កីឡា - ទេសចរណ៍ ទេសចរណ៍

03/06/2024 - 15:58

បាក​លីវ​ មាន​រមណីយ​ដ្ឋាន​ជា​ច្រើន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​

ខេត្ត​បាក​លីវ​ បច្ចុប្បន្ន​មាន​រមណីយ​ដ្ឋាន​ទេស​ចរណ៍​គំ​រូ​១១/៤៣​កន្លែង​ ត្រូវ​បាន​សម្ព័ន្ធ​សមាគម​ទេស​ចរណ៍​វាល​រាប​ទន្លេ​គឺវ​ឡុង​ទទួល​ស្គាល់​ ក្នុង​នោះ​ លើ​ភូមិ​សាស្រ្ត​ក្រុង​បាក​លីវ​មាន​រមណីយ​ដ្ឋាន​ទេស​ចរណ៍​៩កន្លែង។​ ជា​រៀង​រាល់​ឆ្នាំ​ រមណីដ្ឋាន​ទេស​ចរណ៍​ទាំង​នេះ​ បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ មក​ទស្សនា​កម្សាន្ត​រាប់​លាន​នាក់។​

បាក​លីវ​ រៀប​ចំ​សកម្ម​ភាព​ពិធី​បុណ្យ​វប្បធម៌​ជា​ច្រើន​ទាក់​ទាញ​ភ្ញៀវ​
ទេស​ចរ​មក​ទស្សនា​កម្សាន្ត។​

ឆ្នាំ២០២៣ ខេត្ត​បាក​លីវ​ទទួល​ភ្ញៀវ​ទេស​ចរ​ប្រ​មាណ​ ៤,២លាន​លើក​នាក់ ដោយ​រក​បាន​ប្រាក់​ចំ​ណូល​សរុប​ជិត​៣.៨៥០​ពាន់​លាន​ដុង​ ឈរ​ចំ​ណាត់​ថ្នាក់​ទី​៤​ក្នុង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។​ តាម​ប្រ​សាសន៍​លោក​ស្រី​ ត្រឹង​ធី​ឡាងភឿង នា​យិកា​មន្ទីរ​វប្បធម៌​កីឡា​ និង​ទេស​ចរណ៍​ខេត្ត​បាក​លីវ​ បាន​កំ​ណត់​ច្បាស់​ទេស​ចរណ៍​គឺ​ជា​សសរ​ស្តម្ភ​មួយ​ក្នុង​ចំ​ណោម​សសរ​ស្តម្ភ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​- សង្គម​ទាំង​៥។​ ឆ្នាំ​២០២៤ ផ្នែក​ទេស​ចរណ៍​បាន​ផ្តុំ​កម្លាំង​ “ជំ​រុញ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍ ពុះ​ពារ​ក្លាយ​ជា​ផ្នែក​សេដ្ឋ​កិច្ច​ដ៏​សំ​ខាន់​របស់​ខេត្ត។​ គឺ​ជា​មជ្ឈ​មណ្ឌល​ទេស​ចរណ៍​មួយ​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​”។​ ដើម្បី​អនុវត្ត​ទិស​ដៅ​ខាង​លើ​ ផ្នែក​ទេស​ចរណ៍​បង្កើន​ការ​ងារ​ត្រៀម​លក្ខណៈ​អំ​ពី​មូល​ដ្ឋាន​សម្ភារៈ បច្ចេក​ទេស និង​ប្រ​ភព​ធន​ធាន​មនុស្ស​លើ​វិស័យ​ទេស​ចរណ៍; ពិនិត្យ​ពិច័យ​គុណ​ភាព​សេវា​កម្ម​នៃ​មូល​ដ្ឋាន​ធ្វើ​អា​ជីវ​កម្ម​ខាង​សេវា​ទេស​ចរណ៍ បំ​ផុត​គឺមូល​ដ្ឋាន​ស្នាក់​អា​ស្រ័យ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេស​ចរ​ មណ្ឌល​ទីតាំង​ទេស​ចរណ៍​និង​ភោជ​នីយដ្ឋាន​បម្រើ​ជូន​ភ្ញៀវ​ទេស​ចរ​មជ្ឈ​មណ្ឌល​លក់​ដូរ​ លេង​កម្សាន្ត។ល។​ ឆ្លើយ​តប​តម្រូវ​ការ​កាន់​តែ​សម្បូរ​បែប​របស់​ភ្ញៀវ​ទេស​ចរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

