ជាមួយទិសស្លោក"ទៅគ្រប់ច្រកល្ហក គ្រប់គ្រួសារ ណែនាំប្រជាជនម្នាក់ៗ" ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ចំនួន១៤ក្រុមនៅឃុំឡុងភូ ទីក្រុងកឹងធើ បានពង្រីកអស់ពីលទ្ធភាពតួនាទីស្ពានតភ្ជាប់ នាំយកផលប្រយោជន៍ឌីជីថលបង្ខិតមាមីងខ្មែរ។ អត្រាឯកសារអនឡាញសម្រេចជាង ៩២% គឺភស្តុតាងបញ្ជាក់ពីវិធីសាស្ត្រធ្វើការដោយព្យាយាម ប្រសិទ្ធភាព ជួយមាមីងជាជំហានៗធ្វើម្ចាស់ការលើបច្ចេកវិទ្យានិងលើកកម្ពស់គុណភាពជីវភាព។
បច្ចុប្បន្ន ទូទាំងឃុំឡុងភូមានក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍១៤ក្រុម មានសមាជិក ១៣៤ នាក់។រយៈពេលកន្លង ក្រុមទាំងអស់បានផ្សព្វផ្សាយយ៉ាងសកម្ម ណែនាំប្រជាជនប្រើប្រាស់សេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញ អនុវត្តកម្មវិធី VNeID ការទូទាត់មិនប្រើសាច់ប្រាក់និងបណ្តាញឌីជីថលចាំបាច់ជាច្រើនទៀត។ ពិសេស នៅតាមភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករ ការណែនាំបានអនុវត្តផ្ទាល់ ងាយយល់ សមស្របនឹងសមត្ថភាពនៃការបង្ខិតជិតបច្ចេកវិទ្យារបស់ប្រជាជនម្នាក់ៗ។

ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ទៅដល់ផ្ទះណែនាំប្រជាជនបញ្ចូលក្រដាសស្នាមក្នុងកម្មវិធី VNeID។
នៅភូមិក្វាន់តាង សមាជិកក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍បានកំណត់ច្បាស់ការជំនួយមិនអាចធ្វើតាមចលនាបានឡើយ គឺត្រូវកាន់ដៃបង្គាប់ការ ជួយមាមីងចេះអនុវត្តពីមួយជំហានទៅមួយជំហានលើឧបករណ៍របស់ខ្លួន។ លោកថាច់មិញត្វឹង ប្រធានក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍នៅភូមិក្វាន់តាង ឃុំឡុងភូ ឱ្យដឹង៖ "យើងខ្ញុំប្តេជ្ញាចិត្តនាំយកបច្ចេកវិទ្យាឌីជីថលដល់គ្រប់គ្រួសារ បំផុតគឺមាមីងខ្មែរដែលមិនសូវចេះប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ។ ចាប់ពីការដំឡើងកម្មវិធីVNeID ការបញ្ចូលសំណុំឯកសារ ការផ្ញើក្រដាសស្នាមដោយសេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញ រហូតដល់ការទទូាត់ស្កែនលេខកូដ ក្រុមការងារតែងអត់ធ្មត់ណែនាំដោយការយកចិត្តទុកដាក់។ អាស្រ័យហេតុនេះ បច្ចុប្បន្នមាមីងមិននៅមានការក្រែងរអែង ឃើញពីប្រសិទ្ធភាពជាក់ស្តែងនៃបច្ចេកវិទ្យាឌីជីថលបម្រើការរស់នៅប្រចាំថ្ងៃ ដូច្នេះ មាមីងអ្នកណាក៏ចូលរួមគាំទ្រដោយអស់ពីចិត្ត"។
រួមជាមួយភូមិក្វាន់តាង ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ភូមិ ៤ ក៏បានអនុវត្តបណ្តាសកម្មភាពជួយណែនាំ ជំនួយប្រជាជនបង្ខិតជិតបណ្តាញឌីជីថល។ សញ្ញាសំគាល់ពីប្រសិទ្ធភាពបានបង្ហាញច្បាស់តាមរយៈតួនាទីរបស់អង្គការមហាជននានានិងគណៈប្រជាជនភូមិពេលទៅបំពេញការងារដល់គ្រប់គ្រួសារនារីខ្មែរ។ បងស្រី លីធីធូគូក ប្រធានក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ភូមិ ៤ ចែករំលែក៖ "ដំបូងបងប្អូននារីជាច្រើនមិនទាន់យល់ ដូច្នេះ ពុំព្រមឱ្យដំឡើងកម្មវិធីលើទូរស័ព្ទ។ ផ្តើមពីនោះ យើងខ្ញុំទៅដល់ផ្ទះព្យាយាមណែនាំអនុវត្តតាំងពីការតូចតាច។ មកដល់បច្ចុប្បន្ន ភាគច្រើនបងប្អូននារីក្នុងភូមិបានបញ្ចូលក្រដាសស្នាមផ្ទាល់ខ្លួនយ៉ាងពេញលេញលើកម្មវិធីVNeID និងមានទម្លាប់ទូទាត់ដោយមិនប្រើសាច់ប្រាក់ពេលទៅផ្សារទិញរបស់របរប្រើប្រាស់។ ពេលឃើញមានភាពងាយស្រួល មាមីងបានម្ចាស់ការរៀនសូត្រនិងអនុវត្តជាប្រចាំ"។
