ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/03/2019 - 16:02

កៀង​យ៉ាង

ទឹក​ប្រាក់​ជាង​១​ពាន់​លាន​ដុង​សម្រាប់​កម្ម​វិ​ធី​ “រួម​ដំ​ណើរ​ជា​មួយ​នា​រី​ជាយ​ដែន​”

ស​មា​គម​សហ​ព័ន្ធ​នា​រី​ខេត្ត​កៀង​យ៉ាង​ បាន​សហ​ការ​ជា​មួយ​កងទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​រៀប​ចំ​ពិ​ធី​បើក​យុទ្ធ​នា​ការ​អនុ​វត្ត កម្ម​វិ​ធី​ “រួម​ដំ​ណើរ​ជា​មួយ​នា​រី​ជាយ​ដែន​” នៅ​ឃុំ​វិញ​ដេវ​ ស្រុកយ៉ាង​ថាញ់​ ខេត្ត​កៀង​យ៉ាង​។

បើក​ការដ្ឋាន​ក​សាងស្ពាន​ជន​បទប្រ​ឡាយ​វិញ​តេ​ ភូមិ​ដុង​កឺ​ ឃុំវិញ​ដេវ​ ស្រុក​យ៉ាង​ថាញ់​ ខេត្ត​កៀង​យ៉ាង​។

ពិ​ធី​បើក​យុទ្ធ​នា​ការ​អនុ​វត្ត​កម្ម​វិ​ធី​ “រួម​ដំ​ណើរ​​ជា​មួយ​នា​រី​ជាយ​ដែន​” ឆ្នាំ​២០១៩ អ​នុ​វត្ត​ដំ​ណើរ​ការ​មាន​ដូច​៖ ក​សាង​ស្ពាន​ជន​បទ​មួយ​ខ្សែ​នៅ​ប្រ​ឡាយ​វិញ​តេ​​ សង់​​​ផ្ទះ​​១២​ខ្នង​ “ផ្ទះ​មត្តាធ​ម៌​”​ ឧបត្ថម្ភ​របរ​រក​ស៊ី​ដល់​ប្រ​ជា​ជន​​៥​គ្រួសា​រ​ ជូន​បា​សាំង​ទឹក​ ស្ដុក​ទឹក​១.០០០​​លីត្រ​ចំ​នួន​១០០​​ ជូន​កង់​៥០​គ្រឿង​ដល់​ស​មា​ជិក​នា​រី​ សិស្ស​ក្រី​ក្រ​ គ្រួ​សារ​យុទ្ធ​ជន​មាន​​ជីវ​ភាព​ក្រ​លំ​បាក​នៅ​ស្រុក​ចំ​នួន​២​គឺ​ស្រុក​​យ៉ាង​ថាញ់​ និង​ស្រុក​អាង​បៀង​ ព្រម​ទាំងបង្ហាញ​វត្ត​មាន​នៃ​សំ​ណង់​ដាំ​ផ្កា​ដែល​មាន​ប្រ​វែង​២,៥​គ.ម​ ស​រុប​ថ​វិ​កាអ​នុ​វត្ត​ទាំង​អស់​ជាង​១​ពាន់​លាន​ដុង​៕​

ឡេ​ស៊ាង​-លី​សៀ

ចែករំលែកអត្ថបទ