ដើម Baobap គឺជាប្រភេទរុក្ខជាតិមានអាយុកាលវែងនិងទំហំ"ធំ"បំផុតពិភពលោក។ តាមការប៉ាន់ស្មាន ប្រភេទរុក្ខជាតិនេះ មានអាយុកាលឡើងដល់៥.៥០០ឆ្នាំឯណោះ។ អាចនិយាយបានថា ដើម Baobap គឺជាប្រភពស្បៀងដ៏សំខាន់បំផុត របស់ជនជាតិ Malawi នៅទ្វីបអាហ្រ្វិក។ គេនៅទាំងចាត់ទុកដើមឈើនេះជាប្រភេទរុក្ខជាតិដ៏ប្រណីតមួយ មានតម្លៃសេដ្ឋកិច្ចនិងជាតិបំប៉នខ្ពស់ កែលម្អប្រាក់ចំណូលដល់ប្រជាជននៅទ្វីបអាហ្រ្វិករាប់ម៉ឺននាក់។ ផ្លែ Baobap ផ្ទុកជាតិវីតាមីនCច្រើនជាងក្រូចពោធិ៍សាត់ទៀត កម្រិតកាល់ស្យូមខ្ពស់ ជាងទឹកដោះ សូម្បីតែកម្រិតម៉ាញ៉េស៊ីយ៉ុម ក៏ច្រើនជាងច្រើនដងបើប្រៀបនឹងស្ពៃជើងទា។ ដើម Baobap នៅទាំងមានភាពអស្ចារ្យ គឺអាចទុកដូចជាផ្ទះការពារប្រជាជននៅពេលមាន គ្រោះធម្មជាតិម្តងៗ។
ដោយសារសាច់រុក្ខជាតិនេះទន់ផុស ម្ល៉ោះហើយពេលវាងាប់ទៅ មនុស្សអាចប្រើប្រាស់វាដូចជាផ្ទះឈើធម្មជាតិ។ ដើម Baobap មានទំហំធំ ម្ល៉ោះហើយនៅខាងក្នុងអាចល្មមឲ្យមនុស្សរស់នៅមួយគ្រួសារ។ ដើមBaobap ពេលធំអស់កម្រិត គឺមនុស្សអាចរស់នៅបានរាប់សិបនាក់៕
យោង៖ SOHU- ប្រែសម្រួល៖ វិមាន