មណ្ឌល​ និង​ទីតាំង​ទេ​សចរណ៍​ដែល​ទាក់​ទាញ​ភ្ញៀវ​ច្រើន​បំ​ផុត​របស់​ខេត្ត​ ដូច​ជា​៖ រមណី​យដ្ឋាន​ក្វាង​អឹម​ផឹក​ដាយ រមណីយ​ដ្ឋាន​វិហារ​​តាក់​សី វត្ត​ហ៊ឹង​ថៀង ទីលាន​ហ៊ុង​វឿង តំ​បន់​សមុទ្រ​សិប្ប​និមិត្ត​ និង​តំ​បន់​កម្សាន្ត​ចំ​ណុះ​តំ​បន់​ទេស​ចរណ៍​ញ៉ា​ម៉ាក​ វាយោ​អគ្គិ​សនី​ហ្វា​ប៊ិញ១ អគារ​កុង​តឺ​បាក​លីវ​ និង​វត្ត​ព្រែក​ជៅ។ល។​ ក្រៅ​ពី​នេះ​ ខេត្ត​ថែម​ទាំង​មាន​ផលិត​ផល​ OCOP ១៣១​មុខ​ (ក្នុង​នោះ​ មាន​ផលិត​ផល​៣៣​មុខ​ លំ​ដាប់​ផ្កាយ​៤ និង​ផលិត​ផល​៩៨​មុខ​លំ​ដាប់​ផ្កាយ​៣) សម្រាប់​បម្រើ​តម្រូវ​ការ​ទិញ​វត្ថុ​អនុស្សាវ​រីយ៍​របស់​ភ្ញៀវ​ទេសចរ​ ក៏​ជាកត្តា​ដ៏​សំ​ខាន់​ ជំ​រុញ​ទេស​ចរណ៍​ឱ្យ​រីក​ចម្រើន​ផង​ដែរ។​ ផលិត​ផល​ OCOP មាន​ម៉ូដសម្បូរ​បែប​ ឆ្លើយ​តប​ស្តង់​ដារ​បទ​ដ្ឋាន​គុណ​ភាព​ សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​បម្រើ​ការ​កាន់​តែ​ល្អ​តាម​សំ​ណូម​ពរ​និង​ចំ​ណូល​ចិត្ត​របស់​ភ្ញៀវ​ទេស​ចរ។​

តាម​ប្រ​សាសន៍​លោក​ផាម​វ៉ាន់​ទីវ​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ទេស​ចរណ៍​បាក​លីវ​កំ​ពុង​មាន​ជំ​ហាន​អភិវឌ្ឍ​ខ្លាំង​ក្លា​ ចំ​នួន​ភ្ញៀវ​ទេ​សចរ​កើន​ជា​មធ្យម​ភាគ​ប្រ​មាណ​១៥%/ឆ្នាំ​ សរុប​ប្រាក់​ចំ​ណូល​ពី​ភ្ញៀវ​ទេស​ចរ​កើន​ជា​មធ្យម​ភាគ​ប្រ​មាណ​២០%/ឆ្នាំ​។​ ម្យ៉ាង​ទៀត​ សេវា​ទេស​ចរណ៍​កាន់​តែ​ច្រើន​និង​សម្បូរ​បែប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ បង្កើត​ជា​ផលិត​ផល​ទេស​ចរណ៍​ដែល​មាន​ផ្លាក​យីហោ​ក្នុង​តំ​បន់​និង​ក្នុង​ទូទាំង​ប្រ​ទេស​ រួម​ចំ​ណែ​ក​ជំ​រុញ​ផ្នែក​ទេស​ចរណ៍​ខេត្ត​អភិវឌ្ឍ​រហ័ស​និង​ប្រ​កប​ដោយ​និរន្ត​រភាព​។​ បច្ចុប្បន្ន​ ខេត្ត​កំ​ពុង​ផ្តុំ​កម្លាំង​ស្រាវ​ជ្រាវ​ អភិវឌ្ឍ​បន្ថែម​ទម្រង់​ទេស​ចរណ៍​កសិកម្ម​ជន​បទ​ អេកូទេស​ចរណ៍ ទេស​ចរណ៍​សហគមន៍ ​ឆ្លង​តាម​រយៈ​ការ​រួប​រួម​ វេញ​បញ្ចូល​គ្នា​ពី​វប្បធម៌​ស្ថាបត្យ​កម្ម​ ជំ​នឿ​និង​ពិធី​បុណ្យ​ប្រ​ពៃណី​នៃ​សហគមន៍​ជន​ជាតិ​ទាំង​៣ កិញ-ខ្មែរ​-ចិន​ បង្ក​ភាព​សម្បូរ​បែប​អំ​ពី​ផលិត​ផល​ទេ​សចរណ៍ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​មក​ខេត្ត​បាក​លីវ​ ទស្សនា​កម្សាន្ត​និង​ឆ្លង​កាត់​បទ​ពិសោ​ធន៍៕​

                                   យ្វីអា​ញ-លីសៀ

ចែករំលែកអត្ថបទ