ប្រភេទពស់ stiletto ទើបប្រទះឃើញថ្មី។
អ្នកជីវសាស្រ្តបានប្រទះឃើញប្រភេទសត្វអាសិរពិសថ្មី ឈ្មោះ stiletto នៅភាគខាងលិច Liberia និងទិសអាគ្នេយ៍ Guinea អាចចឹកពីខាង។ ការគំហើញនេះ បានចុះផ្សាយលើ ទស្សនាវដ្តី Zoosystematics and Evolution បានផ្ដល់ភស្តុតាង បន្ថែមពីភាពសម្បូរបែបនៃជីវសាស្រ្តរបស់តំបន់នេះ។ ក្រុម អ្នកសិក្សាស្រាវជ្រាវបានដាក់ឈ្មោះឲ្យអាសិរពិសថ្មីនេះ គឺ Atractaspis branchi ឬហៅថាពស់ stiletto Brand ដើម្បី ផ្តល់កិត្តិយសដល់ William Roy Branch អ្នកសិក្សាស្រាវជ្រាវឧរង្គសត្វដ៏ឆ្នើមម្នាក់នៅអាហ្រិក។ ពស់ stiletto ឬហៅថា ពស់ ចឹកពីខាង ពីព្រោះមានចង្កូមនៅពីខាង វាអាចចឹកនិងបញ្ជ្រាប ពិសទៅលើសត្វដែលជាចំណីដោយចង្កូមនៅពីខាង។ ប្រភេទ ពស់ដ៏ចម្លែកនេះ ខណៈពេលវាបិទមាត់ក៏អាចចឹកបានដែរ។ ជួនកាលគេហៅថា ពស់ធាងត្រាវកំពីងដូង ឬពស់ជីកដី ពិស របស់វាមិនធ្វើឲ្យបាត់បង់ជីវិតមនុស្សទេ ប៉ុន្តែអាចបណ្តាល ឲ្យរលួយកោសិកា។ អ្នកបង្វឹកពស់តែងកាន់ពស់ត្រង់កញ្ចឹងកប៉ុន្តែរបៀបកាន់ដូចពោលខាងលើនេះ ក៏មិនសុវត្ថិភាពចំពោះ ប្រភេទពស់ stiletto នេះដែរ៕
យោង៖ UPI-វិមាន