សមាគមសហព័ន្ធនារីខេត្តកៀងយ៉ាង បានសហការជាមួយកងទ័ពការពារព្រំដែនខេត្ត បានរៀបចំពិធីបើកយុទ្ធនាការអនុវត្ត កម្មវិធី “រួមដំណើរជាមួយនារីជាយដែន” នៅឃុំវិញដេវ ស្រុកយ៉ាងថាញ់ ខេត្តកៀងយ៉ាង។
បើកការដ្ឋានកសាងស្ពានជនបទប្រឡាយវិញតេ ភូមិដុងកឺ ឃុំវិញដេវ ស្រុកយ៉ាងថាញ់ ខេត្តកៀងយ៉ាង។
ពិធីបើកយុទ្ធនាការអនុវត្តកម្មវិធី “រួមដំណើរជាមួយនារីជាយដែន” ឆ្នាំ២០១៩ អនុវត្តដំណើរការមានដូច៖ កសាងស្ពានជនបទមួយខ្សែនៅប្រឡាយវិញតេ សង់ផ្ទះ១២ខ្នង “ផ្ទះមត្តាធម៌” ឧបត្ថម្ភរបររកស៊ីដល់ប្រជាជន៥គ្រួសារ ជូនបាសាំងទឹក ស្ដុកទឹក១.០០០លីត្រចំនួន១០០ ជូនកង់៥០គ្រឿងដល់សមាជិកនារី សិស្សក្រីក្រ គ្រួសារយុទ្ធជនមានជីវភាពក្រលំបាកនៅស្រុកចំនួន២គឺស្រុកយ៉ាងថាញ់ និងស្រុកអាងបៀង ព្រមទាំងបង្ហាញវត្តមាននៃសំណង់ដាំផ្កាដែលមានប្រវែង២,៥គ.ម សរុបថវិកាអនុវត្តទាំងអស់ជាង១ពាន់លានដុង៕
ឡេស៊ាង-លីសៀ