ការអស់ពីចិត្តរបស់សមាជិកក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ បានធ្វើឱ្យផ្លាស់ប្តូរទម្លាប់របស់ប្រជាជននៅភូមិភាគ។ លោកស៊ើងវៀង នៅភូមិក្វាន់តាង ចែករំលែក៖ "ពីមុន ធ្វើបែបបទរដ្ឋបាលអ្វីក៏ដោយ ខ្ញុំត្រូវទៅសួរនៅឃុំនិងផ្ញើក្រដាសស្នាមដោយផ្ទាល់ ចំណាយពេលច្រើន។ ឥឡូវ បានសមាជិកក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍មកណែនាំប្រើប្រាស់កម្មវិធី VNeID និងផ្ញើសំណុំឯកសារតាមប្រព័ន្ធអនឡាញនៅលើទូរស័ព្ទ កិច្ចការណាដែលអាចធ្វើបានខ្ញុំធ្វើដោយខ្លួនឯង ឆាប់រហ័ស សន្សំសំចៃបានទាំងកម្លាំងនិងថវិកាទៅមក"។

ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ណែនាំប្រជាជនធ្វើបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ។
យោងតាមគណៈកម្មធិការប្រជាជនឃុំឡុងភូ ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៦ ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍បានណែនាំប្រជាជនធ្វើបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញប្រមាណ ៣.៣០០ លើកនាក់ ទូទាត់អេឡិចត្រូនិកលើសេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញប្រមាណ ១.៧៨០ លើកនាក់។ ក្នុងរយៈពេល១០ខែ ឃុំទទួលសំណុំឯកសាររដ្ឋបាលចំនួន ១៣.២៦១ច្បាប់ ក្នុងនោះ តាមប្រព័ន្ធអនឡាញមានចំនួន ១២.២៣៩ច្បាប់ ស្រូបអត្រា ៩២,២៣%។ ការងារផ្តល់អត្តសញ្ញាណប័ណ្ណ អត្តសញ្ញាណប័ណ្ណអេឡិចត្រូនិកនិងការបញ្ចូលព័ត៌មានធានារ៉ាប់រងលើកម្មវិធី VNeID បន្តបានអនុវត្ត រួមចំណែកលើកកម្ពស់គុណភាពនៃការដោះស្រាយបែបបទរដ្ឋបាល។ សមមិត្ត ហូក្វឹកហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ សំណូមពរគណៈ ផ្នែក អង្គការមហាជននានានិងគ្រប់ភូមទាំងអស់ គប្បីបន្តការពង្រីកតួនាទីរបស់ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍និងក្រុមការងារអនុវត្តគម្រោង ០៦ បង្កើនកិច្ចសហការ ជំរុញការផ្សព្វផ្សាយ ណែនាំប្រជាជនប្រើប្រាស់សេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញ កម្មវិធី VNeID និងការទូទាត់មិនប្រើសាច់ប្រាក់។ សមមិត្តក៏បានបញ្ជាក់ថា ការណែនាំត្រូវតែមានភាពជាក់ស្តែង ងាយយល់ សមស្របនឹងក្រុមមុខសញ្ញានីមួយៗ ពិសេសគឺអ្នកវ័យចាស់និងអ្នកដែលមានកម្រិតខាងបំណិនបច្ចេកវិទ្យា ព្រមទាំងពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ វាយតម្លៃលទ្ធផល ដោះស្រាយបញ្ហាលំបាកបានទាន់ពេល រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការផ្លាស់ប្តូរជីឌីថលនិងគុណភាពបម្រើប្រជាជន។
ជាមួយនឹងស្មារតីទទួលខុសត្រូវនិងការអស់ពីចិត្តរបស់សមាជិកក្រុមបច្ចេកវិទ្យាឌីជីថល និងការគាំទ្ររបស់ប្រជាជន ការផ្លាស់ប្តូរឌីជីថលកំពុងបង្ខិតជិតជនរួមជាតិខ្មែរនៅឃុំឡុងភូជាបណ្តើរៗ។ ផ្តើមពីការងារជាក់ស្តែង ជនរួមជាតិខ្មែរជាសន្សឹមៗចេះប្រើប្រាស់ផលប្រយោជន៍ឌីជីថល បន្ថយពេលវេលាទៅមក ងាយស្រួលក្នុងការរស់នៅនិងដោះស្រាយបែបបទរដ្ឋបាល។ តាមរយៈនោះ រួមចំណែកលើកកម្ពស់បំណិនឌីជីថល ជួយជនរួមជាតិខ្មែរកាន់តែមានទំនុកចិត្តក្នុងការបង្ខិតជិតបច្ចេកវិទ្យា ត្រៀមលក្ខណៈរួមជាមួយទូទាំងប្រទេសឈានឡើងក្នុងសម័យកាលឌីជីថល៕
យ្វីអាញ-មុនី