ្កាបាក់វីត ផ្កាត្របែងព្រៃ ផ្កាសាគូរ៉ា កំពុងបង្អួតសម្រស់។ មកកាន់ទីនេះនៅរដូវវស្សា ភ្ញៀវទេសចរនឹងបានបណ្តែតអារម្មណ៍ក្នុងសួននៃសម្រស់ធម្មជាតិស្រស់ត្រកាល។
ទីតាំងផ្ទះរបស់ Pao មិនពិបាកស្វែងរកទេ ពីមជ្ឈមណ្ឌលទីប្រជុំជនដុងវ៉ាន់ ភ្ញៀវទេសចរបន្តដំណើរបន្ថែម២០គីឡូម៉ែត្រ តាមផ្លូវជាតិ៤C ឆ្ពោះទៅភូមិវប្បធម៌សុងឡា ចំណុះឃុំសុងឡា។ ដងផ្លូវនេះ មានលក្ខណៈពិសេសសម្រាប់ប្រជាជនក្នុងតំបន់ ពីព្រោះ ផ្លូវកសាងឡើងដោយកម្លាំងសាមគ្គី។ ប្រការដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ភ្ញៀវទេសចរ ពេលមកលម្ហែកាយនៅទីនេះ គឺត្រូវអនុវត្តតាមការណែនាំរបស់មគ្គុទេ្ទសក៍ដោយសារទំនៀមទម្លាប់របស់ប្រជាជនក្នុងតំបន់។ គឺហាមឈានឡើងគែមទ្វារ ហាមអង្អែលក្បាលក្មេង រហូតដល់ជ្រើសរើសទិសអង្គុយសមរម្យ ដើម្បីជៀសវាងការធ្វើឱ្យម្ចាស់ផ្ទះមិនសប្បាយចិត្ត...៕
ហាថាញ-មុនី