មន្ទីរវប្បធម៌កីឡារ និងទេសចរណ៍ក្រុងកឹងធើ បានសហការជាមួយនឹង គណៈកម្មាធិការប្រជាជនស្រុកផុងដៀង រៀបចំជោគជ័យ "ទិវាអេកូ ទេសចរណ៍ផុងដៀង-កឹងធើ" ដើម្បីចូលរួមអបអរទិវាទេសចរណ៍ពិភពលោក (ថ្ងៃ២៧ ខែកញ្ញា) ដោយមានសកម្មភាពវប្បធម៌ទេសចរណ៍និង កីឡាយ៉ាងច្រើន ប្រកបដោយភាពពុះពោរទាក់ទាញភ្ញៀវទេសចរនិងប្រជាជនចូលរួមរាប់ពាន់លើកនាក់។
សិប្បករ-ការិនីរចនារូបភាពផ្លែឈើដាក់តាំងបង្ហាញរួចរាល់ មុនពេលគណៈមេប្រយោគឲ្យពិន្ទុប្រឡង។
ក្រោយពិធីបើកវគ្គយ៉ាងមហោឡារិក និងគួរជាទីចាប់អារម្មណ៍ជាមួយ នឹងឈុតសម្តែងក្បាច់គុន Vovinam របស់កីឡាករប្រដាល់។ សកម្មភាព ជាបន្តបានទាក់ទាញអារម្មណ៍ភ្ញៀវទេសចរមិនអាចបំភ្លេចបានពេលចូលរួមក្នុងទិវា។ នៅឯព្រែកផុងដៀង មានការប្រណាំងទូកបីស្លឹករាប់សិបគ្រឿង។ ទស្សនិកជនឈរតាមរបាំងការពារច្រាំងនៃសួនច្បារង្វៀន ភឿងយ័ញ ហ៊ោកញ្ជ្រៀវ គាំទ្រប្រកបដោយភាពពុះពោរ។ ពូង្វៀនវុាំងហា នៅទីប្រជុំជនផុងដៀង ឲ្យដឹង៖ "ខ្ញុំយល់ឃើញថា គណៈកម្មការ ចាត់តាំងជ្រើសយកទូកបីស្លឹកប្រណាំង ពិតជាអស្ចារ្យណាស់ ពីព្រោះ ទូកបីស្លឹកគឺជាមធ្យោបាយរបស់ប្រជាជននៅទីនេះ ដែលនាំកសិផលទៅលក់ឯផ្សារអណ្តែតផុងដៀង"។ រីឯនៅមណ្ឌលរដ្ឋបាលស្រុកផុង ដៀងវិញ ប្រជាជនទិញអីវ៉ាន់តាមចិត្ត ពីព្រោះមានល្វែងដាក់តាំងនៅផ្សារណាត់ដល់ទៅ៤០កន្លែង ក្រោមបធានបទ "ទំនិញវៀតណាមមកកាន់ជនបទ"។ បងស្រីត្រឹងធីត្រាង នៅឃុំញើុងអាយ ឲ្យដឹង៖ "នាងខ្ញុំទិញទំនិញវៀតណាមនៅទីនេះតាមចំណូលចិត្តមិនព្រួយបារម្ភខ្លាចទិញ ចំទំនិញក្លែងក្លាយទេ"។
ផុងដៀងមានឈ្មោះថាជាតំបន់ផ្លែឈើរបស់ក្រុងកឹងធើ អាស្រ័យហេតុនោះ ការប្រឡងពីរលើក "សិល្បៈសូនរូបពីផ្លែឈើឆ្ងាញ់" និង"រចនា ស្បោងយួរជំនូនពីផ្លែឈើល្អស្អាត" បានទាក់ទាញភ្ញៀវទេសចរចូល ទស្សនាយ៉ាងកុះករ។ នៅទីនេះ គណៈកម្មការចាត់តាំងថែមទាំងប៉ិនប្រសប់បានរៀបចំផ្លែឈើគ្រប់មុខ សម្រាប់បម្រើភ្ញៀវទេសចរនៅពេល មានតម្រូវការទិញទំនិញទទួលទានកម្សាន្តទៀតផង។ អាចនិយាយ បានថា កាលពីមុននេះ ក្រូចពោធិ៍សាត់នៅផុងដៀង តែងពេញនិយមពីព្រោះសម្បករលីង ហើយមានរសជាតិផ្អែមឆ្ងាញ់ ប៉ុន្តែបច្ចុប្បន្ន ផ្លែផ្ញៀវហាចូវ ជាប្រភេទផ្លែឈើដែលភ្ញៀវទេសចរមិនអាចរំលងក្នុងការទទួលទានពេលមកដល់ផុងដៀង។ ក្រៅពីនោះ នៅមានសកម្មភាពផ្សេងៗ ទៀតក៏សម្រេចជោគជ័យដែរ មានដូច៖ តាំងពិព័រណ៍រូបថតជូនឆាយាល័ក្ខណ៍ សម្តែងចម្រៀងតាយតឺ ដាក់តាំងបង្ហាញមុខម្ហូបឆ្ងាញ់នៅផុងដៀងនិងនំប្រជាប្រិយ។ល។
តាមប្រសាសន៍ លោកង្វៀនវុាំងស៊ឺ ប្រធានគណៈកម្មាធិការប្រជាជន ស្រុកផុងដៀង ទិវាបានសម្រេចជោគជ័យ រួមចំណែកលើកកម្ពស់ស្មារតីភ្ញាក់រលឹករបស់ប្រជាជនពីចំណុចសំខាន់របស់ទេសចរណ៍។ ទន្ទឹមនឹងនោះ ឆ្លងតាមរយៈទិវាទេសចរណ៍ ស្រុកផុងដៀងបានបំផុសចលនា "ប្រជាជនគ្រប់រូប ធ្វើទេសចរណ៍ គ្រួសារប្រជាជនទាំងអស់ធ្វើទេសចរណ៍" ដើម្បីជាជំហានៗ កសាងស្រុកផុងដៀង ក្លាយជាស្រុកអេកូទេសចរណ៍ក្នុងគោលដៅអភិវឌ្ឍទេសចរណ៍ គួបផ្សំនឹងអភិវឌ្ឍចម្ការ ឈើហូបផ្លែ និងទស្សនាកេរដំណែលប្រវត្តិសាស្រ្ត៕
ហាថាញ់-លីសៀ